38 C
Phnom Penh

TAG

កឹម មនោវិទ្យា

កូនស្រី​លោក កឹម សុខា៖ អន្តរជាតិ​ត្រូវ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ

កូនស្រី​ច្បង​របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ឪពុក​របស់​ខ្លួន ប៉ុន្តែ​កញ្ញា​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​ចូល​តុ​ចរចា​នយោបាយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ឪពុក​របស់​ខ្លួន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាងមុខ​នេះ។ កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ទូរទស្សន៍​ក្រៅ​ស្រុក​មួយ​ថា កញ្ញា​មិន​ផ្ដោត​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​នោះ​ទេ ដូច​ទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​រួច​មក​ហើយ​ថា តុលាការ​គឺ​គ្រាន់​ជា​ឧបករណ៍​មួយ​ដែល​គ្រប់គ្រង និង​ប្រើ​ដោយ​បក្ស​កាន់​អំណាច ដូច្នេះ​ចំពោះ​ដំណោះស្រាយ​ករណី​ឪពុក​របស់​ខ្លួន គឺ​ត្រូវ​រក​ដំណោះស្រាយ​តាមរយៈ​ដំណោះស្រាយ​នយោបាយ ហើយ​បក្ស​កាន់​អំណាច​តែងតែ​បង្កើត​ឲ្យ​មាន​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ កញ្ញា​បាន​លើកឡើង​ទៀត​ថា កញ្ញា​តែងតែ​ផ្ដោត​លើ​ដំណោះស្រាយ​នយោបាយ...

កូនស្រី​លោក កឹម សុខា៖ កម្ពុជា​ត្រូវតែ​បង្កើត​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ផ្សេងៗ

កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា អះអាង​ថា កម្ពុជា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ មិន​គួរ​ពឹង​លើ​តែ​ប្រទេស​ណា​តែ​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ដូច​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ។ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ ដែល​មិន​គួរ​ពឹង​តែ​ទៅ​លើ​ប្រទេស​ណា​តែ​មួយ​នោះ​ទេ ជាពិសេស​ការពិត​ជាក់ស្តែង គ្មាន​ប្រទេស​ណា​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ដូច​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ។ កញ្ញា​អះអាង​ថា កម្ពុជា​មាន​ឱកាស​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ឡើងវិញ ហើយ​កម្ពុជា​ក៏​គួរតែ​ចាប់​យក​ឱកាស​ថ្មី​នេះ​ដែរ ក្នុង​ការ​ពង្រឹង...

ព្រះរាជអាជ្ញា​ស្នើ​ចៅក្រម​ចេញ​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា ចោទ​បំពាន​បម្រាម​នយោបាយ

ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​២៩ មិថុនា នេះ ដែល​បាន​បំពាន​បម្រាម​របស់​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ បន្ទាប់ពី​លោក​បាន​ចុះ​ជួប​អ្នកគាំទ្រ​របស់​លោក​កាលពី​ពេល​កន្លង​ទៅ។ ការ​ប្រកាស​ស្នើ​របស់​ព្រះរាជអាជ្ញា​នេះ ធ្វើឡើង​ក្នុង​ពេល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បើក​សវនាការ​លើក​ទី​៤៦ ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ បើ​យើង​ទៅ​តាម​គេហទំព័រ Twitter របស់​កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​ថា ការ​ជូនដំណឹង​ជាបន្ទាន់។ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

កូនស្រី​លោក កឹម សុខា ថា​សំណួរ​តំណាង​អយ្យការ​បង្កប់​ចេតនា​ទុច្ចរិត​បំភ្លៃ​ការពិត

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា អះអាង​ថា សំណួរ​របស់​តំណាង​អយ្យការ​ក្នុង​សវនាការ​លោក កឹម សុខា កាលពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា ដែល​បាន​សួរ​លោក កឹម សុខា ពី​មូលហេតុ​នៃ​ការ​រួបរួម​ជាមួយ​លោក សម រង្ស៊ី គឺជា​សំណួរ​បង្កប់​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បំភ្លៃ​ការពិត​នៃ​ការ​រួបរួម​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ។ កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២...

