31 C
Phnom Penh

TAG

រដ្ឋប្រហារ

នៅ​ប្រទេស​នីហ្សេរ មេ​អង្គរក្ស​ប្រកាស​កាត់ទោស​ប្រធានាធិបតី​ខ្លួនឯង​ពី​ទោស​ក្បត់​ជាតិ

កាលពី​ថ្ងៃទី​២៦ កក្កដា ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរ លោក Mohamed Bazoum ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា ដែល​អ្នក​ដឹកនាំ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ Abdourahmane Tchiani ជា​មេ​អង្គរក្ស​ប្រធានាធិបតី។ នៅ​ថ្ងៃ​ចន្ទ ទី​១៤ សីហា នេះ មេ​រដ្ឋប្រហារ​រូប​នេះ​បាន​បញ្ជា​ឱ្យ​មាន​ការ​កាត់ទោស​លោក Mohamed Bazoum ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា ក្រុម​រដ្ឋប្រហារ​ជា​ក្រុមប្រឹក្សា​យោធា​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ បាន​ប្រកាស​ពី​ដំណើរការ​នីតិវិធី​ដែល​ឈាន​ដល់​កាត់ទោស​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច។ លោក...

ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច​ត្រៀម​បញ្ជូន​ទ័ព​ទៅ​ប្រទេស​នីហ្សេរ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

ពី​ទីក្រុង​ណាយម៉េ នៃ​ប្រទេស​នីហ្សេរ បាន​ឲ្យ​ដឹង​ថា កងទ័ព​នៃ​ក្រុម​រដ្ឋប្រហារ​ផ្ដួល​រំលំ​ប្រធានាធិបតី មហាម៉ាត បាហ្សូម កំពុងតែ​ទប់ទល់​ជាមួយ​នឹង​ក្រុម​ប្រទេស​សហភាព​អាហ្វ្រិក​ខាងលិច ត្រូវ​លើក​ទ័ព​ចូល​អន្តរាគមន៍​ដើម្បី​រំដោះ​ប្រធានាធិបតី​ដែល​រង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ ហើយ​សំដៅ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១១ សីហា ថា ភាព​តានតឹង និង​ចលាចល​ក្នុង​ប្រទេស​នីហ្សេរ ក៏​ចាប់ផ្ដើម​ផង​ដែរ​នៅ​ពេល​មាន​ដំណឹង​ថា សហភាព​អាហ្វ្រិក​ខាងលិច​មាន ១៥​ប្រទេស​នេះ បាន​សម្រេច​រួចរាល់​ហើយ​ថា​ត្រូវ​លើក​ទ័ព​ចូល​ទៅ​កាន់​ប្រទេស​នីហ្សេរ។ កងទ័ព​ដែល​ត្រូវ​បញ្ជូន​នោះ​មាន​ចំនួន​ជាង ៥​ពាន់​នាក់​ដែល​ជា​វគ្គ​ដំបូង​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​ខ្លួន។ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សហភាព​អាហ្វ្រិក​អះអាង​ថា ក្រុម​ឧត្តមសេនីយ៍​នីហ្សេរ មិន​បា​ន​ទម្លាក់​ចោល​នូវ​ភាព​មានះ​របស់​ខ្លួន​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ​នោះ។...

លោក ហ៊ុន សែន៖ កម្ពុជា​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដោយសារ​មាន​កំហុស​ខាង​នយោបាយ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ប្រទេស​នេះ​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដោយសារតែ​មាន​កំហុស​ខាង​នយោបាយ តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ ចេញពី​ព្រះ​ប្រមុខ​រដ្ឋ។ លោក ហ៊ុន សែន បាន​និយាយ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​វេស្ទើន នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប និង​មាន​ស្ថានភាព​អំណោយ​ផល ដោយ​គ្មាន​គ្រោះ​ធម្មជាតិ រញ្ជួយ​ផែនដី ផ្ទុះ​ភ្នំភ្លើង ខ្យល់​ព្យុះ​ដូច​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​ដោយសារ​កំហុស​នយោបាយ​ដែល​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច...

