37.6 C
Phnom Penh

TAG

ឈួរ ច័ន្ទឌឿន

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ឡើងវិញ ក្រោយ​ពី​រឹបអូស​បាន​ពី​មន្ត្រី និង​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី។ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដាំ​កូនឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ដែល​បាន​រឹបអូស​ពី​ពលរដ្ឋ...

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ។ សេចក្ដី​ជូនដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​នេះ បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រឹបអូស​ដី​ជាង​២​ពាន់​ហិកតារ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ក្រុម​ការងារ​ចម្រុះ​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា និង​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ចេញ​នូវ​ផែនការ​ភ្លាមៗ​របស់​ខ្លួន​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា សារ​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ តាមរយៈ​សារ​សំឡេង​នេះ លោក​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ព្រមទាំង​ស្ថាប័ន​កងរាជ​អាវុធហត្ថ និង​នគរបាល​ផង ត្រូវ​ចុះ​អនុវត្ត​ដកហូត​ដី​ព្រៃលិចទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ជាង​នេះ​ទៀត លោក...

Latest news