ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
41.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កឹម សុខា
ច្បាប់
ក្រុមអ្នកតស៊ូមតិថាសាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ជាការសម្រេចផ្ទុយពីនីតិវិធីច្បាប់
ឌឹ ខេមបូឌា ដេលី
-
January 24, 2024
ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) អះអាងថា សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះ ២៧ឆ្នាំ គឺជាការសម្រេចផ្ទុយពីនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជាទាំងស្រុង ដែលសាលក្រមនេះក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញ និងឆន្ទៈប្រជាពលរដ្ឋខ្មែរដែរ។ ក្រុមអ្នកតស៊ូមតិកម្ពុជា ចេញលិខិតមួយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយធ្វើការវិភាគទៅលើសំណុំរឿងរបស់លោក កឹម សុខា ដែលសាលាដំបូងរាជធានីភ្នំពេញកាត់ឱ្យមានទោសក្បត់ជាតិកាលពីដើមខែមីនា ឆ្នាំ២០២៣ ថា សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌លើសំណុំរឿងរបស់លោក...
ច្បាប់
សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្ដីលោក កឹម សុខា នៅថ្ងៃទី៣០ មករា
ឌឹ ខេមបូឌា ដេលី
-
January 3, 2024
សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្ដីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយលើកទៅជំនុំជម្រះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយពុំទាន់ដឹងថា តើលោកនឹងមានមេធាវីការពារក្ដីឬក៏អត់។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានឲ្យដឹងថា សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវលើកទៅជំនុំជម្រះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែលោកថាគេនៅពុំទាន់ដឹងថា តើលោក កឹម សុខា...
នយោបាយ
គណបក្សមួយស្នើលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឱ្យដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការជាច្រើនរូប
ឌឹ ខេមបូឌា ដេលី
-
December 27, 2023
គណបក្សប្រឆាំងទើបបង្កើតថ្មី គឺគណបក្សកម្លាំងជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ដោះលែងលោក កឹម សុខា រួមទាំងអ្នកទោសមនសិការ និងមេដឹកនាំសហជីពផ្សេងទៀតឲ្យមានសេរីភាពឡើងវិញ។ យោងតាមលិខិតរបស់គណបក្សកម្លាំងជាតិ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាន ឱ្យដឹងថា គណបក្សកម្លាំងជាតិ ស្នើឲ្យដោះលែងលោក...
នយោបាយ
ក្រុមអ្នកតស៊ូមតិក្រៅស្រុកអំពាវនាវឱ្យរដ្ឋាភិបាលខ្មែរផ្តល់សេរីភាពដល់លោក កឹម សុខា ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
December 12, 2023
ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី អំពាវនាវឱ្យរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ផ្តល់សេរីភាពដល់ប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត រួមទាំងសកម្មជននានា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ក្រុមអ្នកតស៊ូមតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះថា ការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ គឺជារឿងចាំបាច់បំផុតដែលរដ្ឋាភិបាលថ្មីនេះត្រូវទទួលខុសត្រូវក្នុងការផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិ និងការបញ្ជាក់ឯកសារគតិយុត្តិដល់គណបក្សភ្លើងទៀន ដើម្បីឱ្យបក្សទាំងនេះអាចធ្វើសកម្មភាពនយោបាយដោយគ្មានការរារាំងពីផ្លូវច្បាប់បន្តទៀត។ បន្ថែមពីនេះ ក៏ត្រូវបង្កើតបរិយាកាសនយោបាយទូលំទូលាយសម្រាប់គណបក្សទាំងអស់ ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពនយោបាយដោយគ្មានការយាយីផងដែរ។ ប្រភពខាងលើលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន...
ព័ត៌មានជាតិ
គណៈកម្មាធិការអឺរ៉ុប៖ បើចង់បាន EBA ពេញលេញឡើងវិញ ត្រូវតែបើកលំហសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
November 25, 2023
គណៈកម្មាធិការអឺរ៉ុប ព្រមានថា សហភាពអឺរ៉ុបពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ពេញលេញដល់កម្ពុជាឡើងវិញ ទាល់តែរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋឱ្យមានភាពល្អប្រសើរ។ គណៈកម្មាធិការអឺរ៉ុប បានចេញរបាយការណ៍ស្ដីពីប្រទេសដែលទទួលផលអនុគ្រោះពន្ធ EBA (Everything But Arms) ចំនួន៣ រួមមាន ប្រទេសបង់ក្លាដេស ប្រទេសភូមា និងប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ...
នយោបាយ
សាលាឧទ្ធរណ៍នឹងលើកយកសំណុំរឿងលោក កឹម សុខា មកជំនុំជម្រះនៅពេលឆាប់ៗខាងមុខនេះ
ឌឹ ខេមបូឌា ដេលី
-
November 3, 2023
សាលាឧទ្ធរណ៍ អះអាងថា សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវលើកយកមកជំនុំជម្រះនៅពេលឆាប់ៗនេះ បន្ទាប់ពីសហមេធាវីមួយរូបការពារសិទ្ធិឱ្យលោក កឹម សុខា បានលើកឡើងថា ការពន្យារពេលសវនាការរបស់សាលាឧទ្ធរណ៍ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់ខ្លួន។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានប្រាប់សារព័ត៌មានក្នុងស្រុកថា សំណុំរឿងលោក កឹម សុខា នឹងត្រូវលើកយកមកជំនុំជម្រះនៅពេលឆាប់ៗនេះ។ លោកថា ក្រុមប្រឹក្សាជំនុំជម្រះកំពុងធ្វើរបាយការណ៍ និងសេចក្តីសន្និដ្ឋាន...
