34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

នគរបាល​កំណត់​អត្តសញ្ញាណម្ចាស់​រថយន្ត​ទំនើប​បង្កគ្រោះថ្នាក់​បុក​ហើយ​រត់

កាលពីម្សិលមិញ​នគរ​បាល​ចរាចរ​រាជ​ធានី​ភ្នំពេញ​​បាន​កំណត់​អត្ត​សញ្ញាណ​ម្ចាស់​រថយន្ត​ Range Rover ដែល​អ្នក​បើក​បរ​បាន​បើក​បុក​ជនជាតិអៀរឡង់​ម្នាក់​ស្លាប់​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស​កាលពី​ថ្ងៃ​អាទិត្យ​។ អ្នក​បើក​បរ​ដែល​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​។ លោក ថូម៉ាស ប៊ីឈើ អាយុ​៣០​ឆ្នាំ​បាន​បណ្ដើរ​កង់​របស់​គាត​់ឆ្លង​កាត់​មហាវិថី​ព្រះមុនីវង្ស​​នៅជិត​​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​លេខ​២៧៨​​ក្នុង​សង្កាត់​បឹង​កេង​កង១​ នៅ​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលង​​អធ្រាត្រ​...

អ្នក​​​ភូមិ​​​ឡពាង​​​ត្រូវ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​សាក​​​សួរ​​​ក្នុង​​​សំណុំ​​​រឿង​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី

ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋសភា​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ទី​​​តាំង​​​​​​កើត​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ និង​​​​​​ក្រុម​​​ហ៊ុន​​​​​អភិវឌ្ឍន៍​​​ឯកជន​​​មួយ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​សាក​​​សួរ​​​អ្នក​​​ភូមិ​​​ពី​​​រនាក់​​​ជុំ​​​វិញ​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ពួក​​​គាត់​​បាន​​​ដាក់​​​ប្តឹង​​​ក្រុម​​​ហ៊ុន​​​នេះ។ ចៅ​​​ក្រម​​​សើុប​​​សួរ ជួន សុរាសី បាន​​​មាន​​​ប្រសាសន៍​​​ថា "កាល​​​ពី​​​ម្សិលមិញ​​​ យើង​​​បាន​​​សាក​​​សួរ​​​ភាគី​​​ទាំង​​​ពីរ​​​​​​ជា​​​ផ្នែក​​​នៃ​​​នីតិវិធី​​​ព្រាង​​​ទុក​​​សម្រាប់​​​ការ​​​ទាញ​​​ហេតុ​​​ផល​​​ផ្ទាល់​​​មាត់​​​ ប៉ុន្តែ ការ​​​ព្យាយាម​​​ផ្សះ​​​ផ្សា​​​​​​មិន​​​ទទួល​​បាន​​​ផ្លែ​​​ផ្កា​​​ទេ​​​"។ ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ទទួល​​​បាន​​​សំណុំ​​​រឿង​​​ចំនួន​​​២១​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ជុំ​​​វិញ​​​ពាក្យ​​​បណ្តឹង​​​រដ្ឋប្បវេណី ដែល​​​អ្នក​​​ភូមិ​​​ពីរ​​​​​​នាក់​​​ឈ្មោះ​​​ កែវ សុខា និង​​​ឈ្មោះ ស៊ុម ថុន បាន​​​ដាក់​​​ប្តឹង​​​​​​ក្រុម​​​ហ៊ុន​​​ខេឌីស៊ី​​​ ប៉ុន្តែ សំណុំ​​​រឿង​​​ចំនួន​​​១១​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​វិញ​​​ បន្ទាប់​​​ពី​​​គ្រួសារ​​​មួយ​​​ចំនួន​​​បាន​​​ទទួល​​​យក​​​សំណង​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​កាល​​​ពី​​​ខែ​​​មីនា​​​។ បច្ចុប្បន្ន​​​ ចំណុច​​​ក្តៅ​​​នៃ​​​វិវាទ​​​នេះ​​​​​​គឺ​​​​​​ស្ថិត​នៅ​ត្រង់​​​​តម្លៃ​​​ដី​​​កសិកម្ម​​​ ដែល​​​អ្នក​​​ភូមិ​​​នេះ​​​និយាយ​​​ថា ​​​ក្រុម​​​ហ៊ុន​​​ខេឌីស៊ី​​​បាន​​​លួច​​​ប្លន់​​​ពី​​​ពួក​​​គាត់​​​​​​​​​​​​​​​។ អ្នកភូមិ​​​វាយ​​​តម្លៃ​​ថា ដី​​​មួយ​​​ហិកតា​​​មាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​៨.០០០ដុល្លារ ទៅ​​​១០.០០០ដុល្លារ ចំណែក​​​ឯ​​​មេធាវី​​​តំណាង​​​ក្រុមហ៊ុន​​​​​​​​​និយាយ​​​ថា តម្លៃ​ដី​នៅ​​​លើ​​​ទ​ី​​​ផ្សារ​​​គឺ​​​ក្នុង​​​មួយ​​ហិកតា​​​មាន​​​តម្លៃ​​​ត្រឹម​​​២.០០០​​​ទៅ​​​២.៥០០ដុល្លារ​​​ប៉ុណ្ណោះ​​​។ អ្នកស្រី​​​ កែវ សុខា អាយុ​​​៤៨​​​ឆ្នាំ និយាយ​​​​​​ថា គាត់​​​បាន​​​បាត់​​​បង់​​​ដី​​​ពីរ​​​ហិកតា​​​ទៅ​​​លើ​​​ក្រុម​​​ហ៊ុន​​​នេះ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ជីក​​​ប្រឡាយ​​​មួយ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​តំបន់​​​មាន​​​វិវាទ​​​ និង​​​បាន​​​ប្រើ​​​ត្រាក់ទ័រ​​​ឈូស​​​កម្ទេច​​​ផ្ទះ​​​របស់​​​ម្ដាយ​​​អ្នកស្រី​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០០៦​​​ និង​​​ដើម​​​​​​ឆ្នាំ​​​២០០៧​​​។ អ្នកស្រី​​​និយាយ​​​ទៀត​​​ថា "ខ្ញុំ​​​ទាម​​​ទារ​​​១០.០០០ដុល្លារ​​​សម្រាប់​​​ដី​​​មួយ​​​ហិកតា​​​វា​​​មិន​​​ច្រើន​​​ទេ​​​បើ​​​គិត​​​ពី​​​ផ្ទះ​​​ម្តាយ​​​របស់​​​ខ្ញុំ​​​ដែល​​​ត្រូវ​​​គេ​​​កម្ទេច​​​ចោល​​​"។ លោក ជា ប៉ូច តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​ពី​​​ម្សិលមិញ​​​ថា សមាជិក​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ដី​​​មាន​​​វិវាទ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​​​​ ហើយ​​​បាន​​​ជួប​​​ជា​​​មួយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​គណៈកម្មការ​​​នេះ​​​គ្មាន​​​តួ​​​នាទី​​​វាយតម្លៃ​​​​​​តម្លៃ​​​ដី​​​នោះ​​​ទេ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "គណៈកម្មការ​​​មិន​​​អាច​​​វាយ​​​តម្លៃ​​​ដី​​​នោះ​​​បាន​​​ទេ ព្រោះ​​​​យើង​​​មាន​​​​​​កាតព្វកិច្ច​​​ព្យាយាម​​​សម្រុះ​​​សម្រួល​​​បញ្ហា​​​នេះ​​​"៕សុខុម  

អ្នកទោស​ម្នាក់​លួច​រត់​ចេញពីពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា នគរ​បាល​កំពុង​ស្វែង​រក​អ្នក​ទោស​អាយុ​៣០​ឆ្នាំ​ម្នាក់ ដែល​បាន​លួច​រត់ចេញពីពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​កាលពី​វេលាទៀប​ភ្លឺ​ព្រឹក​ថ្ងៃអង្គារ។ យោង​តាម​លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​លួចរត់​ដ៏​ព្រហើន​នេះ​ធ្វើ​ឲ្យ​ ឡេ តាល់...

