28 C
Phnom Penh

TAG

កឹម សុខា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា​ វប្បធម៌​លាប​ពណ៌គ្នា​ជាមូលហេតុ​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទប់ស្កាត់​វប្បធម៌​លាប​ពណ៌​គ្នា​បន្ត​ទៀត​ ព្រោះ​លោក​ថា​  ការ​លាប​ពណ៌​គ្នា​នេះ​នឹង​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សង្គ្រាម​ស៊ីវិល​ដូច​ពី​អតីត​កាល។​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថា ​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ មិន​មែន​ជា​អ្នក​រត់​ចោល​ពល​រដ្ឋ​ទេ​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​និយាយ​ឌឺដង​ទៅ​កាន់​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស​ដែល​ប្រហែល​សំដៅ​ទៅ​ក្រុម​បក្ស​ប្រឆាំង​ថា​ បាន​តែស្រែក​រិះគន់ ​ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​ជួយ​ពលរដ្ឋ​នោះ​ឡើយ​ ​ជាពិសេស​នៅ​ពេល​ពលរដ្ឋ​មាន​ទុក្ខ ​ហើយ​តែង​អួត​ថា​ ខ្លួន​ឯង​ជា​អ្នក​ស្នេហា​ជាតិ។​

សមយុទ្ធ​ហនុមាន​មាស​ឆ្នាំ២០១៩​បាញ់​គ្រាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៨​ ខែ​ឧសភា​

កង​យោធពល​ខេមរ​ភូមិន្ទ​នឹង​រៀបចំ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​«ហនុមាន​មាស​ឆ្នាំ​២០១៩​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោសែន​ជុំគិរី​ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​វែង​ ស្រុក​ជុំគិរី​ ខេត្ត​កំពត​ រយៈ​ពេល​៦​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៨​​ខែ​ឧសភា​ឆ្នាំ​២០១៩។​

កម្មវិធីIdea Talk៖​តើ​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រភព​ចេញ​ពី​ណា​មក?​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៥មេសា​ឆ្នាំ​២០១៩។​

កម្មវិធីIdea Talk៖​តើ​គណបក្ស​ប្រឆាំង​មាន​ផែនការ​និង​យុទ្ធសាស្រ្ត​នយោបាយ​អ្វី​ខ្លះ​ក្រោយ​ឆ្នាំ​២០១៩?​

កម្មវិធី​Idea Talk  តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៥មេសា​ឆ្នាំ​២០១៩។​

លោក​ហ៊ុន សែន​នឹង​ទៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​វេទិកា​ ផ្លូវ​ក្រវាត់​មួយ​ពាេណិជ្ជ​កម្ម​ចិន​

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ប្រទេស​ចិន​ដោយ​ចេញ​ដំណើរ​ពី​កម្ពុជា​នៅថ្ងៃ​ស្អែក​ដើម្បី​ចូលរួម​វេទិកា​លើក​ទី២​អំពី​ផ្លូវ​ក្រវាត់​ពាេណិជ្ជ​កម្ម​ចិន​​និង​កិច្ច​ប្រជុំ​សំខាន់ៗ​មួយ​ចំនួន​ទៀត។ ​ការ​ទៅ​ចូល​រួម​នេះ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។​

ធនាគារ​ពិភព​លោក​ព្រមាន​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ជួប​ហានិភ័យ​ បើមិន​អាច​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​EBA​

ធនាគារ​ពិភព​លោក​(World Bank)​ព្រមាន​ថា ​សេដ្ឋ​កិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ​ឬ​EBA។​

តំណាង​UN​អ្នកស្រី​រ៉ូណា ស្មីត​នឹង​ទៅ​​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី​Rhona Smith​ នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ។ ​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​រយៈ​ពេល​១១​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៩​ ខែ​មេសា ​ដល់​ថ្ងៃទី​៩ ​ខែ​ឧសភា។​

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ឃុំខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ​

សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ស៊ូ យាន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំដែន​វៀតណាម ​បន្ទាប់​ពី​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​

កូន​ប្រុស​លោក​ឈុត វុទ្ធី​អំពាវ​នាវ​ដល់​មហាជន​ចូលរួម​ពិធី​បុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​

កូនប្រុស​សកម្មជន​បរិស្ថាន​ដ៏​ល្បី​ឈ្មោះ​លោក​ឈុត វុទ្ធី​គឺលោក​ឆឺយ ឧត្តមរស្មី​ អំពាវនាវ​ដល់​មហាជន​ចូលរួម​ពិធី​បុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក។​

Latest news