42.2 C
Phnom Penh

TAG

បឹងទន្លេសាប

ពលរដ្ឋ​រស់នៅ​ខេត្ត​ប្រាំមួយ​ជាប់​បឹង​ទន្លេសាប ស្នើ​រាជរដ្ឋាភិបាល​កុំ​ដកហូត​ដីធ្លី​និង​ផ្ទះសម្បែង​ទៅ​វិញ

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៦ ជាប់​បឹង​ទន្លេសាប អំពាវនាវ​សុំ​រាជរដ្ឋាភិបាល​កុំ​ដកហូត​ដី​លំនៅឋាន និង​ដី​ស្រែ​ស្ថិត​ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យ​កាន់កាប់ ត្រឡប់​ទៅវិញ បន្ទាប់ពី​ពួកគាត់​លេច​ឮ​ដំណឹង​ថា ការ​វាស់វែង​ដីធ្លី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ពេលនេះ នឹង​ត្រូវ​រដ្ឋាភិបាល​ដកហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ និង​ខេត្ត​ពោធិ៍សាត់ ជាដើម ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​រដ្ឋាភិបាល​ដកហូត​ដី​លំនៅឋាន និង​ដី​ស្រែ​របស់​ពួកគេ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ទោះបីជា​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ស្ថិត​ក្នុង​តំបន់​១ និង​តំបន់​២...

ពលរដ្ឋ​ចោទ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ថា​រំលោភ​កាន់កាប់​ដី​អភិរក្ស​បឹង​ទន្លេសាប​ក្នុង​តំបន់​៣ ជាច្រើន​រយ​ហិកតារ

ពលរដ្ឋ​ក្នុង​ឃុំ​កញ្ជរ ខេត្ត​ពោធិ៍សាត់ ទម្លាយ​ថា រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ កំពុង​រំលោភ​ទន្ទ្រាន និង​កាន់កាប់​ដែនដី​អភិរក្ស​បឹង​ទន្លេសាប​ក្នុង​តំបន់​៣ អស់​រាប់​រយ​ហិកតារ​សព្វថ្ងៃ​នេះ ដោយ​ការ​គប់គិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ជា​ប្រព័ន្ធ។ ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុង​ឃុំ​កញ្ជរ ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ កុម្ភៈ នេះ​ថា ដី​អភិរក្ស​តំបន់​បឹង​ទន្លេសាប​តំបន់​៣ គ្មាន​ពលរដ្ឋ​សាមញ្ញ​ណា​ម្នាក់​ហ៊ាន​ទន្ទ្រាន​កាន់កាប់​ទេ គឺ​មាន​តែ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​ដឹង​ពី​ផែនការ​របស់​នាយករដ្ឋមន្ត្រី​ច្បាស់លាស់...

បណ្ឌិត សុខ ទូច ចាត់ទុក​អ្នក​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ចាត់ទុក​អ្នក​ដែល​បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​ជា​កន្លែង​ជម្រក​ត្រី​ពង និង​ជា​ជង្រុក​ចំណី​ត្រី គឺជា​មនុស្ស​ដែល​មាន​ចិត្ត​អន្យតិរ្ថិយ និង​ជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ។ បណ្ឌិត សុខ ទូច សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ​ដែល​ពោរពេញ​ទៅ​ហ្វូង​មច្ឆជាតិ​គ្រប់​ប្រភេទ ឬ​អាច​ប្រៀបធៀប​បាន​ថា​ជា​បឹង​ដែល​ពោរពេញ​ទៅ​ដោយ​ក្លិន​ឆ្អាប​ត្រី​គ្រប់​ទីកន្លែង ដោយសារតែ​បឹង​ទឹកសាប​ដ៏​ធំ​សម្បើម​មួយ​នេះ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​រាប់​លាន​ជំពូក។ បណ្ឌិត សុខ ទូច លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ថែរក្សា​បឹង​ទន្លេសាប​ដោយ​ការ​មិន​បំផ្លាញ​ត្រី​ក្នុង​បឹង​នេះ...

