34 C
Phnom Penh

TAG

បណ្ឌិត កែម ឡី

សមាគម​ខ្មែរ​នៅ​អាមេរិក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួម​គ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន​ចេញពី​កម្ពុជា

សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Tacoma នៃ​រដ្ឋ​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក អំពាវនាវ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ឱ្យ​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្រឡាញ់​យុត្តិធម៌ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួម​គ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ចេញ។ សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​បុណ្យ​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា...

IDEA TALK៖ លទ្ធផល​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «លទ្ធផល​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី»។

ឈាម​ដែល​ហូរ​ចេញពី​ខ្លួន​បណ្ឌិត កែម ឡី គឺជា​ឈាម​តំណាង​ឱ្យ​យុត្តិធម៌​សង្គម

ក្រុម​យុវជន​បរិស្ថាន និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ឈាម​ក្រហម​ឆ្អិនឆ្អៅ​ដែល​បាន​ហូរ​ចេញពី​ខ្លួន​បណ្ឌិត កែម ឡី គឺជា​ឈាម​នៃ​ការពិត តំណាង​ឲ្យ​យុត្តិធម៌​សង្គម និង​បាន​ដាស់​ស្មារតី​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ បើ​ទោះបីជា​រូបលោក​បាន​ឃ្លាត​ឆ្ងាយ​ពី​ជន​រួម​ជាតិ​ខ្មែរ​ទៅ​ហើយ​ក្តី។ ក្រុម​យុវជន​បរិស្ថាន រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ស្តុប​ស្តារម៉ាត កាល់តិច ក្រោម​ប្រធានបទ «ឈាម​នៃ​ការពិត» ដោយ​អាន​នូវ​លិខិត​ចំហ​របស់​ពួកគេ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១០ កក្កដា...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន មិន​រក​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី ប៉ុន្តែ​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​អាច​រក​យុត្តិធម៌​ជូន​សព​លោក​បណ្ឌិត កែម ឡី បាន​ទេ តែ​បែរជា​ប្រឹង​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ជាពិសេស​បក្ស​ប្រឆាំង បើ​ទោះបី​រឿង​នេះ​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ធំ​ជាងគេ​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទប្រកាន់​ទៅ​សកម្មជន​សង្គម និង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​កេង​ចំណេញ​ពី​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។ ក្រៅពី​ចោទប្រកាន់​ហើយ លោក ហ៊ុន...

លោក ហ៊ុន សែន ហៅ​រដ្ឋមន្ត្រី​របស់​ខ្លួន​ជាង ២០​ក្រសួង​ថា​ជា​មន្ត្រី​ខ្ជិល

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា​នឹង​ទម្លាយ​លិខិត​របស់​រដ្ឋមន្ត្រី​ជាង ២០​ក្រសួង​នៅ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង ឬ​ខុស​អក្ខរាវិរុទ្ធ​ទៀត​នោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា កន្លងមក​មាន​តែ​ក្រសួង​៤ ទេ ដែល​ធ្វើ​ការងារ​បាន​ល្អ គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​វប្បធម៌...

ភរិយា​បណ្ឌិត កែម ឡី ថា​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការ​ជ្រើស​ផ្លូវ​ដើរ

ភរិយា​បណ្ឌិត កែម ឡី និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​គេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ហាមឃាត់​អ្នក​ដទៃ​ឡើយ។ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ប្រតិកម្ម​ថា បណ្ឌិត កែម ឡី បាន​លាចាក​លោក​នេះ​ទៅ​ជិត ៧​ឆ្នាំ​ហើយ ហេតុ​អ្វី​មាន​មនុស្ស​ខ្លះ​យក​គាត់​មក​ពាក់ព័ន្ធ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ​ទៀត ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​គេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ហាមឃាត់​អ្នក​ដទៃ​ឡើយ។ អ្នកស្រី ប៊ូ រចនា លើកឡើង​ថា...

ប្អូន​ប្រុស​បណ្ឌិត កែម ឡី និង​មនុស្ស​១១​នាក់​ទៀត​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល

ព្រះមហាក្សត្រ​តែងតាំង​លោក កែម រិទ្ធសិត ដែល​ត្រូវ​ជា​ប្អូន​លោក កែម ឡី និង​អតីត​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ព្រមទាំង​មន្ត្រី​ចំនួន ១០​នាក់​ផ្សេង​ទៀត​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​ជា​អនុរដ្ឋលេខាធិការ​តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា ចុះ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២...

កាសែត​អូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​ភរិយា​បណ្ឌិត កែម ឡី

សារព័ត៌មាន The Australian កាលពី​ដើម​សប្តាហ៍​នេះ បាន​ចុះផ្សាយ​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ដែល​មាន​ទ្រព្យ​ដ៏​មហាសាល​ក្នុង​ទីក្រុង Melboume ហើយ​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន និង​ក្រុម​លាង​លុយ​ក្នុង​ប្រទេស​អូស្ត្រាលី សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែម ឡី។ នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៨ ជាមួយ ABC ឧកញ៉ា...

តើ​ក្រុម ឬ​បក្ស ឬ​រដ្ឋាភិបាល​ណា​នៅ​កម្ពុជា​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រហារ​ជីវិត​បណ្ឌិត កែម ឡី?

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅ​តែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល ៦​ឆ្នាំ​មក​ហើយ។ ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ? មនុស្ស​ជាច្រើន​បាន​ដាក់​ការ​សង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​ខ្នាត​ធំ​ដ៏​កក្រើក​មួយ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ចាត់ទុក​ថា​ជា​អំពើ​ហិង្សា​នយោបាយ ឬ​ជា​ឃាតកម្ម​ក្នុង​ហេតុផល​នយោបាយ។ លោក តាំង សារ៉ាដា...

IDEA TALK៖ ការ​វាយតម្លៃ​អំពី​ខួប ៦​ឆ្នាំ​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​វាយតម្លៃ​អំពី​ខួប ៦​ឆ្នាំ​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី»។

Latest news