28 C
Phnom Penh

TAG

អាស៊ាន

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើយ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​កៀរគរ​អ្នកគាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ញូវហ្សេលែន ឱ្យ​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ បង្ហាញ​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ មិន​គោរព​សិទ្ធិមនុស្ស​បាន​ឡើយ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ការ​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ...

IDEA TALK៖ តើ​អ្វី​ខ្លះ​ជា​មោទនភាព​សម្រាប់​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ខ្សែ​ភ្នែក​មេដឹកនាំ​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ខ្លះ​ជា​មោទនភាព​សម្រាប់​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ខ្សែ​ភ្នែក​មេដឹកនាំ​អាស៊ាន?»។

តើ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ស្វែងយល់​អំពី​ជំនួប​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២៣?

ជំនួប​កំពូល​នៃ​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ ប្រធាន​កិច្ចប្រជុំ​អាស៊ាន ទាំង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី រហូត​ដល់​ជំនួប​កំពូល​របស់​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល គឺ​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន​អង្គប្រជុំ​ផង និង​ជា​អ្នក​សម្របសម្រួល​ផង ហើយ​ក៏​ជា​ម្ចាស់​ផ្ទះ​ទទួល​គណៈប្រតិភូ​មក​ចូលរួម​ប្រជុំ​ផង​ដែរ។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo គឺជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ១០​ប្រទេស តែ​គ្មាន​ទេ​តំណាង​របប​សឹក​នៃ​ប្រទេស​ភូមា ដែល​ត្រូវ​បាន​បិទ​សិទ្ធិ ឬ​ត្រូវ​ព្យួរ​វត្តមាន​របស់​ប្រទេស​នេះ ព្រោះ​របប​សឹក​មិន​អាច​តំណាង​ឱ្យ​ប្រជាជន​ភូមា​បាន​ទេ។ ទស្សនាវដ្ដី Time Magazine បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា នេះ​ថា...

កងទ័ព​ឥណ្ឌូនេស៊ី៖ កម្ពុជា​និង​ភូមា​នឹង​មិន​ចូលរួម​ធ្វើ​សមយុទ្ធ​អាស៊ាន​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

សមាគម​ប្រជាជន​អាស៊ី​អាគ្នេយ៍​នឹង​ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើកដំបូង​ចន្លោះ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៥ កញ្ញា ខាងមុខ​នេះ ប៉ុន្តែ​សមយុទ្ធ​ទ័ព​ជើងទឹក​នេះ​មិន​អាច​ធ្វើ​បាន​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស​នោះ​ទេ ព្រោះតែ​ប្រទេស​កម្ពុជា និង​ភូមា​មិន​ចូលរួម។ សមយុទ្ធ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​រួម​កម្លាំង និង​សាមគ្គី​គ្នា​នៃ​ក្រុម​ប្រទេស​សមាគម​អាស៊ាន​ទប់ទល់​នឹង​អនុត្តរភាព​ពី​សំណាក់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​នៃ​សារព័ត៌មាន​អាមេរិក The Washington Post។ មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី និយាយ​ថា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ឥណ្ឌូនេស៊ី និង​ចិន។ លោក Yudo Margono បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សមយុទ្ធ​នេះ​ផ្ដោត​លើ​សុវត្ថិភាព ការ​ហាត់​សម​យាម​ល្បាត​ការពារ​សន្តិសុខ​ក្នុង​សមុទ្រ និង​ការ​ហាត់​សម​ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​តាម​ផ្លូវ​សមុទ្រ...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​លោក ហ៊ុន សែន បរាជ័យ​ទាំងស្រុង​ក្នុង​ការ​ដឹកនាំ​អាស៊ាន

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ពេញ​មួយ​ឆ្នាំ​២០២២ នេះ ស្ទើរតែ​ធ្វើ​ឱ្យ​អាស៊ាន​ទាំងមូល​មាន​ការ​បែកបាក់​សាមគ្គី​អស់​ទៅ​ហើយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​កម្ពុជា កាលពី​ពេល​កន្លងទៅ​នេះ មិន​មែន​ដើម្បី​អបអរ​សាទរ​ដោយសារ​លោក ហ៊ុន សែន ដឹកនាំ​អាស៊ាន​នោះ​ទេ។ ប្រតិកម្ម​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​សរសើរ និង​បាន​អះអាង​អំពី​ភាព​ជោគជ័យ​របស់​លោក ហ៊ុន សែន...

