35 C
Phnom Penh

TAG

មុត ចន្ថា

លោក កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​សុំ​ព្យាបាល​ជំងឺ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា តំណាង​អយ្យការ​អម​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជុំវិញ​បញ្ហា​សុខភាព​លោក កឹម សុខា បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ស្នើសុំ​រក​ការ​ព្យាបាល​ជំងឺ ដោយ​គ្មាន​ការ​ឆ្លើយតប​ពី​តំណាង​អយ្យការ​អម​សាលា​ឧទ្ធរណ៍។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា លោក កឹម សុខា នៅ​ពេលនេះ​កំពុង​ត្រូវការ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​ជាបន្ទាន់ ជុំវិញ​ជំងឺ​ផ្លូវកាយ​របស់​លោក ព្រោះ​ថា​ចាប់តាំងពី​លោក កឹម សុខា ស្នើសុំ​ស្វែងរក​ការ​ព្យាបាល​តាំងពី​ថ្ងៃទី​៨ កុម្ភៈ...

លោក មុត ចន្ថា បដិសេធ​រួបរួម​ជាមួយ​ក្រុម​ណា​ដែល​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា​បំផ្លាញ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឡើយ

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​បក្ស​ប្រឆាំង​ភាគី​លោក កឹម សុខា លើកឡើង​ថា ពួកគេ​នឹង​ធ្វើ​ការ​រួបរួម​ជាមួយ​ក្រុម​ណា​ដែល​ធ្វើ​សកម្មភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ ប៉ុន្តែ​ពួកគេ​នឹង​មិន​រួបរួម​ជាមួយ​ក្រុម​ណា​ដែល​តស៊ូ​មតិ​ឱ្យ​មាន​អំពើ​ហិង្សា បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ​ថា ការ​រួបរួម​ជាមួយ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ នៅតែ​ជា​បំណង​ប្រាថ្នា​របស់​អ្នក​ប្រជាធិបតេយ្យ និង​ជា​បំណង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ស្អប់ខ្ពើម​អំពើ​ជិះជាន់​គាប​សង្កិន គំរាមកំហែង និង​ការ​បំបិទ​សិទ្ធិ​សេរីភាព ហើយ​ជំហរ​បែប​នេះ​នឹង​មិន​អាច​លុប​បំបាត់​ចេញពី​ឧត្តមគតិ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​គ្រប់​រូប​បាន​ឡើយ។ លោក មុត ចន្ថា...

លោក មុត ចន្ថា ថា​នាយករដ្ឋមន្ត្រី​កម្ពុជា​មិន​ទាន់​រក​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​ដូច​នាយករដ្ឋមន្ត្រី​ថៃ​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​មិន​ទាន់​បាន​រក​ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដូច​នាយករដ្ឋមន្ត្រី​ថៃ រក​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​ថៃ​ឡើយ ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស​អាណត្តិ​ថ្មី​ដូច​គ្នា។ នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​តុលា នេះ​ថា ក្រោយ​ឡើង​កាន់​តំណែង នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ជួយ​ដល់​ពលរដ្ឋ​ថៃ ក្នុង​នោះ​មាន​ដូចជា ការ​លើកលែង​ទិដ្ឋាការ​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ចិន និង​កាហ្សាក់ស្ថាន កាត់​បន្ថយ​ពន្ធ​ប្រេងឥន្ធនៈ (ប្រេង​ម៉ាហ្សូត) ដើម្បី​បញ្ចុះ​តម្លៃ​ប្រេង​ម៉ាហ្សូត​លើ​ទីផ្សារ​ក្នុង​ប្រទេស និង​ការ​ដាក់​ផែនការ​កំណត់​ទិសដៅ​ស្រូប​យក​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន ២៨​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ និង...

លោក មុត ចន្ថា ថា​ការ​ផ្ទេរ​អំណាច​ជា​ល្បិច​បោស​សម្អាត​អ្នក​ជំទាស់​ទាំង​ក្រៅ​និង​ក្នុង​បក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា​ពី​ឪ​ទៅ​កូន គឺ​ជា​ល្បិច​មួយ​ដែល​បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រើ​ដើម្បី​បោស​សម្អាត​ក្រុម​ជំទាស់ ទាំង​ផ្ទៃក្នុង​បក្ស និង​ក្រុម​ប្រឆាំង​ក្រៅ​បក្ស។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ សីហា នេះ​ថា ការ​បោស​សម្អាត​ក្រុម​ជំទាស់​នៅ​ក្រៅ​បក្ស ធ្វើឡើង​តាមរយៈ​ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​មេដឹកនាំ​នយោបាយ​ប្រឆាំង រួម​ទាំង​ការ​បិទ​សិទ្ធិ​គណបក្ស​ដែល​មាន​សក្ដានុពល​មិន​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា​ផង​ដែរ ហើយ​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ចាប់ផ្តើម​អនុវត្ត​តាំងពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក​ម្ល៉េះ។ លោក មុត...