កម្មករ​​​​​​នឹង​​​ប្រឈម​​​ការ​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​នៅ​​​ពេល​​​ប្រាក់​​​ខែ​​​របស់​​​​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ដំឡើង​​​

អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធ​​​ដារ​​​នៅ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​​​​បាន​​​ប្រាប់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កម្មករ​​​រោង​​​ច​​​ក្រ​​​កាត់​​​ដេរ ដែល​​​សព្វ​​​ថ្ងៃ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​​​​ចាំបាច់​​​ត្រូវ​​​តែ​​​ត្រៀម​​​ខ្លួន​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​នៅ​​​ពេល​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​ពួក​​​គាត់​​​នឹង​​​ត្រូវ​​​ដំឡើង​​​នៅ​​​ខែ​​​មករា​​​ ។ លោក​​​ គង់ វិបុល​​​ ដែល​​​ជា​​​អគ្គ​​​នាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​បាន​​​ប្រាប់​​​តំណាង​​​សហ​​​ជីព​​​ក្នុង​​​សិក្ខាសាលា​​​មួយ​​​នៅ​​​សណ្ឋាគារ Raffles ថា កម្មករ​​​រោង​​​ចក្រ​​​ប្រមាណ​​​៦០០.០០០នាក់​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​អាច​​​ត្រូវ​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ចំនួន​​​៥ភាគ​​​រយ​​​ប្រសិន​​​បើ​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​ពួក​​​គាត់​​​​​ ដែល​​​រួម​​​ទាំង​​​​​​ប្រាក់​​​ឧបត្ថម្ភ​​​ផ្សេង​​​ៗ​​​ផង​​​​​​ ​​​លើស​​​ពី​​​៥០០.០០០រៀល​​​ ឬក៏​​​១២៥​​​ដុល្លារ​​​នោះ​​​។ នៅ​​​សប្តាហ៍​​​ក្រោយ​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ​​​ ដែល​​​រួម​​​មាន​​​តំណាង​​​រដ្ឋាភិបាល​​​ ម្ចាស់​​​រោង​​​ចក្រ និង​​​សហជីព​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​រំពឹង​​​ថា នឹង​​​បោះ​​​ឆ្នោត​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​។ មេ​​​ដឹក​​​នាំ​​​សហជីព​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​៧៧​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​ពី​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​សព្វ​​​ថ្ងៃ​​​របស់​​កម្មករ​​​ ចំណែក​​​ឯ​​​ម្ចាស់​​​រោង​​​ចក្រ​​​វិញ​​​ស្នើ​​​សុំ​​​ដំឡើង​​​ត្រឹម​​​តែ​​​១០​​​ដុល្លារ​​​​​​បន្ថែម​​​ប៉ុណ្ណោះ​​​។ លោក វិបុល បាន​​​ពន្យល់​​​ថា បើ​​​យោង​​​តាម​​​ច្បាប់​​​ពន្ធ​​​ដារ​​​ឆ្នាំ​​​១៩៩៧​​​ បុគ្គលិក​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ គឺ​​​តម្រូវ​​​ឲ្យ​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​ខ្លួន​​​ដោយ​​​អាស្រ័យ​​​លើ​​​​​ទំហំ​​​នៃ​​​ប្រាក់​​​ខែ​​​គោល​​​ដែល​​​ពួក​​​គេ​​​ទទួល​​​បាន​​​​​​។ លោ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ថ្ងៃ​​​នេះ​​​យើង​​​បើក​​​សន្និសីទ​​​កាសែត​​​មួយ​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ដល់​​​សហជីព​​​ទាំង​​​អស់។ យើង​​​សង្ឃឹម​​​ថា បង​​​ប្អូន​​​អាច​​​ពន្យល់​​​ដល់​​​កម្មករ​​​ពី​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ចូល​​​រួម​​​ចំណែក​​​កសាង​​​ប្រទេស​​​ជាតិ​​​ទាំង​​​អស់​​​គ្នា"។ ប៉ុន្តែ តំណាង​​​កម្មករ​​​មិន​​​សូ​​វ​​​ជា​​​ពេញ​​​ចិត្ត​​​ឡើយ​​​ដោយ​​​លើក​​​ឡើង​​​ថា សមាជិក​​​របស់​​​ខ្លួន​​​​នឹង​​​មិន​​​អាច​​​ទទួល​​​យក​​​ព័ត៌​​​មាន​​​នេះ​​​បាន​​​ទេ​​​។ លោក​​​ ឡុង​​​ សង្គ្រោះ​​​ តំណាង​​​សហជីព​​​បាន​​​និយាយ​​​ថា "យើង​​​គ្មាន​​​ប្រាក់​​​ខែ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចំណាយ​​​លើ​​​ការ​​​ចាយ​​​វាយ​​​ប្រចាំ​​​ថ្ងៃ​​​ផង​​​​​​​​ ហើយ​​​ឥឡូវ​​​នេះ​​​រដ្ឋាភិបាល​​​ឲ្យ​​​យើង​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​ទៀត​​​។ យើង​​​នឹង​​​ជជែក​​​ជា​​​មួ​​​យ​​​កម្មករ​​​របស់​​​យើង ហើយ​​​ចាំ​​​មើល​​​ថា ពួក​​​គាត់​​​នឹង​​​គិត​​​យ៉ាង​​​ម៉េច​​​ចំពោះ​​​បញ្ហា​​​នេះ​​​"។ លោក​​​ ម៉េង អា៊ាង តំណាង​​​កម្មករ​​​ម្នាក់​​​ទៀត​​​បាន​​​ព្យាករ​​​​​​ថា ការ​​​បង់​​​ពន្ធ​​​ដែល​​​កម្មករ​​​ភាគ​​​ច្រើន​​​មិន​​​ដឹង​​​នោះ​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​ចលាចល។ លោក​​​បាន​​​និយាយ​​​ថា "កម្មករ​​​នឹង​​​មាន​​​កំហឹង​​​។​​​ពួក​​​គាត់​​​នឹង​​​ធ្វើ​​​កូដ​​​កម្ម​​​ ហើយ​​​​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បង់​​​ពន្ធ​​​នេះ​​​ ព្រោះ​​​ថា ពួក​​​គាត់​​​មាន​​​ប្រាក់​​​ខែ​​​ទាប ហើយ​​​មិន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ពី​​​មុន​​​មក​​​ឡើយ​​​"៕ស៊ុយ​​​ឈាង​​​  

