40.9 C
Phnom Penh

TAG

បាតុកម្ម

សង្គម​ស៊ីវិល៖ ការ​ទាមទារ​ឱ្យ​លុប​វីដេអូ​ឈាម​បាតុករ​បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​រឹតត្បិត​ធ្ងន់ធ្ងរ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​នៅ​ក្នុង​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​បង្ហោះ​វីដេអូ​ដែល​មាន​បំណង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី ៩​ឆ្នាំ​មុន មិនមែន​ជា​រឿង​ខុស​ច្បាប់ ឬ​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ទាមទារ​ឱ្យ​លុប​វីដេអូ​នេះ​ទៅវិញ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅតែ​ស្ងាត់​សូន្យ​នៅឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​លុប​វីដេអូ​នេះ​ចេញពី​បណ្ដាញ​សង្គម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ...

មន្ត្រី​អង្គការ​៤​ប្រកាស​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​និង​ចែកចាយ​បន្ត

ប្រធាន​អង្គការ​សមាគម​ចំនួន ៤ ប្រកាស​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ»។ ប្រធាន​អង្គការ​សមាគម​ចំនួន​៤ រួម​មាន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​លោក វន់ ពៅ...

ក្រសួង​វប្បធម៌​ស្នើ​ចាត់​វិធានការ​អ្នក​ដែល​យក​បទ​ឈាម​បាតុករ​ទៅ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​សរសេរ​លិខិត​ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន សុំ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​យក «បទ​ឈាម​បាតុករ» ទៅ​ផ្សព្វផ្សាយ​ឡើងវិញ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​យក​ទៅ​បង្ហោះ​នៅ​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ។ យោង​តាមរយៈ​លិខិត​ដែល​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ជម្រាប​លោក​អគ្គស្នងការ​ថា បទ​ឈាម​បាតុករ​មាន​ខ្លឹមសារ​អុជអាល និង​ញុះញង់ ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម។ អ្នកស្រី​ថា បទ​នេះ​ធ្លាប់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បិទ​មិន​ឲ្យ​ចាក់​ផ្សាយ​ម្តង​រួច​មក​ហើយ។ បទ...

ជន​រងគ្រោះ​៩​ឆ្នាំ​មុន​ដោយ​ការ​បង្ក្រាប​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​ទាមទារ​យុត្តិធម៌​តាមរយៈ​បទចម្រៀង​ពីរ​បទ

៩​ឆ្នាំ «ចាំ​យុត្តិធម៌ ដោយ​មិន​នៅ​ស្ងៀម» និង «ឈាម​បាតុករ» ដែល​នេះ​គឺជា​បទចម្រៀង​និពន្ធ​ដោយ​លោក គា សុគន្ធ និង​មហាជន ដែល​បាន​រៀបរាប់​អំពី​ភាព​ព្រៃផ្សៃ និង​អយុត្តិធម៌​ក្នុង​ព្រឹត្តិការណ៍ ៩​ឆ្នាំ​មុន​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ទៅ​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១៦០​ដុល្លារ​របស់​កម្មករ​កម្មការិនី​នៅ​មុខ​រោងចក្រ​យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា «ចាំ​យុត្តិធម៌» ដោយ​មិន​នៅ​ស្ងៀម!...

CCHR៖ រយៈពេល​៩​ឆ្នាំ រដ្ឋាភិបាល​មិន​បាន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​កម្មករ​នៅ​ស្ពាន​ព្រះមុនីវង្ស

នៅ​ក្នុង​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​សំណង់ លោក ម៉ៅ សុខចាន់ ដោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ស្ពាន​ព្រះមុនីវង្ស កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លើកឡើង​ថា ការ​មិន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់ ៩​ឆ្នាំ​កន្លងមក​នេះ ជំរុញ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​កើតឡើង​នៅ​កម្ពុជា។ យោង​តាម​ហ្វេសប៊ុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ សរសេរ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ចាំ​មិន​ភ្លេច​ចំពោះ​ការ​ស្លាប់​របស់​លោក ម៉ៅ សុខចាន់ កាលពី ៩​ឆ្នាំ​មុន។ CCHR បញ្ជាក់​ថា...

