31 C
Phnom Penh

TAG

ស៊ឹង សែនករុណា

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ខកចិត្ត​ក្រោយ​រង​បណ្ដឹង​ទារ​សំណង​ជំងឺចិត្ត​កន្លះ​លាន​ដុល្លារ​ដោយ​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សម្ដែង​ការ​ខកចិត្ត​ក្រោយ​រង​នូវ​បណ្តឹង​ទារ​សំណង​ជំងឺចិត្ត ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្អូញត្អែរ​ថា លោក​បាន​ធ្វើ​ការងារ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ឆ្នាំ​មក​ហើយ ទោះ​ជា​ជួប​ឧបសគ្គ​យ៉ាង​ណា ក៏​លោក​នៅតែ​អាច​ទទួល​យក​បាន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​លោក​បាន​រង​នូវ​បណ្តឹង​ដ៏​ធំ​មួយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​ទារ​សំណង​ជំងឺចិត្ត​ពី​រូបលោក​រហូត​ដល់ ៥០​ម៉ឺន​ដុល្លារ ដែល​ជា​ការ​ទាមទារ​មួយ​ធ្វើ​ឱ្យ​រូបលោក​ពិបាក​ទទួល​យក​បំផុត។ អនុប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា “សមាគម​អាដហុក” លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា រយៈពេល​ជាង ២០​ឆ្នាំ​ក្នុង​ការងារ​លើ​វិស័យ​សង្គម​ស៊ីវិល...

តុលាការ​ចាប់ផ្ដើម​ស៊ើប​អង្កេត​បណ្តឹង​របស់​បក្ស​ប្រជាជន​លើ​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​អាដហុក

សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​សំណុំរឿង​បណ្តឹង​បរិហារ​កេរ្តិ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) ដោយ​កោះហៅ​ភាគី​ទាំង​សងខាង​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤។ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល បាន​បញ្ជាក់​នៅ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត និង​បាន​កោះហៅ​ភាគី​ទាំងអស់ ដើម្បី​ស្តាប់​ចម្លើយ និង​ប្រមូល​ព័ស្តុតាង​ក្នុង​សំណុំរឿង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា។ យោង​តាម​ដីកា​កោះ​របស់​លោក ប្លង់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

អង្គការ​អន្តរជាតិ​ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ច្រានចោល​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​អ្នក​នាំពាក្យ​អាដហុក​លោក ស៊ឹង សែនករុណា

វេទិកា​អាស៊ី​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិមនុស្ស (FORUM-ASIA) និង​សម្ព័ន្ធ​ពិភពលោក​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ (CIVICUS) ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ច្រានចោល​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​អ្នក​នាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​ប្តឹង​ដោយ​ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ជា​បណ្តឹង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស FORUM-ASIA និង CIVICUS ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី...

អង្គការ​សង្គម​ស៊ីវិល ៥៥​ស្ថាប័ន​ស្នើសុំ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ឈប់​ប្តឹង​លោក ស៊ឹង សែនករុណា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល រួម​មាន​សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ចំនួន ៥៥​ស្ថាប័ន ដែល​នៅតែ​បន្ត​ឈរ​ជាមួយ​លោក ស៊ឹង សែនករុណា និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ធ្វើ​ការងារ​ដោយ​អហិង្សា​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្នើ​ឱ្យ​ភាគី​ដើមបណ្ដឹង​ដក​ពាក្យ​បណ្តឹង​ពី​លោក ស៊ឹង សែនករុណា បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​សង្ឃឹម​ថា​តុលាការ​នឹង​ពិនិត្យ​ពិចារណា​មិន​ធ្វើការ​ចោទប្រកាន់​លើ​សំណុំរឿង​នេះ​ត​ទៅ​ទៀត។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ចំនួន ៥៥ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​លោក ស៊ឹង...

ក្រុម​តស៊ូ​មតិ​និយាយ​ថា ការ​ប្តឹង​ទារ​ជំងឺចិត្ត​ពី​អ្នក​ឃ្លាំមើល​ការពារ​សិទ្ធិមនុស្ស​ជា​រឿង​គ្មាន​មូលដ្ឋាន

ក្រុម​អ្នក​តស៊ូ​មតិ​ថា​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មិន​បាន​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​របស់​គណបក្ស​ដែល​រង​ការ​ខូចខាត ឬ​ការ​ខាតបង់​កេរ្តិ៍ឈ្មោះ​ដែល​ជា​ភស្តុតាង​យក​ជា​មូលដ្ឋាន ឱ្យ​សម​នឹង​គណបក្ស​នេះ​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​រហូត​ដល់​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ក្រុម​អ្នក​តស៊ូ​មតិ​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា ក្នុង​សំណុំរឿង​ប្តឹងផ្តល់​ទារ​សំណង​ជំងឺចិត្ត​រហូត​ដល់​កន្លះ​លាន​ដុល្លារ​នេះ តាម​ពិត គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដាក់​ភស្តុតាង​ពី​ការ​ខូចខាត​ជាក់ស្ដែង និង​ជំងឺចិត្ត​ដែល​ខូចខាត​ជាក់ស្ដែង​ពី​អំពើ​ល្មើស​ចូល​ក្នុង​សំណុំរឿង ប៉ុន្តែ​តាម​ការ​ពិនិត្យ​មើល​ក្នុង​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឃើញ​សរសេរ​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ ឬ​ការ​ខូចខាត​កិត្តិយស​ណា​ជាក់លាក់​ទេ។ ជាង​នេះ​ទៀត ក៏​មិន​បាន​បង្ហាញ​ពី​ភស្តុតាង​ដែល​រង​ការ​ខូចខាត​ដែល​កើត​ពី​ការ​ផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ដែរ។ ប្រភព​ដដែល​លើក​ជា​សំណួរ​ថា...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សុំ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់​ប្តឹង​សមាជិក​អង្គការ​អាដហុក

