31.8 C
Phnom Penh

TAG

កើត រិទ្ធ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន​ដើម្បី​តម្លាភាព

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ដើម្បី​តម្លាភាព និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ​ការ​ត្រួតពិនិត្យ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ នា​ទីស្ដីការ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​៩ ខែ​មករា លោក កើត រិទ្ធ អះអាង​ថា ជា​វិធានការ​និង​គោលការណ៍ តុលាការ​ត្រូវ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ឱ្យ​សាធារណជន​បាន​ដឹង ទាំង​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជម្រះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​ព្រមាន​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ចម្បង...

អាដហុក​ចាត់ទុក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ចាប់​ពី​កន្លះ​ឆ្នាំ​ដល់​ជាង​១​ឆ្នាំ​ថា​ជា​ទង្វើ​ប្រាសចាក​ពី​ច្បាប់

សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក ចាត់ទុក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ដោយ​ប្រើ​រយៈពេល​យូរ​ចាប់ពី ៦​ខែ (កន្លះ​ឆ្នាំ) រហូត​ដល់ ២៤​ខែ (២​ឆ្នាំ) តាម​នីតិវិធី​របស់​តុលាការ​កន្លង​មក គឺជា​នីតិវិធី​ដែល​ប្រាសចាក​នឹង​ខ្លឹមសារ​ច្បាប់​ដែល​បាន​ចែង​យ៉ាង​ធ្ងន់ធ្ងរ។ សមាគម​អាដហុក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ ថា ខ្លួន​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​ជិត ២០០​សវនាការ (១៧៥​សវនាការ) នៅ​ក្នុង​រាជធានី-ខេត្ត​ចំនួន​២០ ក្នុង​រយៈពេល​កន្លង​មក​នេះ។ ក្នុង​ចំណោម​សវនាការ​ចំនួន ១៧៥​ករណី​នេះ គឺ​មាន​បទឧក្រិដ្ឋ​ចំនួន...

សកម្មជន​បរិស្ថាន​ហួសចិត្ត​ចំពោះ​មន្ត្រី​ក្រសួង​យុត្តិធម៌​ឆ្លើយ​ថា​គ្មាន​ពេល​ឆ្លើយតប​សំណើ​របស់​ពួកគេ

ចលនា​មាតា​ធម្មជាតិ បង្ហាញ​ការ​ហួសចិត្ត​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ឆ្លើយតប​ទៅ​កាន់​ក្រុម​យុវជន​នៃ​ចលនា​មួយ​នេះ​ថា «គ្មាន​ពេល​ដើម្បី​ឆ្លើយតប​សំណើ​របស់​ពួកគេ​នោះ​ទេ»។ យុវជន​ចលនា​មាតា​ធម្មជាតិ នា​ថ្ងៃ​សុក្រ ទី​២០ តុលា នេះ បាន​នាំគ្នា​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​តាមដាន​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ទៅ​ក្រសួង​កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគមន៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood ២០២៣ នៅ​ចុង​ខែ​វិច្ឆិកា នេះ។ ចលនា​មាតា​ធម្មជាតិ Mother Nature Cambodia...

សង្គម​ស៊ីវិល​ថា​ច្បាប់​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​វិញ​នៅតែ​គ្មាន​ប្រសិទ្ធភាព

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ច្បាប់​របស់​ប្រទេស​កម្ពុជា​មួយ​ភាគ​ធំ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ ចំណែក​ការ​ជំរុញ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​មន្ត្រី​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​គោរព​ច្បាប់ ក៏​ជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅតែ​មិន​ទាន់​មាន​ប្រសិទ្ធភាព។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា ដើម្បី​ជំរុញ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ គឺ​មាន​តែ​ប្រើ​វិធានការ​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​រំលោភ​ច្បាប់ ដោយ​ការ​អនុវត្ត​ខុស​តួនាទី​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ...

បុរស​ខ្លាំង​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​តែងតាំង​និង​រក្សា​តំណែង​អភិបាល​ខេត្ត​បី​រូប​ឱ្យ​នៅ​ដដែល

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​តែងតាំង និង​រក្សា​មុខតំណែង​អភិបាល​ខេត្ត​ចំនួន ៣​រូប​នៅ​តំណែង​ដដែល ស្រប​ពេល​ដែល​លោក​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​មុខតំណែង​អភិបាល​ខេត្ត ៣​រូប​សម្រាប់​អាណត្តិ​ទី​២។ អភិបាល​ខេត្ត​ទាំង ៣​រូប​នោះ​រួម​មាន លោក អ៊ុំ រាត្រី...

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ពន្យារ​អាយុ​ចូល​និវត្តន៍​ចៅក្រម​និង​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​៥​ឆ្នាំ

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ពន្យារ​ពេល​អាយុ​ចូល​និវត្តន៍​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​រយៈពេល ៥​ឆ្នាំ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​អំពី​កង្វះ​ខាត​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ថ្នាក់​តុលាការ​ជាន់ខ្ពស់ បន្ទាប់ពី​មាន​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​ពន្យារ​ពេល​នៃ​ការ​ចូល​និវត្តន៍ និង​ការ​បន្ត​ការងារ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ថ្នាក់​សាលា​ឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​ចាប់ពី​អាយុ ៦០ ទៅ ៦៥​ឆ្នាំ ដោយ​ព្រះរាជក្រឹត្យ​នេះ​មាន​អានុភាព​រយៈពេល ១០​ឆ្នាំ...