IDEA TALK៖ តើ​អាស៊ាន​មាន​អត្ថន័យ​បែប​ណា​សម្រាប់​យុវជន​ខ្មែរ និង​យុវជន​ក្នុង​តំបន់​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អាស៊ាន​មាន​អត្ថន័យ​បែប​ណា​សម្រាប់​យុវជន​ខ្មែរ និង​យុវជន​ក្នុង​តំបន់​អាស៊ាន?»។

ក្រសួង​ការបរទេស៖ សហភាព​អឺរ៉ុប​កោត​សរសើរ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ថា សហភាព​អឺរ៉ុប​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ឲ្យ​របប​សឹក​ភូមា​អនុវត្ត អំឡុង​ពេល​ខ្លួន​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ពេញ​ទំហឹង​ក្នុង​ការ​ជួយ​ស្ដារ​ស្ថានភាព​នៅ​ប្រទេស​ភូមា...

លោក ទៀ បាញ់ គ្រោង​ផ្ទេរ​តំណែង​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទៅ​ឥណ្ឌូនេស៊ី

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លោក ទៀ បាញ់ នឹង​ធ្វើ​ពិធី​ផ្ទេរ​តំណែង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ទៅ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៣ នៅ​ចុង​ខែ​វិច្ឆិកា។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប...

មេដឹកនាំ​អាស៊ាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ទីម័រឡេស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១

មេដឹកនាំ​អាស៊ាន​យល់ព្រម​គ្នា​ជា​គោលការណ៍​សម្រេច​ឱ្យ​ទីម័រឡេស្តេ ចូល​ជា​សមាជិក​អាស៊ាន​ទី​១១ នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រឡេស្តេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា នា​សណ្ឋាគារ​សុខា នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយ​ពិចារណា​លើ​លទ្ធផល​នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សសរស្ដម្ភ​សហគមន៍​សន្តិសុខ-នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ក្នុង​នោះ​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​ថា អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១។ សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន​បាន​បន្ត​ទៀត​ថា ផ្ដល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់​ទីម័រឡេស្តេ និង​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ បន្ថែម​ពី​នេះ អាស៊ាន​ក៏​បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ រួម​ទាំង​ផ្អែក​លើ​សមិទ្ធផល​សំខាន់​នានា​ដែល​កំណត់​ដោយ​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នៃ​សសរស្ដម្ភ​ទាំង​៣...

លោក ហ៊ុន សែន៖ ការ​ថែរក្សា​ឯកភាព​សាមគ្គីភាព​គឺជា​អាទិភាព​ចម្បង​ធានា​ឱ្យ​អាស៊ាន​មាន​ចីរភាព

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​ថែរក្សា​ឯកភាព សាមគ្គីភាព និង​អព្យាក្រឹត​របស់​អាស៊ាន គឺជា​អាទិភាព​ចម្បង​បំផុត ដើម្បី​ធានា​ឱ្យ​តំបន់​អាស៊ាន​មាន​ចីរភាព និង​ភាព​ធន់​សម្រាប់​ព្រឹត្តិការណ៍​ដែល​អាច​កើតមាន​នា​ពេល​អនាគត។ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ​ថ្ងៃ​សុក្រ ទី​១១ វិច្ឆិកា នេះ​ថា មេដឹកនាំ​អាស៊ាន​ទាំងអស់​ត្រូវតែ​ផ្ដោត​លើ​គោលបំណង​រួម​នៃ​ការ​អភិវឌ្ឍ​រួម​គ្នា​ដើម្បី​សន្តិភាព ស្ថិរភាព និង​ឧត្តមភាព​នៃ​តំបន់​នេះ...

Latest news