ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ហ៊ុន សែន
នយោបាយ
លោក ហ៊ុន សែន ថានឹងស្នើឱ្យភូមាពិចារណាអំពីការកាត់ទោសប្រហារជីវិតអ្នកប្រឆាំងរបបសឹក
ឌឹ ខេមបូឌា ដេលី
-
June 14, 2022
លោក ហ៊ុន សែន អះអាងថា ខ្លួនកំពុងធ្វើលិខិតទៅកាន់មេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ឱ្យពិចារណាលើការកាត់ទោសប្រហារជីវិតយុវជន ២នាក់ដែលធ្លាប់ចេញមុខប្រឆាំងនឹងរបបសឹកមួយនេះកាលពីពេលកន្លងទៅនេះ។ ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាលាភូមិន្ទរដ្ឋបាល និងការបើកវគ្គបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២២ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះថា លោកសង្ឃឹមថាមេដឹកនាំផ្ដាច់ការនៃរបបសឹកភូមា នឹងពិនិត្យពិចារណាលើសំណើរបស់លោកដែលជាប្រធានអាស៊ាននៅពេលនេះ។ លោក ហ៊ុន សែន អះអាងថា ការចេញមុខដាក់សំណើទៅមេផ្ដាច់ការរបបសឹកភូមានេះ...
នយោបាយ
លោក ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធ
ឌឹ ខេមបូឌា ដេលី
-
June 14, 2022
បុរសខ្លាំងក្រាញអំណាចជិត ៤០ឆ្នាំ ប្រកាសថានឹងដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងឆ្នាំ២០២២ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំ និងត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលខកខានមិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរយៈពេល ២ឆ្នាំ ដោយសារកម្ពុជាជួបវិបត្តិកូវីដ-១៩។ លោកបន្តថា រដ្ឋាភិបាលនឹងដំឡើងឱ្យបានច្រើនចំពោះមន្ត្រីណាដែលមានប្រាក់បៀវត្សរ៍ទាប ហើយអ្នកដែលមានបៀវត្សរ៍ខ្ពស់ នោះរដ្ឋាភិបាលនឹងដំឡើងតិចតួចប៉ុណ្ណោះ។ មួយវិញទៀត ការដំឡើងនេះត្រូវផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យយ៉ាងហោចណាស់ឱ្យបានចំនួន ១លាន...
ច្បាប់
មេធាវីរដ្ឋាភិបាលច្រានចោលការអះអាងរបស់លោក កឹម សុខា លើភស្តុតាងឃ្លីបវីដេអូ
ឌឹ ខេមបូឌា ដេលី
-
June 14, 2022
ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បដិសេធនូវការអះអាងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានចោទថា ក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីបានយកឃ្លីបវីដេអូមកចោទប្រកាន់លើរូបលោកទាំងបំពានការពិត។ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជាដែលតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន គឺ Fresh News ដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១២ មិថុនា ថា ពួកគេបដិសេធនូវការអះអាងរបស់លោក កឹម សុខា ដោយមូលហេតុថា ភស្តុតាងជាឃ្លីបវីដេអូដែលក្រុមមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីបានលើកយកមកសួរបញ្ជាក់លោក កឹម សុខា...
នយោបាយ
លោក កឹម សុខា៖ រដ្ឋាភិបាលញូហ្សេឡែនតាមដានដំណើរការសវនាការ និងសិទ្ធិសេរីភាពលោកជានិច្ច
ឌឹ ខេមបូឌា ដេលី
-
June 14, 2022
ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា ថារាជរដ្ឋាភិបាលនៃប្រទេសញូហ្សេឡែន (New Zealand) កំពុងតាមដាននូវដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់លោកជាប់ជានិច្ច ជាពិសេសសិទ្ធិក្នុងការចូលរួមធ្វើសកម្មភាពនយោបាយ។ មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការគាបសង្កត់ពីបក្សកាន់អំណាច លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ មិថុនា ថា លោកបានជួបពិភាក្សាការងារនៅគេហដ្ឋានរបស់លោកជាមួយឯកអគ្គរាជទូតថ្មីនៃប្រទេសញូហ្សេឡែន ប្រចាំនៅកម្ពុជា ថៃ និងឡាវ ជុំវិញសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃនេះ។ មេដឹកនាំបក្សប្រឆាំង លោក...
