28 C
Phnom Penh

TAG

ព្រៃឡង់

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន។ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា «តំបន់​ការពារ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ការ​បាត់បង់​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។ សារព័ត៌មាន​ដដែល​នេះ អះអាង​ថា ទិន្នន័យ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ...

សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ជិត ១០​កន្លែង​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បង្ហាញ​ពី​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ព្រៃឡង់ ដែល​កំពុង​កើតមាន​ជិត ១០​កន្លែង។ ពួកគេ​បាន​រក​ឃើញ​ដើមឈើ​ធំៗ​ជាច្រើន​ត្រូវ​បាន​កាប់​រំលំ និង​ដឹកជញ្ជូន​ចេញ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​ចុះ​យាម​ល្បាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ឧទ្យានុរក្ស​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ​រួច​មក។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​នោះ ពួកគេ​បាន​រក​ឃើញ​បទល្មើស​ជាច្រើន​ករណី ដូចជា...

ក្រសួង​បរិស្ថាន​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញពី​សកម្មភាព​រុករាន​ដី​ក្នុង​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ​ជាបន្ទាន់

ក្រសួង​បរិស្ថាន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី និង​លិខិត​ទិញ-លក់​ផ្សេងៗ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បន្ទាប់ពី​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ យោង​តាម​សេចក្ដី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន ចេញ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ដែល​ទើប​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ យក​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​បំពាន​នឹង​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន។ ប្រភព​ដដែល​លើកឡើង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចុះហត្ថលេខា​លើ​លិខិត ឬ​ឯកសារ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់ លិខិត​ផ្ទេរ​ការ​កាន់កាប់ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ច្បាប់...

រដ្ឋាភិបាល​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម ដោយ​ឈប់​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​គ្រប់​ប្រភេទ

រដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម ដោយ​មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ឡើយ លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មុន​មក​ហើយ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងនោះ ដោយសារតែ​បាន​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ អះអាង​នៅ​ក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​លើ​ប្រធានបទ៖ «គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា នេះ​ថា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម កាលពី​ថ្ងៃទី​២ វិច្ឆិកា ដោយ​មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាល​មុន​មក​ហើយ។ លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល...

បណ្ដាញ​សហគមន៍​ថា​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើត​ឡើង​ដដែល

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រាន​ទន្ទ្រាន​ដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ នៅ​តែ​បន្ត​កើតឡើង បើ​ទោះបីជា​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៏ដោយ។ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​កែប្រែ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ពី​ផ្ទៃដី​ទំហំ ៤៣១៦៨៣​ហិកតារ​ទៅ​ផ្ទៃដី​ទំហំ ៤៨៩៦៦៣​ហិកតារ​វិញ ដែល​មាន​ការ​កើន​ឡើង​ផ្ទៃដី​គ្រប់គ្រង​បន្ថែម​ចំនួន​ជាង ៥​ម៉ឺន​ហិកតារ (៥៧៩៨០​ហិកតារ)។ បើ​ទោះបីជា​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​បាន​កើនឡើង​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការ​បំផ្លាញ និង​ទន្ទ្រាន​យក​ដី នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល។ ជាក់ស្ដែង ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ បណ្ដាញ​សហគមន៍​ព្រៃឡង់​ព្រះវិហារ ថា...

ចលនា​មាតា​ធម្មជាតិ៖ តំបន់​អភិរក្ស​សត្វ​ព្រៃឡង់​ដែល​កំពុង​ទន្ទ្រាន​ពី​ក្រុមហ៊ុន​ចិន​ជា​តំបន់​អភិរក្ស​ឥត​ន័យ

ចលនា​មាតា​ធម្មជាតិ ចាត់ទុក​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់ ដែល​រដ្ឋាភិបាល​កម្ពុជា​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន Late Cheng Mining Development ដើម្បី​រុករក​រ៉ែ​មាស​សព្វថ្ងៃ​នេះ គឺជា​តំបន់​អភិរក្ស​ដែល​ឥត​ន័យ ព្រោះ​ថា​តំបន់​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទេ តែ​បែរ​ជា​ផ្តល់​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ទៅវិញ។ ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ទំហំ​ជាង ៤​សែន​ហិកតារ ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​មិន​ត្រូវ​បាន​ការពារ​តំបន់​ព្រៃឡង់​ពី​ការ​បំផ្លិចបំផ្លាញ​ឡើយ ព្រោះ​ថា​សព្វថ្ងៃ​នេះ ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​កំពុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់ ការ​រុករក​រ៉ែ​ថ្មកំបោរ...

