38 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​ឃ្លាំមើល៖ វត្តមាន​អ្នក​រាយការណ៍​ពិសេស UN គឺ​ដើម្បី​រំឭក​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មក​កម្ពុជា​ជា​លើក​ទី​១ នៅ​ថ្ងៃទី​១៥ សីហា នេះ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily...

កាសែត​អូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​ភរិយា​បណ្ឌិត កែម ឡី

សារព័ត៌មាន The Australian កាលពី​ដើម​សប្តាហ៍​នេះ បាន​ចុះផ្សាយ​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ដែល​មាន​ទ្រព្យ​ដ៏​មហាសាល​ក្នុង​ទីក្រុង Melboume ហើយ​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន និង​ក្រុម​លាង​លុយ​ក្នុង​ប្រទេស​អូស្ត្រាលី សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែម ឡី។ នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៨ ជាមួយ ABC ឧកញ៉ា...

សកម្មជន​ថា​លោក ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ

សកម្មជន​ការពារ​ព្រៃឈើ អះអាង​ថា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ដែល​ចុះហត្ថលេខា​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា លោក ហេង ស្រស់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៩ សីហា ថា ទាំង​អ្នក​ដែល​ចុះហត្ថលេខា​យល់ព្រម​ឱ្យ​ឈូស​ឆាយ ទាំង​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ជាដើម...

លោក ហ៊ុន សែន កាត់​ផ្ទៃដី​សមុទ្រ​៦០០​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​កំពង់ផែ​ថ្មី​ក្នុង​ខេត្ត​កំពត

បុរស​ខ្លាំង​ដែល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​បាន​បន្ត​កាត់​ផ្ទៃដី​សមុទ្រ​ក្នុង​ខេត្ត​កំពត ទំហំ ៦០០​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​អភិវឌ្ឍ​កំពង់ផែ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក។ យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន ឱ្យ​ដឹង​ថា ផ្ទៃដី​សមុទ្រ​ទំហំ ៦០០​ហិកតារ​ស្ថិត​ក្នុង​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ដើម្បី​ធ្វើ​អនុបយោគ​ឲ្យ​ក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន ខ្លាច​ព្រៃ​ភ្នំ​តាម៉ៅ​ក្លាយ​ជា​ទីតាំង​លាក់​បំពួន​កងទ័ព​ប្រឆាំង​គ្រួសារ​របស់​ខ្លួន ទើប​ប្រើ​ល្បិច​បំផ្លាញ

អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន ញៀន​អំណាច ខ្លាច​ព្រៃ​ភ្នំ​តាម៉ៅ​ក្លាយ​ជា​ទីតាំង​លាក់​បំពួន​កងកម្លាំង​ប្រដាប់​អាវុធ​សម្រាប់​ផ្ដួល​អំណាច​គ្រួសារ​ត្រកូល ហ៊ុន ទើប​ប្រើ​ល្បិច​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ​ឲ្យ​ក្លាយ​ជា​វាល​រហោឋាន ទើប​សម្រេច​លុបចោល ស.ជ.ណ ទាំងអស់​វិញ។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការ​បញ្ឈប់​គម្រោង​ឈូស​បំផ្លាញ​តំបន់​ព្រៃឈើ​ភ្នំ​តាម៉ៅ ពិត​មែន​តែ​មើល​ឃើញ​រូបភាព​បណ្ដាល​មកពី​ប្រតិកម្ម​ចម្រុះ​របស់​ពលរដ្ឋ សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​អង្គការ​ការពារ​ធម្មជាតិ ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​សម្រួល​ការ​ខឹងសម្បា​របស់​ពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣...

បុរស​ខ្លាំង​បន្ត​កាត់​ផ្ទៃ​បឹង​ពីរ​កន្លែង​ជិត​២០០​ហិកតារ​ក្នុង​ខេត្ត​កណ្តាល​ឱ្យ​ឯកជន​ដើម្បី​អភិវឌ្ឍ

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​ចូលចិត្ត​លុប​បឹងបួ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃ​បឹង​មេទឹក​ចំនួន​ពីរ​ទំហំ​ជិត ២០០​ហិកតារ​ក្នុង​ចំណោម​បឹង​២២ ដែល​បាន​ស្នើសុំ​ដាក់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​លុប​បឹង លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​កាត់​ដី​ផ្ទៃ​បឹង​មេទឹក​បែកក្អម​ទំហំ​ជាង ៥៤​ហិកតារ ស្ថិតនៅ​ឃុំ​ព្រែកអញ្ចាញ និង​ផ្ទៃ​បឹង​មេទឹក​អំពៅឌៀប ដែល​មាន​ទំហំ​ជាង ១២៨​ហិកតារ ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល...

លោក កឹម សុខា ថា​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២៣

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​សីហា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន និង​អាស៊ី​បូព៌ា និង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក KANO Takehiro នៅ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​សៅរ៍...

បុរស​ខ្លាំង​កម្ពុជា​ថា​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ឡើយ បើ​ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​យ៉ាងណា​ក៏ដោយ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសិប បូររែល (Joseph Borelle) កាលពី​ថ្ងៃទី​០៤ ខែ​សីហា...

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ...

រដ្ឋមន្ត្រី​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ជម្រះ​មន្ទិល​អំពី​វត្តមាន​កងទ័ព​ចិន​និង​សេរីភាព​លោក កឹម សុខា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ពី​តម្លាភាព​ឱ្យ​បាន​ច្បាស់លាស់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​ធានា​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក នេត ប្រាយ (Ned Price) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ សីហា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken...

Latest news