បទវិភាគ៖ រដ្ឋប្រហារ​នៅ​ហ្គីណេ ជា​ការ​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​នាំ​ឱ្យ​ប្រជាជន​គាំទ្រ​រដ្ឋប្រហារ

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ប្រជាជន​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់។ ហ្គីណេ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​ទី​១ នៅ​ឆ្នាំ​១៩៨៤ ហើយ​ទី​២ នៅ​ឆ្នាំ​២០០៨។ ប្រទេស​ដែល​ទើប​ស្គាល់​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ គឺ​ឥឡូវ​នេះ​បាន​ឆ្លងកាត់​របប​រដ្ឋប្រហារ​ម្ដងទៀត​ហើយ។ រដ្ឋប្រហារ​ចុងក្រោយ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា គឺជា​ព្រឹត្តិការណ៍​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​របស់​ប្រធានាធិបតី Alpha Conde។ បុរស​នេះ​មាន​អាយុ ៨៣​ឆ្នាំ គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១០។ បុរស​វ័យ​ចំណាស់​រូប​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​របប​ប្រជាធិបតេយ្យ គឺ​ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​របស់​លោក​ក្នុង​រយៈពេល ១០​ឆ្នាំ​មកនេះ។ ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​វ័យ​ចំណាស់​រូប​នេះ ក៏​មាន​ការ​ចោទ​ថា​ជា​របប​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែរ។ បុរស​រូប​នេះ​បាន​បញ្ជា​ឱ្យ​ប៉ូលិស​បង្ក្រាប​ទៅលើ​បាតុកម្ម​របស់​ប្រជាជន​ដែល​ប្រឆាំង​ផែនការ​របស់​លោក...

របប​សឹក​ភូមា​យល់ព្រម​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ខណៈ​ប្រេសិត​អាស៊ាន​ត្រៀម​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី

ប្រេសិត​ពិសេស​នៃ​សមាគម​អាស៊ាន បាន​ប្រកាស​ថា​លោក​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការបរទេស​របស់​ពួក​យោធា​ភូមា ដោយ​បាន​លើក​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​បួន​ខែ ហើយ​ពួក​យោធា​ក៏​បាន​យល់ស្រប​តាម។ ជាមួយ​គ្នា​នេះ ប្រេសិត​ពិសេស​របស់​អាស៊ាន លោក Erywan Yusof ដែល​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​ពីរ​របស់​ព្រុយណេ ក៏​បាន​ប្រាប់​មេដឹកនាំ​យោធា​ភូមា​ថា នៅ​ពេល​ដែល​លោក​ត្រូវ​ទៅកាន់​ប្រទេស​ភូមា ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​ត្រូវតែ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បី​ឱ្យ​អ្នកស្រី​អំពាវនាវ​ទៅកាន់​មន្ត្រី​ថ្នាក់​ក្រោម និង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ហើយ​ការ​បើក​ការ​ចរចា​នយោបាយ​ភ្លាមៗ​តែម្ដង។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ជប៉ុន​ក្យូដូ ប្រេសិត​ពិសេស​របស់​អាស៊ាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ប្រាប់​ទៅ​ពួក​យោធា​ភូមា​ថា...

ប្រទេស​ហ្គីណេ​ធ្លាក់​ក្នុង​រដ្ឋប្រហារ ហើយ​ប្រធានាធិបតី Alpha Conde ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ពលរដ្ឋ​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់ ទោះបីជា​ប្រទេស​ដែល​មាន​ធនធាន​រ៉ែ និង​វិស័យ​កសិកម្ម​លូតលាស់​គ្រាន់បើ​ជាងគេ​ក៏ដោយ។ ប្រទេស​នេះ​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៨៤ ម្ដង និង​ឆ្នាំ​២០០៨ ម្ដង។ ប្រទេស​ដែល​ទើប​ស្គាល់​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ ឥឡូវ​នេះ​បាន​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​ដោយ​របប​រដ្ឋប្រហារ​ម្ដង​ទៀត​ហើយ។ រដ្ឋប្រហារ​បាន​ផ្ទុះឡើង​នៅ​កណ្ដាល​រដ្ឋធានី Conakry។ អំឡុង​ផ្ទុះ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​របស់​ពួក​រដ្ឋប្រហារ និង​កង​សន្តិសុខ​ការពារ​ប្រធានាធិបតី។ តែ​ទីបំផុត ពួក​រដ្ឋប្រហារ​បាន​លើក​ទ័ព​ឡោមព័ទ្ធ​វិមាន​ប្រធានាធិបតី​រហូត​ចាប់​ខ្លួន​ប្រធានាធិបតី​ឃុំ​ខ្លួន​ទៀត​ផង។ ប្រធានាធិបតី​របស់​សាធារណរដ្ឋ​ហ្គីណេ​នេះ​មាន​ឈ្មោះ​ថា Alpha Conde។ លោក​មាន​អាយុ ៨៣​ឆ្នាំ...

Latest news