37 C
Phnom Penh

TAG

យុវជន ឈឿន ដារ៉ាវី

យុវជន​ខ្មែរ​ថាវរៈ​ស្នើសុំ​លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ​ម្នាក់​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ លោក គង់ សំអាន ដែល​មាន​អាយុ ៧០​ឆ្នាំ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់ពី​លោក​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ។ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់ នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​មនសិការ លោក...

សកម្មជន​នឹង​កោរ​សក់​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​សកម្ម​ខាង​ការ​ការពារ​ព្រៃឈើ បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រកាស​កោរ​សក់​នៅ​ថ្ងៃទី​១០ កក្កដា ក្នុង​ពិធី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ទាមទារ​ឲ្យ​តុលាការ​វែក​មុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ដ៏​កក្រើក​មួយ​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ការ​ប្រកាស​កោរ​សក់​នេះ​ក៏​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​វីរភាព​របស់​បណ្ឌិត កែម ឡី...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សាលក្រម​របស់​តុលាការ​ចំពោះ​សកម្មជន​សង្គម​ទាំងនោះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា នេះ ដោយ​សម្រេច​កាត់ទោស​សកម្មជន​សង្គម ដូចជា​អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ...

សង្គម​ស៊ីវិល​ប្រកាស​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ

អង្គការ និង​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់ផ្ដើម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​កន្លងមក។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​លោក មាន ព្រហ្មមុនី ជាដើម...

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បារម្ភ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះ​ភិក្ខុ កើត សារ៉ាយ នៅ​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ ថា​ជា​ការ​បំពាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​កម្ពុជា។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​សម្ដែង​ក្តី​កង្វល់​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ឃុំ​ខ្លួន...

អ្នក​ឃ្លាំមើល​ស្នើសុំ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម ស្នើសុំ​ឲ្យ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​នា​ពេល​កន្លង​មក ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា សូម​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយ​អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​គ្រប់ៗ​គ្នា​ផង។ លោក​លើកឡើង​ថា យុវជន​បរិស្ថាន​ទាំងនោះ​ទើប​តែ​មាន​អាយុ​ជាង ២០​ឆ្នាំ​ប៉ុណ្ណោះ...

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បី​រូប​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ និង​បញ្ឈប់​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​បរិស្ថាន ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ដោយសារតែ​ពួកគេ​បម្រើ​ការ​ឲ្យ​អង្គការ​ចាត់តាំង​ខុសច្បាប់​មក​ពី​ក្រៅ​ប្រទេស។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ ព្រោះ​ថា​ក្នុង​នោះ​មាន​យុវជន ៣​រូប​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​យុវជន ១​រូប​ផ្សេង​ទៀត​មក​ទល់​នឹង​ពេល​នេះ ខាង​សាច់ញាតិ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅឡើយ​ទេ ក្រោយ​អាជ្ញាធរ​ស្រុក​កោះធំ...

Latest news