ប្រជា​នេសាទ​ថា​ត្រី​គ្រប់​ប្រភេទ​ក្នុង​បឹង​ទន្លេសាប​កំពុង​ប្រឈម​នឹង​ការ​វិនាស​ផុត​ពូជ​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់

ប្រជា​នេសាទ​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប លើកឡើង​ថា ត្រី​គ្រប់​ប្រភេទ​ក្នុង​បឹង​ទន្លេសាប​កំពុង​ប្រឈម​នឹង​ការ​វិនាស​អន្តរាយ​ផុត​ពូជ ដោយសារតែ​ការ​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី​គ្រប់​ខ្នាត ទាំង​កូន​ត្រី ត្រី​ជំទង់ និង​ត្រី​ធំ ដោយ​គ្មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ។ អ្នក​នេសាទ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា ការ​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​បច្ចុប្បន្ន​នេះ កំពុង​បំផ្លាញ​កូន​ត្រី​ដែល​ទើប​ធំ​មាន​ទំហំ​ប៉ុនៗ​ម្រាមដៃ ដូចជា កូន​ត្រី​ផ្ទក់ ខណៈ​កូន​ត្រី​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​យក​អស់​រាប់​តោន​ក្នុង ១​ថ្ងៃៗ​សម្រាប់​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ...

យុទ្ធនាការ​របស់​បណ្ឌិត សុខ ទូច នៅ​បឹង​ទន្លេសាប​រង​ការ​ខឹងសម្បា​ពី​មន្ត្រី​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ឲ្យ​ដឹង​ថា យុទ្ធនាការ​ទប់ស្កាត់​បទល្មើស​បឹង​ទន្លេសាប​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច កន្លងមក និង​ការ​រិះគន់​របស់​គាត់​ជុំវិញ​ការ​លុប​បឹង​តាមោក បាន​រង​នូវ​ការ​ខឹងសម្បា និង​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ថ្នាក់លើ​មួយ​ចំនួន​ដែល​បាន​បាត់បង់​ផលប្រយោជន៍។ ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ពី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ មេសា នេះ​ថា អ្នក​ដែល​មាន​ផលប្រយោជន៍​មួយ​ចំនួន ដូចជា​មន្ត្រី​បក្ស​កាន់​អំណាច រួម​ទាំង​ឧកញ៉ា​ខ្លះ​ទៀត សុទ្ធតែ​មិន​ពេញចិត្ត​នឹង​ផែនការ​ការពារ​បឹង​ទន្លេសាប និង​ការ​រិះគន់​របស់​បណ្ឌិត សុខ ទូច...

លោក ហ៊ុន សែន បដិសេធ​សំណើ​ដែល​សុំ​ឱ្យ​សាងសង់​ទំនប់​ទប់​ទឹក​បឹង​ទន្លេសាប

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បដិសេធ​សំណើ​ដែល​សុំ​ឲ្យ​លោក​សាងសង់​ទំនប់​ទប់​ទឹក​បឹង​ទន្លេសាប ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នានា​តាម​ផ្លូវទឹក​របស់​ប្រជាពលរដ្ឋ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ ថា គម្រោង​ធ្វើ​ទំនប់​ទប់​ទឹក​ទន្លេសាប​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ធ្លាក់​ទៅ​ទន្លេមេគង្គ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នានា​តាម​ផ្លូវទឹក​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា បឹង​ទន្លេសាប និង​ទន្លេសាប​សព្វថ្ងៃ​នេះ កំពុង​តែ​ឈាន​ទៅ​រក​ការ​គោក​រាក់​បន្តិច​ម្តងៗ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​មាន​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ការ​ស្ដារ​បឹង​នេះ​ឲ្យ​ជ្រៅ​ដូច​កាលពី​មុន​នៅឡើយ​ទេ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

រដ្ឋាភិបាល​ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ខណៈ​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទិញ​ទឹក​ធ្វើ​ស្រែ

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្ដេជ្ញាចិត្ត​ច្បាស់លាស់​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​ទៅ​ថ្ងៃ​អនាគត។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចេញ​លិខិត​អបអរ​សាទរ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​០៨ រហូត​ដល់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ខេត្ត​កំពង់ធំ ក្រោម​ប្រធានបទ «ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន...

