34 C
Phnom Penh

TAG

យុវជន ស៊ុន រដ្ឋា

សកម្មជន​បរិស្ថាន​៣​នាក់​ដែល​កាត់ទោស​រួច​និង​កំពុង​ជាប់​ឃុំ ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»

សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស និង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»។ យុវជន​មាតា​ធម្មជាតិ ៣​នាក់​រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ផ្ដន្ទាទោស​ចន្លោះ​ពី ១៨​ខែ​ទៅ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន​រៀល ក្រោម​បទ​ចោទ...

អង្គការ​សហប្រជាជាតិ៖ ការ​លើកស្ទួយ​សិទ្ធិមនុស្ស​និង​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន បង្ហាញ​កង្វល់​ជា​ខ្លាំង​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយ​ថា​ការងារ​ឃ្លាំមើល និង​ការពារ​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ។ កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ៤​នាក់ ប៉ុន្តែ​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ។ ចំណែក ៣​នាក់​ទៀត ក្នុង​នោះ​មាន​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និង​កញ្ញា ស៊ុន...

យុវជន​និង​សង្គម​ស៊ីវិល៖ ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​មិន​ខុសច្បាប់​ទេ

យុវជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​បរិស្ថាន ដោយ​ថា​ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​មិនមែន​ជា​សកម្មភាព​ខុសច្បាប់។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើក​ជា​បដា​សរសេរ​ពាក្យ «ខ្ញុំ​ស្រឡាញ់​បរិស្ថាន និង​ភ្ជាប់​ជាមួយ​ឈ្មោះ​សកម្មជន​បរិស្ថាន​ទាំង ៦​នាក់» ហើយ​ថា ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ មិនមែន​ជា​សកម្មភាព​ខុសច្បាប់​នោះ​ទេ។ ជាង​នេះ​ទៅទៀត អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ជួយ​គាំទ្រ​ដល់​អ្នក​ការពារ​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​នេះ មាន​ដូចជា​អង្គការ​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អង្គការ​សមធម៌​កម្ពុជា...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​លិខិត​ក្រសួង​មហាផ្ទៃ​បង្កប់​ចេតនា​ទុច្ចរិត​ការពារ​អំពើ​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រតិកម្ម​ថា លិខិត​ដែល​បាន​បង្កប់​នូវ​ខ្លឹមសារ​ទុច្ចរិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់​សកម្មជន​បរិស្ថាន​ទាំងនោះ​ទេ តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ការពារ​នូវ​អំពើ​ទុច្ចរិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅវិញ។ ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា យុវជន​បរិស្ថាន​ទាំងនោះ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​ជ្រក​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ពិតប្រាកដ​មែន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា និង​យុវជន​ការពារ​បរិស្ថាន

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សកម្មជន​បរិស្ថាន​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ព្រោះ​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ើតសុន នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក...

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធ​មនុស្ស​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​បំបិទ​មាត់​សកម្មជន​តស៊ូ​មតិ​ដើម្បី​ការពារ​បរិស្ថាន។ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូបឺតសុន នៅ​ថ្ងៃ​ទី​២២ មិថុនា នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទៅលើ​សកម្មជន​បរិស្ថាន​ចំនួន ៤​នាក់ ដែល​ចូលរួម​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​កន្លងមក និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ លោក​រិះគន់​ថា តុលាការ​ដែល​កាត់​ក្តី​មាន​លក្ខណៈ​នយោបាយ​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនោះ គឺ​ពិតជា​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​នោះ​ទេ ព្រោះ​ថា​តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​ណាមួយ​ដែល​បាន​បញ្ជាក់​ឲ្យ​បាន​ពិតប្រាកដ​ក្នុង​ការ​ចោទប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនេះ​នោះ​ឡើយ។ លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់​ថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនោះ...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងឡាយ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ប្រទេស

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទ និង​ដោះលែង​យុវជន និង​សកម្មជន​ដែល​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង។ អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​សារព័ត៌មាន​តែងតែ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកស្រី​ពី​ការ​យល់ឃើញ​របស់​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិមនុស្ស​ពី​បញ្ហា ឬ​សំណុំរឿង​មួយ​ចំនួន​នៅ​តុលាការ ទាំង​សំណុំរឿង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ជាដើម។ អ្នកស្រី​បាន​ថ្លែង​ថា ការសង្កេត​ជាទូទៅ​អាច​បរិយាយ​បាន តែ​រឿង​ដែល​អ្នកស្រី​តែង​គូស​បញ្ជាក់ និង​ដាក់​ជា​ចំណោទ​ទៅវិញ​ថា តើ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្តី រួម​គំនិត​ក្បត់​ក្តី តើ​គាត់​ក្បត់​ជាតិ​រឿង​អ្វី? តើ​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់​ជាតិ​តាំងពី​ស្រុក​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​ដែល​ដាក់​ស្លាក​ស្ទើរ​គ្រប់​កន្លែង​ថា...

អ្នក​ឃ្លាំមើល​ស្នើសុំ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម ស្នើសុំ​ឲ្យ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​នា​ពេល​កន្លង​មក ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា សូម​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយ​អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​គ្រប់ៗ​គ្នា​ផង។ លោក​លើកឡើង​ថា យុវជន​បរិស្ថាន​ទាំងនោះ​ទើប​តែ​មាន​អាយុ​ជាង ២០​ឆ្នាំ​ប៉ុណ្ណោះ...

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បី​រូប​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ និង​បញ្ឈប់​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​បរិស្ថាន ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ដោយសារតែ​ពួកគេ​បម្រើ​ការ​ឲ្យ​អង្គការ​ចាត់តាំង​ខុសច្បាប់​មក​ពី​ក្រៅ​ប្រទេស។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ ព្រោះ​ថា​ក្នុង​នោះ​មាន​យុវជន ៣​រូប​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​យុវជន ១​រូប​ផ្សេង​ទៀត​មក​ទល់​នឹង​ពេល​នេះ ខាង​សាច់ញាតិ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅឡើយ​ទេ ក្រោយ​អាជ្ញាធរ​ស្រុក​កោះធំ...

Latest news