33.2 C
Phnom Penh

TAG

សយ សុភាព

លោក សយ សុភាព ព្រមាន​ឧកញ៉ា​រកស៊ី​ឈើ​ខុស​ច្បាប់​ថា​កំពុង​បំផ្លាញ​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមាន​ឧកញ៉ា​ស្រុក​ខ្មែរ​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ថា​ត្រូវ​ប្រយ័ត្ន​សកម្មភាព​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ព្រោះ​ពួកគេ​កំពុង​នាំគ្នា​បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទ្រាំ​យូរ​ហើយ​ចំពោះ​ទង្វើ​ឧកញ៉ា​ខ្លះ​ដែល​បាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​ទៅ​ថ្ងៃ​មុខ។ លោក សយ សុភាព...

មន្ត្រី CNRP ថា​លោក សយ សុភាព មាន​ចេតនា​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង ប្រតិកម្ម​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព ដែល​លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ចេតនា​ដើម្បី​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា ប៉ុណ្ណោះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក សយ សុភាព ថា​លោក កឹម សុខា នឹង​មិន​មាន​សិទ្ធិ​វិល​ចូល​ឆាក​នយោបាយ​មុន​ឆ្នាំ​២០២៣​នោះ​ទេ

អគ្គនាយក​កាសែត​ដើម​អម្ពិល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា លោក សយ សុភាព អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា នឹង​មិន​អាច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ឡើងវិញ​នោះ​ទេ ហើយ​ក៏​មិន​មាន​សិទ្ធិ​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ ខណៈ​បម្រាម​នយោបាយ​របស់​តុលាការ​កំពូល នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។ អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk កាលពី​ថ្ងៃទី​៣០ ខែ​សីហា...

លោក សយ សុភាព ថា​បើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​ដូច​ចិន គឺ​ត្រូវ​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន

ប្រធាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​រូប​អះអាង​ថា ប្រសិនបើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា​ដូច​មហាអំណាច​កុម្មុយនីស្ត​ចិន គឺ​ជប៉ុន​ត្រូវតែ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត។ លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​១៥ សីហា ថា ជប៉ុន​ធ្លាប់​ប្រជែង​ជាមួយ​ចិន​ចំពោះ​ការ​សាងសង់​ផែ​មួយ​នៅ​ខេត្ត​កំពត ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ពី​ខេត្ត​កំពត​ទៅ​កោះត្រល់ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ការ​សាងសង់​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ខណៈ​ការ​អភិវឌ្ឍ​របស់​ចិន​នៅ​កម្ពុជា​មាន​សន្ទុះ​លឿន និង​ឆាប់​រហ័ស។ លោក សយ សុភាព អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​កម្ពុជា​ដាច់ខាត...

លោក សយ សុភាព ថា​រដ្ឋមន្ត្រី​កសិកម្ម​កុហក​នាយករដ្ឋមន្ត្រី​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ

ចាងហ្វាង​កាសែត​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រិះគន់​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន គ្មាន​សុចរិតភាព​ក្នុង​ការ​ផ្តល់​របាយការណ៍​ជូន​លោក ហ៊ុន សែន ឱ្យ​ពិតប្រាកដ​ជុំវិញ​ការ​ស្នើសុំ​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទទួល​សិទ្ធិ​គ្រប់គ្រង​តំបន់​សួនសត្វ​នៅ​ភ្នំ​តាម៉ៅ។ លោក សយ សុភាព អះអាង​ថា ប្រសិនបើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​របាយការណ៍​ដោយ​សុចរិត​ត្រឹមត្រូវ​ជូន​លោក ហ៊ុន សែន...

លោក ចូ បៃដិន អាច​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​លេខ S.3052 ឲ្យ​ចូល​ជា​ធរមាន

ក្រុម​អ្នក​ឃ្លាំមើល​អំពី​សង្គម និង​នយោបាយ​រំពឹង​ថា ព្រឹទ្ធសភា​ពេញ​អង្គ​របស់​សហរដ្ឋ​អាមេរិក នឹង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​លេខ​S.3052 ឆ្នាំ​២០២១ (Cambodia Democracy and Human Rights Act of 2021) ដើម្បី​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ឲ្យ​ចូល​ជា​ធរមាន​ដើម្បី​អនុវត្ត​នៅ​ពេល​ខាងមុខ ដោយសារតែ​កម្ពុជា​គ្មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ...

លោក សយ សុភាព ថា​ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ខុស​នីតិវិធី​ច្បាប់

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល រិះគន់​ថា ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​ពី​សំណាក់​តុលាការ​ខេត្ត​កំពង់ធំ។ លោក​បន្ត​ថា ចំណាត់ការ​នេះ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ស្ថាប័ន​តុលាការ ប៉ះពាល់​មុខមាត់​គណបក្ស​កាន់​អំណាច និង​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ លោក សយ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ មិថុនា នេះ ស្នើ​ឲ្យ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ពិចារណា​ឡើងវិញ​ពី​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ខ្លួន កុំ​អាង​តែ​មាន​អំណាច​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត ដើម្បី​យកចិត្ត​ថ្នាក់លើ​របស់​ខ្លួន ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​ប្រៀប​បាន​ទៅ​នឹង​បើក​ក្លៀក​ឱ្យ​អ្នក​នៅ​ខាងក្រៅ​អាច​វាយប្រហារ​លើ​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញ​ទំហឹង។ លោក​ចាត់ទុក​ថា ទង្វើ​របស់​មន្ត្រី​ប្រភេទ​នេះ គឺ​ទង្វើ​របស់​មន្ត្រី​គ្រាប់​ល្ពៅ​ប៉ុណ្ណោះ។ លោក...

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​ខ្លួន

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​សមាជិក​របស់​ខ្លួន ដើម្បី​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក អៀ ចាន់ណា គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ថា​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

គ.ជ.ប ព្រមាន​ស៊ើបអង្កេត​បក្ស​ភ្លើង​ទៀន​ជុំវិញ​ទំនាក់​ទំនង​នឹង​លោក អៀ ចាន់ណា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ស៊ើបអង្កេត​គណបក្ស​ភ្លើង​ទៀន អំពី​ទំនាក់ទំនង​ជាមួយ​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពី​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់។ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ស្រង់​សម្ដី​កាលពី​ថ្ងៃទី​៣១ ឧសភា ថា គ.ជ.ប នឹង​ពិនិត្យ​បន្ថែម​រវាង​ទំនាក់ទំនង​គណបក្ស​ភ្លើង​ទៀន និង​លោក អៀ ចាន់ណា បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០...

លោក សយ សុភាព៖ បក្ស​ភ្លើង​ទៀន​អាច​ប្រឈម​មុខ​ផ្លូវ​ច្បាប់​ដែរ​ឬ​ទេ បើ​រក​ឃើញ​ថា​លោក សម រង្ស៊ី នៅ​ពីក្រោយ

នាយក​សារព័ត៌មាន​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើក​ជា​សំណួរ​ថា តើ​គណបក្ស​ភ្លើង​ទៀន​អាច​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​ដែរ​ឬ​ទេ ប្រសិនបើ​គេ​រក​ឃើញ​ថា លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់​នៅ​ពីក្រោយ​បក្ស​នេះ នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​អ្នក​ទាំងនោះ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ។ នាយក​សារព័ត៌មាន​ដើម​អម្ពិល (DAP NEWS) លោក សយ សុភាព ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ នេះ​ថា នៅ​ពេលនេះ...

Latest news