27.5 C
Phnom Penh

TAG

រដ្ឋធម្មនុញ្ញ

លោក មាជ សុវណ្ណារ៉ា អំពាវនាវ​ឱ្យ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​អនុវត្ត​ការងារ​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ខ្មែរ​ឱ្យ​បាន​ពេញលេញ ចៀសវាង​នូវ​ការ​រំលោភ​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ​ពី​សំណាក់​អ្នក​មាន​អំណាច។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ពិត​មែន​តែ​ព្រះមហាក្សត្រ​គ្រងរាជ​សម្បត្តិ​ដោយ​មិន​កាន់​អំណាច ប៉ុន្តែ​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវតែ​ធានា​ឱ្យ​បាន​ដោយ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដើម្បី​ឱ្យ​ទ្រង់​អាច​បំពេញ​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ដោយ​ពេញ​ព្រះហឫទ័យ និង​គ្មាន​ការ​រង​សម្ពាធ​ពី​ស្ថាប័ន​ណា​មួយ ឬ​ពី​អ្នក​មាន​អំណាច​ណា​ម្នាក់។ លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​នាម​ព្រះមហាក្សត្រ​ខ្មែរ​ជា​និមិត្តរូប​នៃ​ការ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ...

ព្រះមហាក្សត្រ៖ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ ប្រជារាស្ត្រ​នឹង​មាន​ជីវភាព​ធូរធារ​សម្បូរ​រុងរឿង​ជានិច្ច​និរន្តរ៍

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី សម្ដែង​នូវ​ព្រះទ័យ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ គ្រប់​ស្ថាប័ន​ជាតិ​នានា​របស់​កម្ពុជា​នឹង​បន្ត​បំពេញ​ភារកិច្ច​តាម​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ឱ្យ​ក្លាយ​ជា​ប្រទេស​រីកចម្រើន​រឹងមាំ ប្រជារាស្ត្រ​ខ្មែរ​មាន​ជីវភាព​ធូរធារ​សម្បូរ​រុងរឿង រស់​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​ជានិច្ច​និរន្តរ៍។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ សីហមុនី មាន​ព្រះរាជ​បន្ទូល​ក្នុង​ព្រះរាជ​ពិធី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ក្រោម​ព្រះរាជ​តម្រិះ​ចុងក្រោយ​របស់​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ហើយ​ក៏​បាន​ឆ្លង​ការ​អនុម័ត​របស់​សភា​ធម្មនុញ្ញ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣...

កម្ពុជា​លើក​ពេល​ប្រារព្ធ​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ទៅ​ដើម​ខែ​តុលា​វិញ

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មាន​ភាព​អធិកអធម​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​លើក​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ ជំនួស​វិញ។ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ពិធី​អបអរ​សាទរ​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នឹង​ត្រូវ​លើក​ទៅ​ប្រារព្ធ​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២៣ ខាងមុខ ក្រោម​ព្រះ​រាជាធិបតី​នៃ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម...

អតីត​តំណាងរាស្ត្រ៖ ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​គឺ​រំលោភ​ខ្លឹមសារ​ដើម​រដ្ឋធម្មនុញ្ញ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា ចាត់ទុក​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧ នេះ ថា​ជា​ទង្វើ​រំលោភ​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​ការ​ធានា​នូវ​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ដឹកនាំ​តាម​បែប​របប​សភា​និយម​តាំងពី​ឆ្នាំ​១៩៩៣ មក។ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី​នេះ គឺ​ប្រៀប​បាន​នឹង​កូន​មាន់​កើត​មុន​មេ​មាន់ ព្រោះ​ថា​មុន​នឹង​តែងតាំង​បុគ្គល​ណា​ម្នាក់​ជា​នាយករដ្ឋមន្ត្រី ទាល់តែ​បុគ្គល​រូប​នោះ​ក្លាយ​ជា​សមាជិក​សភា​ស្រប​ច្បាប់​ពេញ​លក្ខណៈ​ជា​មុន​សិន។ លោក សួន...

