30.7 C
Phnom Penh

TAG

សម រង្ស៊ី

លោក ហ៊ុន សែន ដក​ពាក្យបណ្ដឹង​លោក ជា ប៉ូច ដើម្បី​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​មិន​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី ដាច់ខាត

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ដែល​លោក​បាន​ប្តឹង​មន្ត្រី​បក្ស​ប្រឆាំង​លោក ជា ប៉ូច កាលពី​ចុង​ឆ្នាំ​២០២៣។ លោក​អះអាង​ថា ការ​ដក​ពាក្យបណ្ដឹង​នេះ ធ្វើឡើង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ខ្មែរ​ឡើងវិញ និង​លើកលែង​ទោស​ឲ្យ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ទទួល​កំហុស បន្ទាប់ពី​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​ទទួល​លិខិត​សារភាព​កំហុស និង​ការ​សូម​អភ័យ​ទោស​របស់​លោក ជា ប៉ូច រួច​ហើយ...

លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ចិន​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​វិនិយោគ​ល្អៗ​ពី​សហរដ្ឋ​អាមេរិក​យ៉ាង​ធំធេង ដោយ​បន្ត​សហការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ម៉ាហ្វីយ៉ា​ចិន (Mafia)។ លោក សម រង្ស៊ី បញ្ជាក់​ថា មូលហេតុ​គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ចោរ​ម៉ាហ្វីយ៉ា​ចិន (Mafia) ដូចជា មេ​ឧក្រិដ្ឋជន​ចិន លោក ចេន ហ្ស៊ី (Chen Zhi) ជាដើម...

លោក គឹម សុខ ប្រកាស​ផ្អាក​រិះគន់​លោក ហ៊ុន សែន រយៈពេល​១​ខែ ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ

អ្នកវិភាគ​ប្រកាស​ទុក​ពេល ១​ខែ​មិន​រិះគន់​រឿង​នយោបាយ​សង្គម ដើម្បី​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មេសា នេះ​ថា លោក​នឹង​ទុក​ពេល ១​ខែ បន្ទាប់ពី​ការ​បង្ហោះ «សេណារីយ៉ូ​ដំណោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា» របស់​លោក​នៅ​ពេលនេះ ដោយ​មិន​រិះគន់​រឿង​នយោបាយ​សង្គម និង​ផ្អាក​ធ្វើ​យុទ្ធនាការ «ទាមទារ​យុត្តិធម៌ កុំ​សុំ​យុត្តិធម៌» រយៈពេល ១​ខែ​ផង​ដែរ ដើម្បី​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​លោក...

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ក្បត់​ជាតិ​ឯង​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម​រាស្ត្រ​ខ្មែរ​ស្លូតត្រង់​ដូច​គ្នា​នឹង​មេដឹកនាំ​ខ្មែរក្រហម​លោក ប៉ុល ពត ប៉ុន្តែ​លោក ហ៊ុន សែន មាន​ចំណុច​អាក្រក់​ខ្លាំង​ជាង នៅ​ត្រង់​ថា គាត់​លួច​ក្បត់​ជាតិ​ខ្មែរ​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៧ ខែ​មេសា ពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ចងចាំ​ថា...

ក្រុម​អ្នកវិភាគ​ថា​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ស្រុក​ខ្មែរ គឺ​ត្រូវតែ​មាន ហ៊ុន សែន សម រង្ស៊ី កឹម សុខា

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ​នេះ គឺ​ត្រូវតែ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ផ្សះផ្សា​គ្នា​ដោយ​ការ​ចូល​និវត្តន៍​ពី​នយោបាយ និង​ទុក​ការងារ​ឱ្យ​អ្នក​បន្ត​វេន ឬ​កូនៗ​របស់​ពួកគេ​បន្ត​ផែនការ​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​មុខ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ថា វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា គឺ​មាន​តែ​អ្នក​នយោបាយ​ចាស់ៗ​ផ្សះផ្សា​គ្នា​ដោយ​ការ​ចូល​និវត្តន៍​ពី​នយោបាយ...

លោក សម រង្ស៊ី៖ ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ​ទេ

លោក សម រង្ស៊ី៖ ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ​ទេ

លោក សម រង្ស៊ី ថា​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ផ្អែក​តាម​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​អន្តរជាតិ Interpol ដែល​ថា​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​សព្វថ្ងៃ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មុខមាត់ និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​កខ្វក់ ដោយសារ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន ទាំងស្រុង។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ មីនា នេះ​ថា ត្រកូល ហ៊ុន កំពុង​គប់គិត​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ពេញ​ទំហឹង ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មជ្ឈមណ្ឌល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេង ដូចជា ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស...

បក្ស​ភ្លើង​ទៀន​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បាតុករ​ដែល​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​កាលពី​ជិត​៣០​ឆ្នាំ​មុន

គណបក្ស​ភ្លើង​ទៀន ប្រកាស​ធ្វើ​ពិធីបុណ្យ​បង្សុកូល​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មីនា ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ នៅ​បរិវេណ​ស្តូប​វីរ​បាតុករ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​កាលពី ២៧​ឆ្នាំ​មុន។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា គណបក្ស​នឹង​ធ្វើ​ពិធីបុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់ ដែល​បាន​ឈរ​ទាមទារ​ដោយ​សន្តិវិធី​ឱ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ។ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ...

លោក ហ៊ុន សែន៖ ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​គឺ​ការ​រក្សា​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​ទាំងអស់ គឺ​ត្រូវ​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ឱ្យ​បាន​ដាច់ខាត ដើម្បី​ធានា​នូវ​ការ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​វិបុលភាព​រួម​គ្នា​នា​ពេល​អនាគត។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន លើក​ឡើង​ក្នុង​ពិធី​បើក​វេទិកា បូអាវ សម្រាប់​អាស៊ី នៅ​ទីក្រុង​បូអាវ ខេត្ត​ហៃណាន ប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំបន់​អាស៊ី​មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​រក្សា​បាន​នូវ​សន្ទុះ​ជា​វិជ្ជមាន ក្នុង​នោះ សកម្មភាព​របស់​ប្រទេស​ក្នុង​តំបន់...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​បែប​គ្រួសារ​និយម

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ចូលរួម​ជាមួយ​នឹង​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​នៅ​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច​ដោយ​ពូជ​ពង់​វង្ស​ត្រកូល​នៃ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ ក្រោយ​ពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ថា ចលនា​នេះ​គឺជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ក្នុង​ការ​ចូលរួម​កសាង​កម្លាំង​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញ​ពី​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ជិះជាន់​សព្វថ្ងៃ​នេះ។ លោក សម រង្ស៊ី អះអាង​ថា ចលនា​ប្រជាធិបតេយ្យ​ខ្មែរ...

Latest news