នយោបាយ
បក្សភ្លើងទៀនអំពាវនាវឱ្យដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឌឹ ខេមបូឌា ដេលី
-
October 10, 2023
គណបក្សភ្លើងទៀន អំពាវនាវទៅអាជ្ញាធរឲ្យដោះលែងអ្នកទោសមនសិការខ្មែរដែលកំពុងជាប់ពន្ធនាគារ ឲ្យមានសេរីភាពវិញ ដើម្បីពួកគេបានជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងប្រមាណ ៧០នាក់កំពុងជាប់ឃុំ។ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ឲ្យដឹងថា បើទោះជាត្រូវលះបង់សិទ្ធិសេរីភាពយ៉ាងធំធេងដោយត្រូវជាប់នៅក្នុងពន្ធនាគារទាំងអយុត្តិធម៌យ៉ាងណាក៏ដោយ ក៏អ្នកទោសមនសិការទាំងអស់នៅតែបន្តភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់ចំពោះគណបក្សភ្លើងទៀន និងប្រជារាស្ត្រខ្មែរដែលស្រឡាញ់យុត្តិធម៌ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដោះលែងអ្នកទោសមនសិការខ្មែរទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ដើម្បីឲ្យពួកគាត់មានសេរីភាពបានជួបជុំក្រុមគ្រួសារ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីនៃការជួបជុំក្រុមគ្រួសារខ្មែរនៅទូទាំងប្រទេសតាំងពីបុរាណរៀងមក។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងប្រមាណ ៧០នាក់...
នយោបាយ
អាមេរិកស្នើលោក ហ៊ុន ម៉ាណែត ដោះលែងលោក កឹម សុខា និងកញ្ញា សេង ធារី ឱ្យមានសេរីភាពឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
August 30, 2023
គណៈប្រតិភូតំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្នើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ឱ្យដោះលែងប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសកម្មជនសិទ្ធិមនុស្សសញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឱ្យមានសេរីភាពឡើងវិញ ដើម្បីបើកនូវលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីឡើងវិញ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ សីហា នេះថា គណៈប្រតិភូដែលជាគណៈកម្មាធិការបែងចែកថវិកាជាតិនៃព្រឹទ្ធសភាអាមេរិក បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ ទី២៨...
នយោបាយ
ក្រុមសង្កេតការណ៍ថាពលរដ្ឋខ្មែរនៅអូស្ត្រាលីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញជារឿងត្រឹមត្រូវ
ឌឹ ខេមបូឌា ដេលី
-
July 18, 2023
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការប្រមូលផ្ដុំជួបជុំរបស់ប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងខ្លឹមសារដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជារឿងត្រឹមត្រូវ ព្រោះកម្ពុជាគឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កក្កដា នេះថា ការទាមទារឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់...
នយោបាយ
លោក ហ៊ុន សែន អំពាវនាវពលរដ្ឋឱ្យទៅបោះឆ្នោតគ្រប់ៗគ្នា ខណៈបក្សភ្លើងទៀនត្រូវបានហាមឃាត់
ឌឹ ខេមបូឌា ដេលី
-
July 17, 2023
លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅចុងខែកក្កដា នេះ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត ខណៈប្រជាពលរដ្ឋជាង ១លាន ៦សែននាក់ត្រូវលោក ហ៊ុន សែន បង្ខំឱ្យទៅបោះឆ្នោតក្នុងពេលដែលគណបក្សរបស់ពួកគេស្រឡាញ់ត្រូវបិទខ្ទប់មិនឱ្យចូលរួមក្នុងការបោះឆ្នោត។ បុរសខ្លាំងប្លន់អំណាចជាង ៤ទសវត្សរ៍នៅកម្ពុជាលោក ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាដែលពួកគេជឿជាក់ថាជាគណបក្សដែលដឹកនាំធ្វើឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនា មានការអភិវឌ្ឍជាមួយនឹងភាពសម្បូរសប្បាយរុងរឿងជូនប្រទេសជាតិ...
1
2
3
...
80
Page 2 of 80
Latest news
សកម្មជនការពារព្រៃឈើអំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់
April 24, 2024
លោក ចូ បៃដិន ប្រាប់លោក ហ្សេឡេនស្គី ថាជំនួយសព្វាវុធនឹងបញ្ជូនទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ
April 24, 2024
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិឌីជីថល ថាចិនប្រើសិទ្ធិផ្ដាច់មុខក្នុងការត្រួតត្រាប្រព័ន្ធអនឡាញនៅកម្ពុជា
April 24, 2024
អ្នកឃ្លាំមើល៖ បើកម្ពុជាផ្ទុះជម្លោះនយោបាយផ្ទៃក្នុង វៀតណាមនឹងបញ្ជូនទ័ពឱ្យទៅកាន់កាប់ដីជួលពីខ្មែរ
April 24, 2024
លោក សម រង្ស៊ី រិះគន់រដ្ឋាភិបាលកម្ពុជាថាបន្តសហការវិនិយោគជាមួយក្រុមម៉ាហ្វីយ៉ាចិនកេងប្រវ័ញ្ចញើសឈាមពលរដ្ឋ
April 24, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