35 C
Phnom Penh

TAG

គង់ ឃៀង

សកម្មជន​បក្ស​ប្រឆាំង​បង្ហាញ​ការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ឆ្មក់​ចាប់​ខ្លួន​អ្នក​រិះគន់​លោក ជា សុផារ៉ា

សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​ឆ្មក់​ចាប់​ខ្លួន​លោក គង់ ឃៀង ទាំងស្រុង​ក្នុង​ករណី​លោក​ចោទ​ប្រកាន់​លោក ជា សុផារ៉ា ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្កើន​នូវ​ការ​សង្ស័យ​លើ​លោក ជា សុផារ៉ា កាន់តែ​ខ្លាំង​ទៅវិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ​ទាំង​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុវត្ត​ច្បាប់​គ្មាន​ការ​បែងចែក​ឋានៈ​បុណ្យ​ស័ក្តិ​អ្វី​នោះ​ទេ ជាពិសេស​ក្នុង​ករណី​លោក...

លោក ជា សុផារ៉ា រង​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​របស់​ខ្លួន

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រក​ឃើញ​ថា ការ​សម្ដែង​យក​មុខ​របស់​លោក ជា សុផារ៉ា កន្លងមក ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ឥទ្ធិពល និង​មុខមាត់​គ្រួសារ «ហ៊ុន» យ៉ាង​ខ្លាំង​ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​បញ្ហា​ដីធ្លី​សព្វថ្ងៃ​នេះ។ សមាជិក​គណបក្ស​កាន់​អំណាច លោក គង់ ឃៀង បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​២៥ តុលា...

Latest news