29 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

រាជរដ្ឋាភិបាល​ថា​នឹង​បន្ត​គាំទ្រ​កម្មវិធី​រាវរក​ឆ្អឹង​សព​ទាហាន​អាមេរិកាំង​កាលពី​សម័យ​សង្គ្រាម

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​គាំទ្រ និង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​សម្រួល​លើ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ស្វែង​រុករក​សំណល់​អដ្ឋិ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន កាលពី​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន ឱ្យ​បាន​ជោគជ័យ ទោះបីជា​នៅ​តំបន់​ខ្លះ​នៅ​មាន​លក្ខណៈ​ស្មុគស្មាញ​ក៏ដោយ។ បើ​យោង​តាម​ខ្លឹមសារ​ផ្សព្វផ្សាយ​នៅ​លើ​គណនី​តេឡេក្រាម​ផ្លូវការ​លោក ហ៊ុន ម៉ាណែត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​អ្នកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា នេះ លោក ហ៊ុន ម៉ាណែត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​នា​ពេល​កន្លង​មក។ លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​គាំទ្រ​ការងារ​របស់​សហព័ន្ធ​ជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​សម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ...

សហរដ្ឋ​អាមេរិក​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​យោធា​ឡើងវិញ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក កំពុង​ព្យាយាម​បោះ​ដៃ​រឹត​ចំណង​មិត្តភាព​ខាង​វិស័យ​សហប្រតិបត្តិការ​យោធា​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​នៃ​រាជាណាចក្រ​កម្ពុជា​ឡើងវិញ ក្នុង​ពេល​គណៈប្រតិភូ​សហ​ក្រសួង​កិច្ចការ​បរទេស និង​កិច្ច​ការពារ​ជាតិ បំពេញ​ទស្សនកិច្ច​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ក្រៅពី​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ លោក Jedidiah ឬ Jed Royal ភូឈួយ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ជួប​ពិភាក្សា​ដោយឡែក​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ ឧត្តមសេនីយ៍ វង្ស ពិសេន ដោយ​បាន​សម្ដែង​អំពី​បំណង​រឹត​ចំណង​សហប្រតិបត្តិការ​ដូច​មុន​ឡើងវិញ​ជាមួយ​ប្រទេស​កម្ពុជា។ ក្នុង​កិច្ចពិភាក្សា​នោះ...

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សារព័ត៌មាន​ឯករាជ្យ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Kritenbrink និង​លោក Jed Royal ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ភាព​ស៊ីជម្រៅ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កំពុង​មាន ដែល​រួម​មាន ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង ការ​ថ្កោលទោស​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ពី​សំណាក់​ប្រទេស​រុស្ស៊ី កម្មវិធី​ជំនួយ​បរទេស ការ​រុករក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ ទន្ទឹម​នឹង​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិនិត្យ​ទៅ​លើ​វិស័យ​នានា​សម្រាប់​វឌ្ឍនភាព​នា​ពេល​ខាងមុខ​នៅ​កម្ពុជា​ដែរ...

IDEA TALK៖ ដំណាក់កាល​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «ដំណាក់កាល​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក»។

អាមេរិក​សាទរ​កម្ពុជា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង ការពារ​បូរណភាព​ទឹកដី​អ៊ុយក្រែន​និង​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​នៅ​ភូមា

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ បាន​ជួប​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី លោក ហ៊ុន ម៉ាណែត នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដែល​ជា​ប្រយោជន៍​រួម។ សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា លោក Murphy បាន​មើល​ឃើញ​ពី​ជំនួប​ប្រកប​ដោយ​លទ្ធផល​ល្អ​របស់​លោក ហ៊ុន ម៉ាណែត ជាមួយ​មន្ត្រី និង​ក្រុមហ៊ុន​អាមេរិក...

ជំនួយ​១៨​លាន​ដុល្លារ​ដែល​អាមេរិក​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​គឺ​ធ្វើ​ឡើង​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល

មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​អះអាង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កន្លង​មក ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​នោះ គឺ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ផ្ទាល់​នោះ​ទេ។ មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​នោះ គឺ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​កម្មវិធី​សិទ្ធិមនុស្ស ហើយ​ថវិកា​នេះ​គឺ​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ឬ USAID ជា​អ្នក​ចាត់ចែង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ថវិកា​នោះ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ...

លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​បំភ្លឺ​ពី​ជំហរ​របស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ចំពោះ​មុខ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​បំភ្លឺ​ចំពោះ​មុខ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​នៅ​ពេល​ដែល​លោក​មក​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ខាងមុខ​នេះ។ ជំនួប​ដាច់ដោយឡែក​នេះ ត្រូវ​គេ​ដឹង​ថា ភាគី​សហរដ្ឋ​អាមេរិក​អាច​នឹង​លើកឡើង​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ភូមិសាស្ត្រ​នយោបាយ។ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា កិច្ចប្រជុំ​ទ្វេភាគី​ដាច់ដោយឡែក​មួយ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ គឺជា​ជំនួប​លើកដំបូង​បំផុត​មួយ​ចាប់តាំងពី​លោក ហ៊ុន...

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖ ការ​រើសអើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍ ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត ការ​កាត់ទោស​ប្រហារ​ជីវិត និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់...

សង្គម​ស៊ីវិល៖ វត្តមាន​លោក ហ៊ុន សែន នៅ​ទូត​អាមេរិក​មិន​ប្រាកដ​ថា​កម្ពុជា-អាមេរិក​មាន​ទំនាក់ទំនង​ល្អ​នោះ​ទេ

សង្គម​ស៊ីវិល​អះអាង​ថា បើ​ទោះបី​លោក ហ៊ុន សែន បង្ហាញ​វត្តមាន​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ជា​វត្តមាន​ដ៏​កម្រ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​មាន​ភាព​ល្អ​ជាង​មុន​នៅ​ពេល​នេះ​ដែរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​ដោយ​ពិតប្រាកដ​ជុំវិញ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក ថា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក​នោះ លុះត្រា​កម្ពុជា​បង្ហាញ​ពី​ការ​អនុវត្ត​របស់​ខ្លួន​តាម​ការ​ស្នើសុំ​របស់​អាមេរិក ជុំវិញ​ការ​គោរព​សិទ្ធិមនុស្ស...

បទវិភាគ៖ កម្ពុជា-អាមេរិក តើ​អាច​បន្ត​ជា​ដៃគូ​ប្រយោជន៍ ឬ​ជា​ដៃគូ​ជម្លោះ​ពិតប្រាកដ?

ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចាត់ទុក​វត្តមាន​របស់​លោក ចូ បៃដិន (Joe Biden) នៅ​កម្ពុជា​ខាងមុខ​នេះ​គួរតែ​លើកឡើង​ឲ្យ​ដាច់ស្រេច​ថា កម្ពុជា​ដើរ​តាម​បន្ទាត់​ប្រជាធិបតេយ្យ​ត្រឹមត្រូវ ឬ​មួយ​ដើរ​លើ​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​ទៅ​មុខ​ទៀត ហើយ​លោក បៃដិន ក៏​ត្រូវ​កំណត់​យុទ្ធសាស្ត្រ​ចុងក្រោយ​របស់​ខ្លួន​ដែរ ថា​តើ​អាមេរិក​គួរ​បន្ត​ចាត់ទុក​កម្ពុជា​ជា​ដៃគូ​ប្រយោជន៍ ឬ​ជា​ដៃគូ​ជម្លោះ​ពិតប្រាកដ? នៅ​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក ស្ថិត​លើ​វិថី​មួយ​ដែល​ពិបាក​ធ្វើ​ដំណើរ​ទៅ​ឈោង​ចាប់​ដៃ​គ្នា​ឲ្យ​ជិតស្និទ្ធ​នោះ​ណាស់។ ភាព​រំសាយ​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​គ្មាន​គូ​ប្រៀប បោស​កម្ទេច​ក្រុម​ប្រឆាំង និង​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ចោល ហើយ​ដែល​បក្ស​នោះ​ដឹកនាំ​ដោយ​លោក កឹម សុខា និង​លោក សម រង្ស៊ី។ ក្នុង​ស្ថានភាព​នេះ...

Latest news