លោក ហ៊ុន សែន ថា​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ស្ដារ​បឹង​ទន្លេសាប​គោក​រាក់

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព​ស្ដារ​បឹង​ទន្លេសាប​ដែល​កំពុង​ជួប​ភាព​គោក​រាក់ ធ្វើ​ឱ្យ​បាត់បង់​ផល​ត្រី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ក្រៅ​តែ​បំផុស​ឱ្យ​មាន​ការ​លែង​កូន​ត្រី​ចូល​បឹង​ទន្លេសាប ដើម្បី​ឱ្យ​ត្រី​មាន​កំណើន​កាន់តែ​ច្រើន​ឡើង​ទៅ​ថ្ងៃ​អនាគត​តែប៉ុណ្ណោះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​លែង​កូន​ត្រី​ក្នុង​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បច្ចុប្បន្ន​នេះ លទ្ធភាព​របស់​កម្ពុជា​ខ្ពស់​បំផុត​នោះ គឺ​បាន​ត្រឹម​តែ​អាច​បូម​ស្ដារ​តម្រង់​ចរន្ត​ទឹក និង​ដោះស្រាយ​ចរាចរណ៍​ផ្លូវទឹក​តែប៉ុណ្ណោះ ប៉ុន្តែ​ការ​បូម​ដី​បាត​បឹង​ទន្លេសាប...

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក

អភិបាល​រង​ខេត្ត​កំពង់ធំ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ប្រសិនបើ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​រក​ឃើញ។ អភិបាលរង​ខេត្ត​កំពង់ធំ លោក សុខ ហៃ បាន​លើកឡើង​ក្នុង​ពេល​ចុះ​ពិនិត្យ និង​បោះ​បង្គោល​ទីតាំង​ដី​តំបន់​៣ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​លោក ហ៊ុន សែន ប្រកាស​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា បើ​មាន​ជន​ណា​ហ៊ាន​លួច​ទន្ទ្រាន​ដី​តំបន់​៣ ដែល​បាន​កាត់​ឆ្វៀល​នេះ សូម​ពលរដ្ឋ​នាំគ្នា​រាយការណ៍​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​អនុវត្ត​ចំណាត់ការ​ច្បាប់​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទាំងនោះ។ លោក...

តំបន់​ព្រៃលិចទឹក​បឹង​ទន្លេសាប​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតារ

ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍ រួម​គ្នា​ថែរក្សា​ព្រៃលិចទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប បន្ទាប់ពី​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតារ ក្រោយពី​រដ្ឋាភិបាល​ប្រមូល​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សូខន ឬទ្ធិគុណ បាន​លើកឡើង​ក្នុង​យុទ្ធនាការ​ដាំ​គ្រាប់​ត្នោត​ស្ដារ​ឡើងវិញ​នូវ​ព្រៃលិចទឹក​ក្នុង​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​ដាំ​ដើមឈើ​ស្ដារ​ឡើងវិញ​ក្នុង​តំបន់​ព្រៃលិចទឹក​នៃ​តំបន់​បឹង​ទន្លេសាប​នេះ គឺជា​ការ​បំផុស​គំនិត​ប្រជាពលរដ្ឋ​គ្រប់​រូប​ឲ្យ​បញ្ឈប់​នូវ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុស​ច្បាស់​បន្ត​ទៀត។ លោក សូខន ឬទ្ធិគុណ...

Latest news