លោក មុត ចន្ថា៖ លោក ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​របស់​លោក សម រង្ស៊ី

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​លោក សម រង្ស៉ី ពី​ការ​ដឹកនាំ​បញ្ជា និង​អនុវត្ត​នយោបាយ​ជ្រុល​និយម ព្រោះ​គណបក្ស​ភ្លើង​ទៀន នៅតែ​ស្ថិត​ក្រោម​ការ​កាច់​ចង្កូត​ពី​លោក សម រង្ស៉ី ដដែល។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា នេះ​ថា ខួប​ទី​២៧​ឆ្នាំ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស...

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​មេដឹកនាំ​ទាំងឡាយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឡើងវិញ

គណបក្ស​កែទម្រង់​កម្ពុជា ស្នើ​ដល់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំងឡាយ​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជំរុញ​ឲ្យ​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ធានា​នូវ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ទៅកាន់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ចាប់តាំងពី​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុនតាក់...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទាមទារ​អំណាច​ក្រោយ​បោះឆ្នោត​គឺ​ជា​ទម្រង់​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត គឺជា​ទម្រង់​នៃ​ការ​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ផ្ទៃក្នុង​ជាតិ ពុំ​មែន​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា នេះ ទំនង​សំដៅ​ដល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ ថា ទិសដៅ និង​គោលបំណង​របស់​គណបក្ស​នយោបាយ​សំខាន់​បំផុត​នោះ គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដោយ​អហិង្សា ឬ​អាច​ចាត់ទុក​ថា​ជា​ការ​ដណ្តើម​អំណាច​តាមរយៈ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​ប្រើប្រាស់​ឆន្ទៈ និង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ជាតិ​ទាំងមូល។ លោក មុត...

មន្ត្រី CNRP៖ លោក កឹម សុខា ទទួល​ខុសត្រូវ​តែ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ

លោក មុត ចន្ថា អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទទួល​ខុសត្រូវ​តែ​ការ​ធ្វើ​បាតុកម្ម​ដែល​ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ចំពោះ​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ដែល​ដឹកនាំ​ដោយ​អ្នក​ដទៃ លោក​មិន​ទទួល​ខុសត្រូវ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ទោះបីជា​ពុំ​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឱ្យ​រៀបចំ​ឱ្យ​មាន​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត ដែល​ត្រូវ​បាន​រៀបចំ​ដោយ​បុគ្គល​ដទៃ​ក៏ដោយ ក៏​តំណាង​អយ្យការ​ខំ​គាស់​កកាយ​លើក​យក​បាតុកម្ម​នៅ​កន្លែង​ផ្សេងៗ ដូចជា​បាតុកម្ម​មុខ​វត្ត​ស្ទឹងមានជ័យ...

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ថា​តុលាការ​មាន​ចេតនា​ឱ្យ​ក្រុម​លោក សម រង្ស៊ី វាយប្រហារ​លោក កឹម សុខា

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ឬ​ហៅថា CNRP-USA ព្រមាន​ថា សំណួរ​អយ្យការ​ដែល​បាន​សាកសួរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​មាន​ចេតនា​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មាន​លេស​វាយប្រហារ និង​មួលបង្កាច់​លើ​លោក កឹម សុខា ដើម្បី​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព។ សេចក្តី​ថ្លែងការណ៍​របស់ CNRP-USA កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​កត់សម្គាល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​តំណាង​អយ្យការ​ប្រឹង​ជជីក​សួរ​លោក កឹម...

លោក មុត ចន្ថា ថា​បក្ស​ភ្លើង​ទៀន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទេ នោះ​វា​នឹង​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​នៅ​ពីក្រោយ​នៃ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​នេះ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ មិថុនា នេះ​ថា បើ​ផ្អែក​តាម​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​មុន​ការ​បោះឆ្នោត និង​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​ភ្លើង​ទៀន​នឹង​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នោះ​ឡើយ។ លោក មុត ចន្ថា អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ​បាន​ចោទ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​សកម្មភាព​រំលោភបំពាន​ដោយ​បើក​ចំហ​ទៅ​លើ​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​សាលដីកា​តុលាការ​កំពូល ជាដើម។ ការ​អះអាង​នេះ...

Latest news