អង្គការ​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ពី​តំបន់​ព្រៃឡង់

អង្គការ​អន្តរជាតិ​ឈ្មោះ Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ឈ្មោះ Late Cheng Mining Development Co., Ltd ដែល​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ហាមឃាត់​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​នា​ពេល​អនាគត បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​ជីក​យក​រ៉ែ​មាស និង​រ៉ែ​ថ្ម​កំបោរ​ទេ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​កាប់​ឈើ​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ថែម​ទៀត ដែល​សកម្មភាព​ទាំងនេះ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​នោះ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Bruno Manser Fonds...

មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​ទទួល​ស្គាល់​ថា​មាន​ការ​រុករក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់ តែ​មិន​ដល់​១០០​ទីតាំង​ទេ

មន្ទីរ​ក្រសួង​បរិស្ថាន​ខេត្ត​ក្រចេះ ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ក្រចេះ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រាកដ​មែន ប៉ុន្តែ​មិនមែន​ចំនួន ១០០​កន្លែង​ដូច​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ឡើយ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដើម​រាំង កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ចោទ​លើ​មន្ត្រី​បរិស្ថាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ ដើរ​យក​ប្រាក់​ពី​អ្នក​ជីក​បូម​មាស​ដោយ​ម៉ាស៊ីន ០១​គ្រឿង​ស្មើ​នឹង ៦០​ម៉ឺន​រៀល និង​មាន​ទីតាំង​រុករក​រ៉ែ​មាស​នេះ​ចំនួន ១០០​កន្លែង និង​ប្រើប្រាស់​ដោយ​ម៉ាស៊ីន​ខួង​ដើម្បី​រុករក​រ៉ែ​មាស​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ លើស​ពី​នេះ មន្ទីរ​បរិស្ថាន​ដដែល​ថា ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដើម​រាំង នេះ មិន​បាន​ស្វែងរក​មូលហេតុ ឬ​អង្គហេតុ​គ្រប់​ជ្រុងជ្រោយ​ដែល​មាន​ចរិត​លក្ខណៈ​បង្កាច់បង្ខូច​ញុះញង់...

ក្រសួង​បរិស្ថាន​ច្រានចោល​ការ​ចុះផ្សាយ​ថា​មាន​ករណី​ធ្វើ​ផ្លូវ​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ដោយ​ក្រុមហ៊ុន​រកស៊ី​ឈើ

ក្រសួង​បរិស្ថាន​ច្រានចោល​ចំពោះ​ការ​ចុះផ្សាយ​ថា មាន​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ពី​សំណាក់​ក្រុមហ៊ុន Think Biotech (Cambodia) ដែល​ល្បី​រឿង​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។ ការ​ច្រានចោល​នេះ ធ្វើឡើង​បន្ទាប់ពី​កាសែត​បរទេស​ម៉ុងហ្គាបេ ចុះផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣ ថា​នៅ​តំបន់​ព្រៃឡង់​មាន​ជន​មិន​ស្គាល់​មុខ​បាន​ឈូស​ឆាយ​ព្រៃ​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ​ចេញពី​តំបន់​ដី​សម្បទាន​ដាំ​ដើមឈើ​ឡើងវិញ​របស់​ក្រុមហ៊ុន Think Biotech (Cambodia) រហូត​ដល់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃឡង់។ ការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នោះ​ដែរ ជា​ការ​ជួយ​សម្រួល​ដល់​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​ជួញដូរ​ឈើ​មាន​តម្លៃ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន Think Biotech (Cambodia)។ តែ​យ៉ាងណា...

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រួច​ផុត​ពី​ការ​តាម​សម្លាប់​របស់​ជនល្មើស​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ទទូច​ឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​រក្សា​ព្រៃឡង់​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង។ បណ្ដាញ​សហគមន៍​ព្រៃឡង់ ឲ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៣ ពួកគេ​ចុះ​ល្បាត​បាន​ប្រទះ​ឃើញ​បទល្មើស ដូចជា​គល់ឈើ​ដែល​ទើប​កាត់​រួច​ចំនួន ២៥០​គល់ និង​ឈើ​អារ​ច្រៀក​រួច​កំពុង​ដឹក និង​មិន​ទាន់​ដឹកជញ្ជូន​ចំនួន​ ២១,២៤​ម៉ែត្រគូប។ ក្នុង​នោះ ឈើ​ឃ្លុំ​ចំនួន ៤​ជ្រុង​សរុប ១៤,៤០​ម៉ែត្រគូប ដែល​ជា​ប្រភេទ​ឈើទាល ផ្ដៀក...

Latest news