33 C
Phnom Penh

TAG

បោះឆ្នោត

គណបក្ស​ភ្លើង​ទៀន​និង​បក្ស​កម្លាំង​ជាតិ​នឹង​ពិភាក្សា​គ្នា​នៅ​ថ្ងៃទី​០៩ កុម្ភៈ ជុំវិញ​ការ​បែងចែក​មណ្ឌល​ភូមិភាគ

គណបក្ស​ភ្លើង​ទៀន ស្វាគមន៍​ពិភាក្សា​ការងារ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន ជុំវិញ​រឿង​ការ​បែងចែក​មណ្ឌល​ភូមិភាគ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០២៤ បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា កុំ​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក។ យោង​តាម​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ចុះហត្ថលេខា​ដោយ​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បាន​ប្រកាស​ស្វាគមន៍​ពិភាក្សា​ការងារ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ក្នុង​បំណង​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​តាមរយៈ “សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត”។ គណបក្ស​ភ្លើង​ទៀន...

លោក សម រង្ស៊ី អំពាវនាវ​សុំ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​រួបរួម​គ្នា

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង ចេញ​សារ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឲ្យ​រួបរួម​សហការ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សូម​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ត្រូវតែ​ចែក​មុខនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។ លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ ៣ ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​សូម​ឲ្យ​អ្នកគាំទ្រ...

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា វត្តមាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​ដោយ​ផ្ទាល់ ដែល​ត្រូវ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ការ​ដាក់​ជូន​របាយការណ៍​នេះ គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន​មុន​អង្គការ​សហប្រជាជាតិ​អនុវត្ត​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ ឬ​ហៅថា...

គ.ជ.ប ព្រម​ឱ្យ​បក្ស​ឆន្ទៈ​ខ្មែរ​និង​បក្ស​កម្លាំង​ជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ បន្ទាប់ពី គ.ជ.ប ទទួលស្គាល់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ពាក្យ​សុំ​ចុះបញ្ជី​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤។ គ.ជ.ប អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ទី​២ នេះ បាន​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា។ លោក ជា មុនី អ្នក​នាំពាក្យ​គណបក្ស​កម្លាំង​ជាតិ រំពឹង​ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន...

គណបក្ស​ឆន្ទៈ​ខ្មែរ​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​ពាក្យ​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

គណបក្ស​ឆន្ទៈ​ខ្មែរ ជួស​មុខ​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សម្ព័ន្ធ​ទាំង ៤ បាន​ទៅ​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។ អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំពាក្យ គ.ជ.ប លោក សោម សូរីដា បាន​ថ្លែង​ថា គ.ជ.ប បាន​ទទួល​ពាក្យ​ស្នើសុំ​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​រួច​ហើយ ដោយ គ.ជ.ប មាន​ពេល ៧​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យ ក្នុង​ការ​ពិនិត្យ​ឯកសារ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដូច​គ្នា​នឹង​ការ​ទទួល​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

លោក មាជ សុវណ្ណារ៉ា ថា​បើ​សម្ពន្ធភាព​បក្ស​ទាំង​៤​ជា​ការ​កេង​ចំណេញ​នយោបាយ នោះ​នឹង​មិន​មាន​អាយុវែង​ឡើយ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ ដែល​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា លុះត្រាតែ​សម្ពន្ធភាព​នោះ​ជា​សម្ពន្ធភាព​ស្មោះត្រង់ ឬ​ជា​សម្ពន្ធភាព​មិន​ទាល់ច្រក ប៉ុន្តែ​បើ​ការ​បង្កើត​សម្ព័ន្ធ​នេះ​ដើម្បី​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​នោះ សម្ពន្ធភាព​នេះ​នឹង​មិន​មាន​អាយុជីវិត​យូរ​អង្វែង​ឡើយ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ប្រសិនបើ​ការ​បង្កើត​សម្ពន្ធភាព​នេះ​ធ្វើឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ កន្លង​ទៅ គឺជា​ឱកាស​ល្អ​បំផុត​ក្នុង​ការ​ប្រកួតប្រជែង...

អ្នកវិភាគ​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ជា​ការ​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ថា​ជា​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង​ប្រកួត​នយោបាយ​ជាក់ស្ដែង ដើម្បី​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​មាន​អំណាច​ហូរហៀរ​ហួស​ព្រំដែន​នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត។ ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ បាន​ប្រកាស​ចង​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​ជាមួយ​គ្នា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ នោះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន...

គ.ជ.ប បើក​យុទ្ធនាការ​១៩​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បើក​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដំណើរការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នេះ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង​ដែរ ប៉ុន្តែ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ផ្អាក​តែ ១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ក្រុម​ការងារ​ចុះឈ្មោះ​បោះឆ្នោត...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៦-ឧសភា-២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​យក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤។ នាយករដ្ឋមន្ត្រី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​មុខងារ​សាធារណៈ និង​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​នូវ​សេចក្តី​សម្រេច​ខាងលើ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក...

IDEA TALK៖ ចរន្ត​នៃ​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ ស្តីអំពី៖ «ចរន្ត​នៃ​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣»។

Latest news