28.4 C
Phnom Penh

TAG

អន្តោប្រវេសន៍

លោក ស សុខា សម្រេច​កំណត់​តួនាទី​នាយ​និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​និង​ច្រក​ទ្វារ​អន្តរជាតិ​ជិត​៤០០​នាក់​ក្នុង​ម្នាក់ៗ​ត្រឹម​៤​ឆ្នាំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​កំណត់​អាណត្តិ​តួនាទី នាយ និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​សរុប​ជិត ៣០​ច្រក (២៧​ច្រក) ចំនួន​ជិត ៤០០​នាក់ (៣៦៥​នាក់) នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រឹម ៤​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ៗ បន្ទាប់ពី​មន្ត្រី​ច្រក​ទ្វារ​តាម​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​លេច​ធ្លាយ​រឿង​អាស្រូវ​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ មករា...

IDEA TALK៖ ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?»។

ជនជាតិ​ជប៉ុន​១៩​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ពាក់ព័ន្ធ​លួច​ស្នាក់នៅ​ធ្វើការ​ខុស​ច្បាប់

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្តេញ​ជនជាតិ​ជប៉ុន ១៩​នាក់​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់​ប្រទេស​កម្ពុជា និង​ហាមឃាត់​ជនជាតិ​ជប៉ុន​ទាំងនោះ​មិន​ឲ្យ​ចូល​កម្ពុជា​រយៈពេល ៣​ឆ្នាំ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ប្រភព​ដដែល​ថា​ការ​បណ្ដេញ​ជនជាតិ​ជប៉ុន​ទាំងនោះ​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់។ ក្រៅពី​បណ្ដេញ​ចេញ​ហើយ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ហាមឃាត់​ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​មិន​ឲ្យ​ចូល​កម្ពុជា​រយៈពេល ៣​ឆ្នាំ។ បើ​តាម​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ទទួល​បាន​បណ្តឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៣ កន្លងមក...

បុរស​ជនជាតិ​វៀតណាម​ពីរ​នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​និង​ប្តូរ​មក​ប្រើ​ឈ្មោះ​ខ្មែរ

បុរស​ជនជាតិ​វៀតណាម ២​នាក់​ដែល​មាន​ដើមកំណើត​នៅ​ខេត្ត​នីញប៊ីញ ប្រទេស​វៀតណាម ទទួល​បាន​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម និង​ប្ដូរ​ឈ្មោះ​ថ្មី​ជា​លំនាំ​ឈ្មោះ​ខ្មែរ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។ ក្នុង​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី លោក ប៊ិន ឈិន កាល​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា លោក ង្វៀន វណ្ណឌ័ន (Nguyen Van Doan) អាយុ...

សមត្ថកិច្ច​បណ្ដេញ​ជនជាតិ​ចិន​ជាង​១៤០​នាក់​និង​ដាក់​បម្រាម​មិន​ឱ្យ​ចូល​កម្ពុជា​រយៈពេល​៣​ឆ្នាំ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនបរទេស ៣​សញ្ជាតិ​ចំនួន ១៤៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ១៤៥​នាក់​ដែល​បាន​លួច​ចូល​ទៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ដាក់​បម្រាម​មិន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ។ យោង​តាម​សេចក្ដី​ប្រកាស​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​ដែល​បាន​សម្ងំ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ចំនួន ១៤៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ១៤៥​នាក់ ជនជាតិ​កូរ៉េ​ចំនួន ២​នាក់ និង​ជនជាតិ​អេស្តូនី ចំនួន...

សមត្ថកិច្ច​បណ្ដេញ​ជនជាតិ​វៀតណាម​ជិត​១០០​នាក់​និង​ជនបរទេស​៩​នាក់​ទៀត​ដោយ​ហាម​ចូល​កម្ពុជា​៣​ឆ្នាំ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បណ្ដេញ​ជនបរទេស​ចំនួន ១០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ជិត ១០០​នាក់​ដែល​ចូល​មក​ដោយ​ខុស​ច្បាប់ និង​ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ។ យោង​តាម​សេចក្ដី​ប្រកាស​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ជនបរទេស​ខុស​ច្បាប់ ១០៤​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ក្នុង​នោះ​វៀតណាម ចំនួន ៩៥​នាក់ ជនជាតិ​ឥណ្ឌា ២​នាក់...

ប្រធាន​រដ្ឋសភា​វៀតណាម​ស្នើ​កម្ពុជា​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។ ការ​ស្នើ​ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ មុន​ពេល​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម Vietnam News Agency ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២...

អភិបាល​ខេត្ត​ព្រះសីហនុ​ថា​ពិបាក​ស្វែងរក​ភស្តុតាង​បទល្មើស​ជួញដូរ​មនុស្ស​ព្រោះ​ពួកគេ​ឆ្លាតវៃ​ជាង​សមត្ថកិច្ច

អភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កម្លាំង​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ចោទ​ប្រកាន់​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​នៅ​លើ​ទឹកដី​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​ពួក​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ។ លោក គួច ចំរើន លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធាន​អង្គការ វីនរ៉ក់​អន្តរជាតិ លោក ម៉ាក ថេយ៍លឺរ៍ កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា មិន​ទាន់​មាន​បណ្តឹង​ថ្មី​ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅឡើយ​ទេ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​រយៈពេល ៤៥​ថ្ងៃ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ លោក គួច ចំរើន លើកឡើង​ថា...

អ្នក​ឃ្លាំមើល​ថា​អ្នក​នយោបាយ​ប្រឆាំង​មិន​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​យុវជន ថែល ធីលែន

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង​ផល​ប្រយោជន៍​ជាតិ ដោយ​នាំគ្នា​លាក់​ខ្លួន​មិន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​យុវជន ថែល ធីលែន ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។ អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​តុលា ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បច្ចុប្បន្ន​នេះ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិតគូរ​ ពី​ផលប្រយោជន៍​ជាតិ ដូច្នេះ​ទាំង​សកម្មជន...

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​ថ្កោលទោស​អាជ្ញាធរ​ខ្មែរ​ដែល​ចាប់​ខ្លួន​សកម្មជន​តវ៉ា​រឿង​ជនអន្តោប្រវេសន៍

វេទិកា​ពលរដ្ឋ​ថ្កោលទោស​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ល ធីលែន យ៉ាង​តក់ក្រហល់ គឺជា​ឧបាយកល​ក្នុង​ការ​បំផ្លាញ​ទឹកចិត្ត​តស៊ូ​ដើម្បី​មាតុភូមិ​កម្ពុជា​របស់​កូន​ខ្មែរ ក្នុង​គោលដៅ​ជ្រោមជ្រែង​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​វៀតណាម​តែប៉ុណ្ណោះ។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ធីលែន កាលពី​ថ្ងៃ​អង្គារ ទី​៤ តុលា ថា វា​គឺជា​រឿង​អកុសល​បំផុត​សម្រាប់​ពូជសាសន៍​ខ្មែរ​ដែល​មាន​លោក ហ៊ុន សែន...

Latest news