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ចាត់ទុក​ថា សកម្មភាព​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី កន្លងមក​គ្រាន់តែ​ជា​ទង្វើ​របស់​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ។ បន្ថែម​ពី​នេះ លោក សម រង្ស៊ី គ្រាន់តែ​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​នយោបាយ ដើម្បី​ប្រមូល​ស្រោមសំបុត្រ​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ។ កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ Facebook...

លោក សម រង្ស៊ី ថា​មាន​តែ​កាត់ទោស​លោក កឹម សុខា ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង អះអាង​ថា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ត្រូវតែ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ដាច់ស្រេច មិន​ត្រូវ​អូស​បន្លាយ​ពេល​ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ ថា ការ​ចោទប្រកាន់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​ឪពុក​របស់​ខ្លួន​និង​ប្រមាថ​សព​សម្តេច​ក្រុមព្រះ

កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​អតីត​ដៃគូ​នយោបាយ​របស់​ខ្លួន គឺ​លោក កឹម សុខា ដែល​បាន​ជាប់​ពន្ធនាគារ និង​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​រហូត​ដល់​ពេលនេះ​ថា​ជា​មនុស្ស​កំសាក។ កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ប្រហែលជា​លោក សម រង្ស៊ី ពិតជា​មិន​ដឹង​អ្វី​ទាល់តែសោះ​ទាក់ទិន​នឹង​ការ​តស៊ូ​ដើម្បី​បក្ស​ប្រឆាំង ហើយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​កន្លងមក​របស់​លោក...

ហ្វេសប៊ុក​រក​ឃើញ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ចិន​ប្រើប្រាស់​ក្រសួង​ប្រៃសណីយ៍​កម្ពុជា​ជា​មូលដ្ឋាន​លួច​ទិន្នន័យ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា

ពាក្យ​ថា «ចោរ» ទោះ​ជា​ប្រភេទ​ណា ឬ​ពណ៌​សម្បុរ​អ្វី​ក៏​វា​អាក្រក់​ដែរ។ ចោរ​ប្លន់​តែងតែ​មាន​ភាព​សាហាវ​ឃោរឃៅ ក៏ប៉ុន្តែ​ឈ្មោះ​ថា ចោរ​លក់​ជាតិ ចោរ​បំផ្លាញ​ជាតិ ចោរ​បំបែកបំបាក់​ជាតិ ចោរ​ក្បត់​ជាតិ គឺ​សុទ្ធតែ​មាន​ឈ្មោះ​ជា​ចោរ​ប្រវត្តិសាស្ត្រ។ ចុះ​ចំណែក​ចោរ​ព័ត៌មានវិទ្យា​វិញ ដែល​ភាសា​អង់គ្លេស​ហៅថា Hackers ជា​ចោរ​ប្រភេទ​ណា​ទៅវិញ? តើ​នរណា​នៅ​ពីក្រោយ​ចោរ​ប្រភេទ​នេះ? ប្រភេទ​ចោរ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​នេះ គឺជា​ចោរ​ឌីជីថល (Digital)។ ក្រុម​នេះ​មាន​មុខងារ និង​តួនាទី​ច្រើន​យ៉ាង។ ក្រុម​នេះ​អាច​លួច​គណនី​ធនាគារ គឺ​អាច​លួច​បាន​ប្រាក់​វាល់​លាន​ដុល្លារ បើ​ម្ចាស់​គណនី​ពុំ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ម៉ត់ចត់ ប៉ុន្តែ​ក្រុម​ចោរ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែរ។ ក្រុម​នេះ​អាច​ចូល​លុកលុយ​គណនី​ហ្វេសប៊ុក...

Latest news