33.2 C
Phnom Penh

TAG

កឹម សុខា

លោក កឹម សុខា គ្រោង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​សាលក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ២៧​ឆ្នាំ លោក កឹម សុខា គ្រោង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​ការ​សម្រេច​របស់​សាលក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​មេធាវី​ជួប​លោក​កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ទៅ​កាន់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជួប​ជាមួយ​មេធាវី​របស់​លោក​ចាប់ពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ​រហូត​ចប់​នីតិវិធី​ច្បាប់។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ពាយ​ទោស​ទាំង​អយុត្តិធម៌ លោក កឹម...

សហ​មេធាវី​ថា​រាល់​សំណុំរឿង​លោក កឹម សុខា ពួកគេ​នៅតែ​មាន​សិទ្ធិ​ជួប​កូនក្ដី​គ្រប់​ពេល

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា សំណុំរឿង​លោក កឹម សុខា នៅ​មិនទាន់​ផុត​ពី​សមត្ថកិច្ច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដូច្នេះ​ក្នុង​នាម​ពួកគេ​ជា​មេធាវី​ការពារ​ក្តី នៅតែ​អាច​ជួប​លោក កឹម សុខា បាន​គ្រប់​ពេល ដោយ​ស្រប​ច្បាប់ និង​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ឡើយ។ សហ​មេធាវី​ការពារ​សិទ្ធិ​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សាលក្រម​ព្រហ្មទណ្ឌ​ផ្ដន្ទាទោស​លោក កឹម សុខា នៅ​មិនទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ទេ...

សភា​អឺរ៉ុប​ព្រមាន​ដក EBA បន្ថែម​ទៀត​បើ​បុរស​ខ្លាំង​កម្ពុជា​មិន​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព

សភា​នៃ​សហភាព​អឺរ៉ុប គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ។ សភា​នៃ​សហភាព​អឺរ៉ុប​ចំនួន ៤៩៦​នាក់​ក្នុង​ចំណោម​សមាជិក​សរុប ៥៤៣​នាក់ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​អនុម័ត​គាំទ្រ​ញត្តិ​ស្ដីពី​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា...

តុលាការ​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​សំអាង​ថា ក្រុម​មេធាវី​ទាំងនោះ​មិន​បាន​ដាក់​សំណើ​មក​តំណាង​អយ្យការ​ដើម្បី​សុំ​ជួប​ពិរុទ្ធជន។ អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ដោយ​លើកឡើង​ថា មាន​ការ​រារាំង និង​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ជួប​ពិគ្រោះ​យោបល់​ច្បាប់​ជាមួយ​កូនក្ដី ដែល​នាំ​ឱ្យ​សហ​មេធាវី​ទាំងនោះ​មិន​អាច​អនុវត្ត​សិទ្ធិ​បំពេញ​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​ចំពោះ​កូនក្ដី​បាន គឺជា​ការ​លើកឡើង​ប្រាសចាក​ពី​ការពិត និង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន​យ៉ាង​ធ្ងន់ធ្ងរ។ សាលាដំបូង​រាជធានី​ភ្នំពេញ លើកឡើង​ថា សេចក្តី​សម្រេច​នៃ​សាលក្រម​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃទី​០៣ ខែ​មីនា...

លោក កឹម សុខា បាត់បង់​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​មេធាវី

សហ​មេធាវី​របស់​លោក កឹម សុខា ចាត់ទុក​ការ​រារាំង​ពី​សំណាក់​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ដែល​យាម​នៅ​មុខ​ផ្ទះ​របស់​លោក កឹម សុខា មិន​ឱ្យ​ពួកគេ​ចូល​ជួប​កូនក្ដី​របស់​ខ្លួន​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ថា​ជា​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​របស់​លោក កឹម សុខា ដែល​ចេញ​ដោយ​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ សហ​មេធាវី​ការពារ​ក្តី​បាន​ទៅ​ផ្ទះ​លោក កឹម សុខា ដើម្បី​ជួប​កូនក្ដី​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់។ ការ​ទៅ​ជួប​នេះ ដោយ​សហ​មេធាវី​អះអាង​ថា​ដើម្បី​ពិគ្រោះ​យោបល់​ច្បាប់ និង​រៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​ព្រហ្មទណ្ឌ...