IDEA TALK៖ តើ​របប​បន្ត​ពូជ​អំណាច​នៅ​កម្ពុជា​ជា​ការ​វាយ​បំបាក់​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្រិត​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​របប​បន្ត​ពូជ​អំណាច​នៅ​កម្ពុជា​ជា​ការ​វាយ​បំបាក់​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្រិត​ណា?»។

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​គាំទ្រ​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ក្រោម​ហេតុផល​ថា វិសោធនកម្ម​នេះ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើកឡើង​ថា ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ។ ការ​ប្រកាស​គាំទ្រ​នេះ បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​សម្រេច​អនុម័ត​ឲ្យ​ធ្វើ​វិសោធនកម្ម​បោះឆ្នោត​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ តាម​បញ្ជា​របស់​បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង។ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ប្រជុំ​នា​ថ្ងៃទី​៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​ដឹង​ថា ការ​សម្រេច​គាំទ្រ​ចំពោះ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដោយ​យោង​ទៅ​តាម​រដ្ឋសភា បាន​អនុម័ត​នៅ​ថ្ងៃទី​២៣ ខែ​មិថុនា...

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​មាន​ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​រយៈពេល​៣០​ឆ្នាំ​មក​នេះ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អស់​រយៈពេល ៣០​ឆ្នាំ​ហើយ​ចាប់ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩៣ មក គួរតែ​ធ្វើការ​វាយតម្លៃ​ម្តង​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​កន្លងមក​បាន​ធ្វើ​ប្រយោជន៍​អ្វី​ខ្លះ និង​បាន​ច្រើន​ប៉ុនណា​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​ចំណាយ​ធនធាន​ជាតិ ដូចជា​ធនធាន​មនុស្ស ធនធាន​លុយកាក់ និង​ធនធាន​សម្ភារៈ​អស់​ច្រើន​ប៉ុនណា​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។ បណ្ឌិត ឡៅ...

ក្រុមប្រឹក្សាធម្មនុញ្ញ​ថា​លោក ហ៊ុន សែន ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​និង​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ

ក្រុមប្រឹក្សាធម្មនុញ្ញ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប និង​កំពុង​ក្រាញ​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​វង្ស​ត្រកូល លោក ហ៊ុន សែន គឺជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ និង​ជា​អ្នក​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​ឆ្នាំ​១៩៩៧ និង​ព្រឹត្តិការណ៍​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ រួម​ទាំង​សកម្មភាព​ជ្រុលនិយម​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ សុទ្ធតែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​មាត់ជ្រោះ​នៃ​សោកនាដកម្ម​សង្គម​ជាតិ​ទាំងអស់។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​រូប​នេះ​លើកឡើង​ថា ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ដោយ​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច ដោយ​ការ​បញ្ឆេះ​កំហឹង​វណ្ណៈ...

លោក ហ៊ុន សែន ព្រមាន​កែ​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​និង​មន្ត្រី​រាជការ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​ខ្មែរ មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​មក​លូកលាន់​កិច្ចការ​នយោបាយ​របស់​កម្ពុជា។ បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​ពិចារណា​កែ​រដ្ឋធម្មនុញ្ញ​ដោយ​តម្រូវ​ឱ្យ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​អ្នក​ធ្វើ​នយោបាយ​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​មួយ​ចំនួន​យក​បញ្ហា​សញ្ជាតិ​នេះ​មក​ស្នើសុំ​លើ​វិធានការ​ច្បាប់​របស់​កម្ពុជា ចំពោះ​អ្នក​ដែល​មាន​ទោស។ លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​ថា​២៩​ឆ្នាំ​មក​នេះ​លោក ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ​និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ប៉ះពាល់​ជាតិ

អ្នក​ឃ្លាំមើល​ហៅ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ប្ដេជ្ញា​គោរព​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ថា​ជា​ភាសា​នៃ​ខ្យល់។ ពួកគេ​និយាយ​ថា រយៈពេល ២៩​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ចំពោះ​ជាតិ​ដោយ​អនុវត្ត​បំពាន​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ច្រើន​ណាស់។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​ដាច់ខាត​ត្រូវ​គោរព​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា គិត​ចាប់​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣...

Latest news