នយោបាយ
អ្នកឃ្លាំមើល៖ ចិនប្រើប្រាស់ទំនាក់ទំនងកម្ពុជាដើម្បីយកសមុទ្ររាមពង្រីកឥទ្ធិពលក្នុងតំបន់
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា ក្រុមចារកិច្ចសម្ងាត់បានវាយតម្លៃថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងជាមួយកម្ពុជាឆ្ពោះទៅរកគោលដៅប្រើប្រាស់តំបន់រាម និងប្រទេសកម្ពុជាទាំងមូល ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់។ អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ថា ចំណោទអំពីមូលដ្ឋានជើងទឹករាម គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់នោះគឺនៅត្រង់ថា ផ្ទៃដីកម្ពុជាទាំងមូលទើបជាចំណុចធំដែលត្រូវបានគេវាយតម្លៃថា ចិនកំពុងត្រូវការដើម្បីប្រើប្រាស់ជាភូមិសាស្ត្រនយោបាយក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់របស់ពួកគេ។ លោក...
នយោបាយ
អ្នកឃ្លាំមើល៖ កិច្ចព្រមព្រៀងក្រុងប៉ារីសអាចជួយកម្ពុជារួចពីបំណុលនិងការត្រួតត្រារបស់បរទេស
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
សកម្មជនអត្ថាធិប្បាយខ្លឹមសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាបើរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះនៅកម្ពុជា ២៣ ខែតុលា ឆ្នាំ១៩៩១ ឲ្យបានត្រឹមត្រូវ នោះនឹងមិនធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងបំណុលបរទេសវ័ណ្ឌក ថែមទាំងមិនឲ្យរដ្ឋបរទេសណាមួយហ៊ានត្រួតត្រាអធិបតេយ្យកម្ពុជាបានផងដែរ។ សកម្មជនសង្គមដែលតែងតែអត្ថាធិប្បាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានអះអាងកាលពីថ្ងៃទី៨ ខែមិថុនា ថា នៅពេលដែលកម្ពុជាកាន់តែអនុវត្តិកិច្ចព្រមព្រៀងនេះបានល្អ នោះប្រទេសហត្ថលេខីទាំងអស់កាន់តែគាំទ្រពលរដ្ឋខ្មែរឲ្យមានសិទ្ធិ និងអំណាចពេញលេញថែមទៀត។ មាត្រាជាច្រើននៃសន្ធិសញ្ញានេះ និងសេចក្តីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជាឡើងវិញទាំង ១៣ចំណុច តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាកើតពីការបោះឆ្នោតដោយសេរី...
នយោបាយ
លោក ហ៊ុន សែន បញ្ជាឱ្យរើសពលទាហានថ្មី៦០០នាក់សម្រាប់កងវរសេនាតូចទើបបង្កើត
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី។ សេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយបុរសខ្លាំង លោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា រូបលោកអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងវរសេនាតូចចំនួន៣ ដែលទើបបង្កើតថ្មីចំណុះឱ្យអគ្គបញ្ជាការដ្ឋានកាំភ្លើងធំ។ លោកអះអាងថា ករណីនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...
ច្បាប់
តំណាងអយ្យការនិងមេធាវីរដ្ឋាភិបាលចោទសួរលោក កឹម សុខា រឿងត្រូវរ៉ូវជាមួយលោក សម រង្ស៊ី
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា អះអាងថា មេធាវីរដ្ឋាភិបាលបានចោទសួរលោក កឹម សុខា រឿងត្រូវរ៉ូវជាមួយលោក សម រង្ស៊ី ខណៈសំណុំរឿងដែលបទចោទប្រកាន់កូនក្ដីកន្លងមក គឺពាក់ព័ន្ធ «គប់គិតជាមួយបរទេស»។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី៨ មិថុនា បានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា លើកទី៤៣ ក្រោមបទចោទប្រកាន់ពីបទ «សន្ទិដ្ឋភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។ បើតាមលោក ចាន់...