សភា​អឺរ៉ុប​នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា​ករណី​លោក កឹម សុខា

សភា​អឺរ៉ុប នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា ករណី​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃទី​១៦ ខែ​មីនា ខាងមុខ​នេះ បន្ទាប់ពី​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​កាត់ទោស​ឲ្យ​លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ បើ​យោង​តាម European Parliament in ASEAN កាលពី​ថ្ងៃទី​១៣ មីនា...

កម្ពុជា​ហៅ​ការ​លើកឡើង​របស់​មន្ត្រី UN រឿង​លោក កឹម សុខា ថា​ជា​ចេតនា​នយោបាយ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ច្រានចោល និង​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ថា​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​មាន​បំណង​បំភ័ន្ត​សាធារណជន។ ការ​ច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សាលក្រម​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​ផ្ដល់​សេរីភាព​ឲ្យ​លោក កឹម សុខា ឡើងវិញ។ សេចក្ដី​ថ្លែងការណ៍​បំភ្លឺ​ចំនួន ១០​ចំណុច​ដែល​ចេញ​ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី​៩ ខែ​មីនា...

ក្រុម​អ្នក​ឃ្លាំមើល​ព្យាករ​ថា​លោក កឹម សុខា អាច​នឹង​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព

ក្រុម​អ្នក​ឃ្លាំមើល​ព្យាករ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​នឹង​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព ដោយសារ​ការ​តស៊ូ​នយោបាយ​ដើម្បី​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ រហូត​រង​នូវ​ការ​កាត់ទោស​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ជាប់​គុក​ក្នុង​ផ្ទះ ២៧​ឆ្នាំ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

អ្នក​ឃ្លាំមើល៖ ការ​សាទរ​របស់​ក្រុម​ប្រឆាំង​រឿង​លោក កឹម សុខា គឺ​ជួយ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា ការ​សាទរ​របស់​ក្រុម​អ្នក​ប្រឆាំង​លើ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ ដើម្បី​ខ្លួនឯង​មាន​ឱកាស​ប្រមូល​សំឡេង​អ្នកគាំទ្រ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​គំនិត​នយោបាយ​ទុច្ចរិត​ដែល​នឹង​ជួយ​លោក ហ៊ុន សែន ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

កូនស្រី​លោក កឹម សុខា៖ អន្តរជាតិ​ត្រូវ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ

កូនស្រី​ច្បង​របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ឪពុក​របស់​ខ្លួន ប៉ុន្តែ​កញ្ញា​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​ចូល​តុ​ចរចា​នយោបាយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ឪពុក​របស់​ខ្លួន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាងមុខ​នេះ។ កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ទូរទស្សន៍​ក្រៅ​ស្រុក​មួយ​ថា កញ្ញា​មិន​ផ្ដោត​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​នោះ​ទេ ដូច​ទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​រួច​មក​ហើយ​ថា តុលាការ​គឺ​គ្រាន់​ជា​ឧបករណ៍​មួយ​ដែល​គ្រប់គ្រង និង​ប្រើ​ដោយ​បក្ស​កាន់​អំណាច ដូច្នេះ​ចំពោះ​ដំណោះស្រាយ​ករណី​ឪពុក​របស់​ខ្លួន គឺ​ត្រូវ​រក​ដំណោះស្រាយ​តាមរយៈ​ដំណោះស្រាយ​នយោបាយ ហើយ​បក្ស​កាន់​អំណាច​តែងតែ​បង្កើត​ឲ្យ​មាន​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ កញ្ញា​បាន​លើកឡើង​ទៀត​ថា កញ្ញា​តែងតែ​ផ្ដោត​លើ​ដំណោះស្រាយ​នយោបាយ...

Latest news