រដ្ឋមន្ត្រី​យុត្តិធម៌​ឱ្យ​ព្រះរាជអាជ្ញា​និង​ចៅក្រម​ស៊ើបសួរ​ចុះ​ទៅ​ជួប​ជនរងគ្រោះ​អនីតិជន​ដល់​ផ្ទះ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ណែនាំ​ទៅ​ប្រធាន​តុលាការ​គ្រប់​រាជធានី-ខេត្ត អាច​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​ចុះ​ទៅ​ជួប​ជនរងគ្រោះ​អាយុ​ចាប់ពី ១០​ឆ្នាំ​ចុះ​ក្រោម​ដល់​ផ្ទះ​របស់​ពួកគេ​ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ចម្លើយ។ តាមរយៈ​សេចក្តី​ណែនាំ​នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ណែនាំ​អំពី​នីតិវិធី ៣​ដំណាក់កាល​ដែល​ត្រូវ​អនុវត្ត​លើ​អនីតិជន គឺ​ដំណាក់កាល​ស៊ើប​អង្កេត​ដោយ​ព្រះរាជអាជ្ញា ដំណាក់កាល​ស៊ើបសួរ​ដោយ​ចៅក្រម​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ​ដោយ​ចៅក្រម​ជំនុំជម្រះ។ នៅ​ក្នុង​សេចក្តី​ណែនាំ​នោះ បាន​លើកឡើង​ទៀត​ថា ចំពោះ​ដំណាក់កាល​ស៊ើបអង្កេត និង​ដំណាក់កាល​ស៊ើបសួរ ក្នុង​ករណី​ដែល​ជនរងគ្រោះ​ជា​អនីតិជន​ស្ថិត​ក្នុង​ស្ថានភាព​មិន​អាច​ធ្វើ​ដំណើរ​បាន ជាពិសេស «អនីតិជន​អាយុ​ក្រោម ១០​ឆ្នាំ»...

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទាំងស្រុង​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដោយ​សំឡេង​១០៥​លើ​១០៦

រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា ដោយ​សំឡេង ១០៥​លើ​១០៦ តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន មិន​ជាប់​គាំង និង​ធានា​ស្ថិរភាព​នយោបាយ។ ការ​សម្រេច​អនុម័ត​លើ​សេចក្ដី​ព្រាង​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នេះ បាន​ធ្វើ​ឡើង​ក្នុង​អង្គប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​សំឡេង ១០៥​លើ​១០៦។ ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ចំនួន ១០៦​នាក់ ក្នុង​នោះ​ចំនួន ១០៥...

សង្គម​ស៊ីវិល​ជាង​១០០​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ស្នើ​ដោយ​លោក ហ៊ុន សែន

អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ១០០​ស្ថាប័ន សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​បាន​ស្នើ​ដោយ​លោក ហ៊ុន សែន ថា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​អំណាច​រដ្ឋ អំណាច​នីតិប្រតិបត្តិ និង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ។ សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល សហជីព សមាគម និង​សហគមន៍​ចំនួន ១០៤​ស្ថាប័ន ក្នុង​នោះ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ខុមហ្វ្រែល គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា...

ក្រុមប្រឹក្សា​ឃ្លាំមើល​អំពាវនាវ​ឲ្យ​រដ្ឋសភា​ឯក​បក្ស​ទម្លាក់​ចោល​គម្រោង​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ជាបន្ទាន់

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋសភា​ឯក​បក្ស និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទម្លាក់​ចោល​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ជាបន្ទាន់ ព្រោះ​ជា​ការ​បំពេញ​បំណង​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ​ក្នុង​ការ​កាត់បន្ថយ​អំណាច​របស់​ស្ថាប័ន​រដ្ឋសភា មិនមែន​ដើម្បី​ប្រទេស​ជាតិ​នោះ​ទេ។ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២០ កក្កដា នេះ​ថា ការ​កែ​មាត្រា​១២៥​ថ្មី បង្ហាញ​ថា ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី និង​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​គ្រប់​បែប​យ៉ាង និង​គ្រប់​ពេលវេលា​ទាំងអស់។ លោក​បន្ត​ថា ការ​កែ​មាត្រា​១១៩​ថ្មី គឺ​ធ្វើ​ឡើង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ចាត់តាំង​បុគ្គល​ណា​ម្នាក់​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចំពោះ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ខាងមុខ ដែល​ទង្វើ​នេះ​គឺជា​ការ​កាត់បន្ថយ​អំណាច​របស់​ស្ថាប័ន​រដ្ឋសភា​ទាំងស្រុង ដែល​ផ្ទុយ​នឹង​គោលការណ៍​របប​សភា​និយម​ដែល​កម្ពុជា​បាន​ប្រកាស​អនុវត្ត​រហូត​មក។ លោក រ៉ុង ឈុន អះអាង​ថា ចំពោះ​មាត្រា​ដែល​បាន​កែប្រែ​ដទៃ​ទៀត​សុទ្ធតែ​បង្ហាញ​ពី​ការ​ការពារ​អំណាច​រដ្ឋាភិបាល​ថ្មី​មួយ...

Latest news