IDEA TALK៖ ការ​ត្រៀម​ធ្វើ​បាតុកម្ម​នៃ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន មក​កាន់​សហរដ្ឋ​អាមេរិក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​ត្រៀម​ធ្វើ​បាតុកម្ម​នៃ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន មក​កាន់​សហរដ្ឋ​អាមេរិក»។

ជនរងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ​យ៉ាកជីន​នៅតែ​ស្វែងរក​យុត្តិធម៌

នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​ខួប ៨​ឆ្នាំ​គត់​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ទៅលើ​ក្រុម​បាតុករ​ដែល​ទាមទារ​ប្រាក់ខែ ១៦០​ដុល្លារ​របស់​កម្មករ​កម្មការិនី​នៅ​មុខ​រោងចក្រ យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ក្រុម​ជនរងគ្រោះ​នៅតែ​ទទូច​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​រក​យុត្តិធម៌​ដល់​ពួកគេ បើ​ទោះ​ជា​ដឹង​ថា​ពន្លឺ​យុត្តិធម៌​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​យ៉ាងណាក៏ដោយ។ ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​កងពលតូច​ឆត្រ​យោង​៩១១ របស់​លោក ចាប ភក្តី...

រដ្ឋ​កុម្មុយនីស្ត​គុយបា​ធ្លាក់​ក្នុង​ចលនា​ប្រជាជន​ទាមទារ​បញ្ចប់​របប​ផ្ដាច់ការ​មួយ​នេះ

ជាមួយ​នឹង​សម្រែក​ខ្លាំងៗ គឺ​សេរីភាព! បាតុករ​រាប់​ពាន់​នាក់​នៃ​ប្រជាជន​គុយបា ចុះ​ដើរ​តវ៉ា​តាម​ដង​មហាវិថី​នានា​នៅ​ពាសពេញ​ប្រទេស ជាពិសេស​នៅ​រដ្ឋធានី​ឡាហាន់ របស់​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ ដែល​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ច្រើន​ទសវត្ស​មក​នេះ។ បាតុករ​បាន​ស្រែក​ថែមទៀត ដោយ​ថ្កោលទោស​ការ​គាបសង្កត់​ជិះជាន់​ពី​សំណាក់​របប​កុម្មុយនីស្ត ហើយ​ថ្កោលទោស​ទៀត​ចំពោះ​ការ​មិន​គិតគូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​ប្រជាជន​កំពុង​ជួប​វិបត្តិ​ស្បៀង និង​ថ្នាំពេទ្យ ខណៈ​ប្រទេស​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ចុះ​ផ្សាយ​ថា បាតុកម្ម​ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ​នៅ​ថ្ងៃ​នេះ គឺ​នៅតែ​បន្ត​រីក​រាលដាល​នៅ​ពាសពេញ​ប្រទេស ទោះ​ជា​រង​ការ​វាយ​បង្ក្រាប​ពី​កម្លាំង​ប៉ូលិស​ដោយ​បណ្ដាល​ឱ្យ​ស្លាប់​បាតុករ​ម្នាក់ និង​របួស​ជាច្រើន​នាក់។ តែ​នេះ​ជា​ចលនា​របស់​ប្រជាជន​ដែល​ជា​ផែនការ​មួយ​ទាមទារ​ឱ្យ​បញ្ចប់​របប​ម៉ាស៊ីស​ផ្ដាច់ការ​មួយ​នេះ។ Erika Guevara Rosas នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International)...

អតីតមន្ត្រីគណបក្ស​​សង្គ្រោះ​​ជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​យ៉ាង​ដំណំ ​និង​ប្លន់​យក​ទូរស័ព្ទ​ថែម​ទៀត។ ​ ការ​វាយ​ដំ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​ការ​ព្រមាន​ឱ្យ​អតីត​មន្ត្រី​រូប​នោះ ​បញ្ឈប់​សកម្ម​ភាព​នយោបាយ​ពាក់​ព័ន្ធ​គណបក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត​ និង​គំរាម​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ ប្រសិន​បើពួក​គេ​នៅតែ​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត។​

ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន

នៅក្នុង​មហា​សន្និបាទ​រំលឹក​ខួប​លើក​ទី​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​បង្ហាញ​អំពី​ប្រវត្តិ​ នៃ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹកនាំ​ប្រកប​ដោយ​ភាព​ក្លាហាន​ ឥត​រាថយ​នៅ​គ្រប់​ដំណាក់​កាល​ធំៗ​នៃ​ប្រវត្តិ​សាស្ដ្រ។​

Latest news