ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
40.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ព្រៃលិចទឹក
ជម្លោះដីធ្លី
ពលរដ្ឋរស់នៅខេត្តប្រាំមួយជាប់បឹងទន្លេសាប ស្នើរាជរដ្ឋាភិបាលកុំដកហូតដីធ្លីនិងផ្ទះសម្បែងទៅវិញ
ឌឹ ខេមបូឌា ដេលី
-
February 11, 2024
ប្រជាពលរដ្ឋក្នុងខេត្តទាំង ៦ ជាប់បឹងទន្លេសាប អំពាវនាវសុំរាជរដ្ឋាភិបាលកុំដកហូតដីលំនៅឋាន និងដីស្រែស្ថិតក្នុងតំបន់បឹងទន្លេសាប ដែលរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យកាន់កាប់ ត្រឡប់ទៅវិញ បន្ទាប់ពីពួកគាត់លេចឮដំណឹងថា ការវាស់វែងដីធ្លីក្នុងតំបន់បឹងទន្លេសាបនៅពេលនេះ នឹងត្រូវរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ជាដើម ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៩ កុម្ភៈ នេះថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចរដ្ឋាភិបាលដកហូតដីលំនៅឋាន និងដីស្រែរបស់ពួកគេទុកជាសម្បត្តិរដ្ឋវិញ ទោះបីជាដីស្រែរបស់ប្រជាពលរដ្ឋទាំងនោះស្ថិតក្នុងតំបន់១ និងតំបន់២...
ជម្លោះដីធ្លី
តុលាការកាត់ទោសមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ដាក់ពន្ធនាគារជាង៣ឆ្នាំករណីកាន់កាប់ដីព្រៃលិចទឹក
ឌឹ ខេមបូឌា ដេលី
-
September 11, 2022
សាលាដំបូងរាជធានីភ្នំពេញកាត់ទោសនាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន ដាក់ពន្ធនាគារជាង ៣ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៥លានរៀល ករណីទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅថ្ងៃសុក្រ ទី៩ កញ្ញា នេះ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន ដាក់ពន្ធនាគារ ៣ឆ្នាំ...
ជម្លោះដីធ្លី
អាជ្ញាធរខេត្តកំពង់ធំព្រមានចាត់វិធានការអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹក
ឌឹ ខេមបូឌា ដេលី
-
June 26, 2022
អភិបាលរងខេត្តកំពង់ធំ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប ប្រសិនបើក្រុមការងារថ្នាក់ខេត្តពិនិត្យរកឃើញ។ អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានលើកឡើងក្នុងពេលចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលលោក ហ៊ុន សែន ប្រកាសកាត់ឆ្វៀលជូនពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា បើមានជនណាហ៊ានលួចទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលនេះ សូមពលរដ្ឋនាំគ្នារាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីអនុវត្តចំណាត់ការច្បាប់លើបុគ្គលដែលបានប្រព្រឹត្តល្មើសទាំងនោះ។ លោក...
ជម្លោះដីធ្លី
តំបន់ព្រៃលិចទឹកបឹងទន្លេសាបធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ
ឌឹ ខេមបូឌា ដេលី
-
April 29, 2022
ក្រសួងបរិស្ថាន អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប បន្ទាប់ពីធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ ក្រោយពីរដ្ឋាភិបាលប្រមូលដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធិគុណ បានលើកឡើងក្នុងយុទ្ធនាការដាំគ្រាប់ត្នោតស្ដារឡើងវិញនូវព្រៃលិចទឹកក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះថា ការដាំដើមឈើស្ដារឡើងវិញក្នុងតំបន់ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបនេះ គឺជាការបំផុសគំនិតប្រជាពលរដ្ឋគ្រប់រូបឲ្យបញ្ឈប់នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាស់បន្តទៀត។ លោក សូខន ឬទ្ធិគុណ...
ច្បាប់
រដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់និងដាក់វិធានការបន្ថែមទប់ស្កាត់បទល្មើសធនធានធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
April 8, 2022
រដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈបទល្មើសនេះនៅតែមិនថយចុះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែមេសា បានឱ្យដឹងថា ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយការធ្វើវិសោធនកម្មច្បាប់ និងការដាក់ចេញវិធានការថ្មី វាជាការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល។ ក្រសួងកសិកម្ម ក៏បានណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសជលផល ក្នុងនោះមានដូចជា កាប់រុករាន ដុត ឈូសឆាយ...
បរិស្ថាន
អ្នកឃ្លាំមើលថាបញ្ហាបឹងទន្លេសាបរលាយហិនហោចដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានច្បាប់
ឌឹ ខេមបូឌា ដេលី
-
April 5, 2022
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បញ្ហាបឹងទន្លេសាបដែលជាសម្បត្តិជាតិរបស់កម្ពុជា កំពុងរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានទៅលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ។ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ មេសា ថា សម្បត្តិជាតិកម្ពុជាដែលរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ ដើម្បីជួយឱ្យកម្ពុជាគេចផុតពីប្រទេសក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យសម្រាប់ដឹកនាំប្រទេសទាំងមូល និងអភិវឌ្ឍលើវិស័យមួយៗ...