នយោបាយ
បក្សកាន់អំណាចនឹងធ្វើសន្និបាតវិសាមញ្ញដាក់យុទ្ធសាស្ត្របោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលបក្សនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ ក្រោយពីលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីៗទទួលបានអាសនៈច្រើនលើសលប់នៅទូទាំងប្រទេស ដើម្បីទៅដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា ការធ្វើសន្និបាតវិសាមញ្ញនៅខែកក្កដា ខាងមុខ អាចលើកយកប្រធានបទពាក់ព័ន្ធការបោះឆ្នោតនាពេលថ្មីៗនេះ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលអាសនៈច្រើនលើសលប់។ លោក សុខ ឥសាន...
បទវិភាគ
បទវិភាគ៖ តើខ្មែរត្រូវពឹងខ្លួនឯង ឬពឹងអ្នកក្រៅពីខ្លួនឯង?
ឌឹ ខេមបូឌា ដេលី
-
June 7, 2022
រឿងខ្មែរដែលខាតបង់ប្រយោជន៍ជាតិធំ គឺមកពីការគិតមិនត្រូវ ដើរមិនត្រូវ ធ្វើមិនត្រូវ ហៅថាអយោនិសោមនសិការ ប៉ុន្តែមានអ្នកចាំបន្ទររកប្រយោជន៍ផ្ទាល់ខ្លួន ជួយឧបកិច្ចថាជាបញ្ញាភ្លឺស្វាង ត្រឹមត្រូវទៅវិញ។ លោក ហាស់ សាន សូមជូនបទវិភាគព័ត៌មានមួយ ថាតើខ្មែរត្រូវពឹងខ្លួនឯង ឬពឹងអ្នកក្រៅពីខ្លួនឯង។ ហេតុការណ៍នយោបាយទាក់ទងនឹងជាតិខ្មែរមានតូចមានធំកើតឡើងក្នុងខែឧសភា នេះជាច្រើនអន្លើ ច្រើនកន្លែង ហើយសុទ្ធតែចេញពីពាក្យសម្ដី អំពើ និងទង្វើរបស់មនុស្ស ទាំងអ្នកដឹកនាំ ទាំងអ្នកតាមដង្ហែ ទាំងអ្នកក្នុងស្រុក ទាំងអ្នកក្រៅស្រុក។ ម្នាក់ៗសុទ្ធតែនិយាយរឿងនយោបាយទាក់ទងនឹងសង្គមជាតិខ្មែរបច្ចុប្បន្នសម័យ។ មានអ្នកខ្លះព្យាយាមនិយាយធ្វើវិភាគបែបប្រកាន់បក្ស...
1
2
3
...
95
Page 1 of 95
Latest news
លោក ហ៊ុន សែន ថានឹងស្នើឱ្យភូមាពិចារណាអំពីការកាត់ទោសប្រហារជីវិតអ្នកប្រឆាំងរបបសឹក
June 14, 2022
លោក ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធ
June 14, 2022
មេធាវីរដ្ឋាភិបាលច្រានចោលការអះអាងរបស់លោក កឹម សុខា លើភស្តុតាងឃ្លីបវីដេអូ
June 14, 2022
តុលាការដោះលែងអតីតស្នងការរងខេត្តកណ្តាលភ្លាមៗក្រោយឃើញដីកាមិនឱ្យចាប់ខ្លួន
June 14, 2022
លោក កឹម សុខា៖ រដ្ឋាភិបាលញូហ្សេឡែនតាមដានដំណើរការសវនាការ និងសិទ្ធិសេរីភាពលោកជានិច្ច
June 14, 2022
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