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក អំពាវនាវ​ដល់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​ដក​ពាក្យ​បណ្ដឹង​ពី​លោក ស៊ឹង សែនករុណា អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​សមាគម សហជីព យុវជន សរុប​ចំនួន ១០ បាន​ឲ្យ​ដឹង​ថា ពួកគេ​សូម​ស្នើសុំ​ដើមបណ្ដឹង​ពិចារណា​ដក​ពាក្យ​បណ្តឹង​ពី​លោក ស៊ឹង សែនករុណា អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​កំពុង​រង​បណ្តឹង​ពី​បទ «បង្ក​ចលាចល ញុះញង់​បង្កើត​ឱ្យ​មាន​ការ​ស្អប់ រើសអើង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា»...

ក្រុម​អ្នក​ឃ្លាំមើល​ថា​បណ្តឹង​លើ​លោក ស៊ឹង សែនករុណា ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន កម្ចាត់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ទាប់ពី​អ្នក​នយោបាយ​ប្រឆាំង

អ្នក​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​លើកឡើង​ថា ការ​ប្តឹង​មន្ត្រី​សង្គម​ស៊ីវិល​លោក ស៊ឹង សែនករុណា ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាក់ទង​ការ​បញ្ចេញមតិ​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ឱ្យ​បែកបាក់​កម្លាំង​តវ៉ា​នៅ​ពេលនេះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ទង្វើ​របស់​លោក...

មេធាវី​បក្ស​កាន់​អំណាច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ស៊ឹង សែនករុណា ទារ​សំណង​ជំងឺចិត្ត​២​ពាន់​លាន​រៀល

មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដោយ​ស្នើសុំ​ឱ្យ​ធ្វើ​ការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​ឱ្យ​សង​សំណង​ជំងឺចិត្ត​ជូន​គណបក្ស ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល)។ ក្នុង​ពាក្យបណ្ដឹង​របស់​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក ស៊ឹង សែនករុណា ស្តែង​ចេញ​នូវ​ចេតនា​បំភ្លៃ​ផ្ទុយ​ពី​ការពិត​ថា...

អាដហុក៖ រដ្ឋាភិបាល​និង​តុលាការ​ប្រើ​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​ប្រឆាំង​ការ​ចូលរួម​ជា​សាធារណៈ​របស់​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០២៣​ជិត​៤០​ករណី

អង្គការ​ក្រៅ​រដ្ឋាភិបាល លាតត្រដាង​ថា រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល និង​តុលាការ​កម្ពុជា រួម​ទាំង​អ្នក​មាន​ទ្រព្យសម្បត្តិ​ផង បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​របស់​សកម្មជន​នយោបាយ អ្នក​នយោបាយ គណបក្ស​នយោបាយ និង​អ្នក​សារព័ត៌មាន ជាដើម ជិត ៤០​ករណី (៣៩​ដង) ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ និង​មិន​លើក​ទឹកចិត្ត​ដល់​សិទ្ធិ​មូលដ្ឋាន​ក្នុង​ការ​ចូលរួម​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក បាន​ចេញ​ផ្សាយ​សលាកបត្រ​ព័ត៌មាន​ស្ដីពី​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​បិទ​ក្លឹប​បាញ់​កាំភ្លើង​ពីរ​កន្លែង​និង​ហាម​បើក​ក្លឹប​នេះ​ថ្មី​ទូទាំង​ប្រទេស

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជា​ឱ្យ​បិទ​ក្លឹប​បាញ់​កាំភ្លើង​ពីរ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ និង​ហាម​បើក​ក្លឹប​បាញ់​កាំភ្លើង​ឯកជន​ថ្មី​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស ព្រោះ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» នៅ​ព្រឹក​ថ្ងៃទី​៣១ មករា លោក ហ៊ុន ម៉ាណែត អះអាង​ថា បើ​មក​លេង​ខេត្ត​ព្រះសីហនុ ឬ​មក​ដើរ​លេង​តាម​កោះ​នានា មិន​បាច់​មក​បាញ់​កាំភ្លើង​នោះ​ទេ។ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ឯកជន​បើក​កន្លែង​បាញ់​កាំភ្លើង​បន្ត​ទៀត។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​បន្ត​ទៀត​ថា មូលហេតុ​ដែល​លោក​មិន​ចង់​ឱ្យ​មាន​កន្លែង​បាញ់​កាំភ្លើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ...

Latest news