ជម្លោះដីធ្លី
លោក ជា សុផារ៉ា បញ្ជាឱ្យរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបបន្តជំរុញនីតិវិធីតុលាការលើសំណុំរឿងទន្ទ្រានដីរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
March 12, 2022
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចេញបទបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប បន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកឱ្យបានហ្មត់ចត់ និងអនុវត្តនីតិវិធីឱ្យបានឆាប់រហ័សក្រោយពេលទទួលបានបណ្ដឹង។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត អង្គភាពប្រឆាំងអំពើពុករលួយត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបឱ្យបានដាច់ខាត។ រដ្ឋមន្ត្រីរូបនេះណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់ បន្តផែនការបោះបង្គោលដែលនៅខ្វះចំនួន ១៤១បង្គោលបន្តទៀត ក្នុងនោះខេត្តបាត់ដំបង នៅខ្វះចំនួន...
ជម្លោះដីធ្លី
តុលាការខេត្តបន្ទាយមានជ័យកោះហៅអភិបាលស្រុកនិងមេឃុំចូលបំភ្លឺរឿងឈូសឆាយដីព្រៃលិចទឹក
ឌឹ ខេមបូឌា ដេលី
-
February 15, 2022
សាលាដំបូងខេត្តបន្ទាយមានជ័យ កោះហៅអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទ ឱ្យចូលបំភ្លឺនៅខែមីនា ខាងមុខនេះ ពាក់ព័ន្ធនឹងរឿងឈូសឆាយដីព្រៃលិចទឹក។ លិខិតអញ្ជើញរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានតម្រូវឱ្យមេឃុំប្រាសាទ លោក មាស ហ៊ឺក ចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រឿងឈូសឆាយដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប។ ចំណែកលិខិតអញ្ជើញមួយទៀតចុះថ្ងៃដដែលនោះ ក៏បានតម្រូវឱ្យអភិបាលស្រុកព្រះនេត្រព្រះ លោក...
ព័ត៌មានជាតិ
សង្គមស៊ីវិលរិះគន់ចំណាត់ការរបស់ ACU ថាមិនសូវមានប្រសិទ្ធភាពនិងយឺតយ៉ាវ
ឌឹ ខេមបូឌា ដេលី
-
December 29, 2021
អង្គការមិនមែនរដ្ឋាភិបាល រិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ថាប្រតិបត្តិការងារហាក់មិនសូវមានប្រសិទ្ធភាព និងមានភាពយឺតយ៉ាវចំពោះចំណាត់ការរឿងក្តី ជាពិសេសទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ប្រតិកម្មរបស់សង្គមស៊ីវិលដែលឃ្លាំមើលពីចំណាត់ថ្នាក់នៃអំពើពុករលួយនៅកម្ពុជាពេលនេះ ធ្វើឡើងនៅបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ទៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទាក់ទិនចំណាត់ការរបស់ខ្លួន។ តាមរយៈបទបង្ហាញនោះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា លោក ស៊ុំ សុជាតិ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រីផ្កាយ១ និងជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់...
ព័ត៌មានជាតិ
អ្នកឃ្លាំមើល៖ អំណាចរដ្ឋាភិបាលនឹងអស់ប្រសិទ្ធភាព បើមិនហ៊ានវះកាត់មន្ត្រីពុករលួយ
ឌឹ ខេមបូឌា ដេលី
-
December 21, 2021
អ្នកឃ្លាំមើលបញ្ហាសង្គម ជំរុញឱ្យរដ្ឋាភិបាលយកច្បាប់ចាត់វិធានការលើមន្ត្រីរបស់ខ្លួនដែលបានឃុបឃិតគ្នាប្រព្រឹត្តបទល្មើសកាប់បំផ្លាញដីព្រៃលិចទឹក និងព្រៃឈើ ដើម្បីលុបបំបាត់អំពើពុករលួយ និងវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។ ការជំរុញនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រកាសចាត់វិធានការអ្នកបំផ្លាញដីព្រៃលិចទឹក ដោយមានគណៈកម្មការអន្តរក្រសួងចុះស្រាវជ្រាវនៅតាមបណ្ដាខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដោយកំណត់ដែនព្រៃលិចទឹកទំហំ ៦៥ម៉ឺនហិកតារជុំវិញបឹងទន្លេសាបជារបស់រដ្ឋ។ ប៉ុន្តែដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ត្រូវបានមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលទន្ទ្រាន និងរំលោភយកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនអស់រាប់ម៉ឺនហិកតារ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបនៅខេត្តកំពង់ធំ ត្រូវបានកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់ជាង...
1
2
Page 1 of 2
Latest news
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិឌីជីថល ថាចិនប្រើសិទ្ធិផ្ដាច់មុខក្នុងការត្រួតត្រាប្រព័ន្ធអនឡាញនៅកម្ពុជា
April 24, 2024
អ្នកឃ្លាំមើល៖ បើកម្ពុជាផ្ទុះជម្លោះនយោបាយផ្ទៃក្នុង វៀតណាមនឹងបញ្ជូនទ័ពឱ្យទៅកាន់កាប់ដីជួលពីខ្មែរ
April 24, 2024
លោក សម រង្ស៊ី រិះគន់រដ្ឋាភិបាលកម្ពុជាថាបន្តសហការវិនិយោគជាមួយក្រុមម៉ាហ្វីយ៉ាចិនកេងប្រវ័ញ្ចញើសឈាមពលរដ្ឋ
April 24, 2024
IDEA TALK៖ ដំណើរការបង្កើតក្រុងខ្មែរក្នុងទីក្រុងមែលប៊ន
April 24, 2024
អាជ្ញាធរកម្ពុជាបណ្តេញជនជាតិវៀតណាម២៣១នាក់ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
April 23, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