កម្មករ​បំផ្លាញផើង​ផ្កានិងដុត​កង់ឡានដោយសារ​អ្នកគ្រប់គ្រង​រោង​ចក្រដាក់រូបម៉ានីកាំង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា

កម្មករ​ធ្វើ​កូដកម្ម​ប្រហែល​៥០០​នាក់​មក​ពី​រោងចក្រ​កាត់​ដេរ​ Y&W នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បំផ្លាញ​ផើង​ផ្កា និង​ដុត​កង់ឡាន​បន្ទាប់ពី​អ្នក​គ្រប់​គ្រង​​បាន​ដាក់រូបម៉ានីកាំងស្លៀកពាក់​ឯកសណ្ឋាន​យោធា​​នៅ​ខាង​ក្រៅ​រោងចក្រ​​ ដើម្បី​រំឭក​ដល់​ថ្ងៃ​បុណ្យជាតិ​របស់​ប្រទេស​ចិន​។ លោក ខេង ភារម្យ តំណាង​សម័្ពន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា...

អ្នក​​​ភូមិ​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង​​​​​​បាច​​​លុយ​​​​​​ឈាម​​​នៅ​​​ខាង​​​មុខ​​​ធនាគារ​​​ ANZ Royal

អ្នក​​​ភូមិ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​បាន​​​នាំ​​​គ្នាន​​​តវ៉ា​​​ក្នុង​​​​​​ថ្ងៃ​​​ទី​​​២​​​នៅ​​​ខាង​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​ធនាគារ​​​ ANZ Royal ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​​យក​​​បាត​​​ដៃ​​​ដែល​​​ប្រឡាក់​​​ថ្នាំ​​​ពណ៌​​​ក្រហម​​​​​​ប៉ាត​​​លើ​​​ជញ្ជាំង​​​អគារ​​​របស់​​​​​​ធនាគារ​​​​​​នេះ​​​ បន្ទាប់​​​ពី​​​ធនាគារ​​​បាន​​​បដិសេធ​​​ម្តង​​​ទៀត​​​មិនព្រម​​​ជួយ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ជា​​​មួយ​​​​​​ក្រុម​​​ហ៊ុន​​​​​​ចម្ការ​​​អំពៅ​​​ ដែល​​​ធនាគារ​​​នេះ​​​បាន​​​ផ្តល់​​​ហិរញ្ញប្បទាន។ អ្នក​​​ភូមិ​​រាប់​​​រយ​​​គ្រួសារ​​​ដែល​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ទាំង​​​នេះ​​​ បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ចំនួន​​​ពីរ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​​​ លី យ៉ុង​​​ផាត់ សមាជិក​​​ព្រឹទ្ធ​​​សភា​​​ មក​​​ពី​​​​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ភរិយារបស់​​​​​​លោក​​​​​​ថា បាន​​​ប្លន់​​​យក​​​ដី​​​របស់​​​ពួក​​​គាត់​​​ និង​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​ជំពាក់​​​បំណុល​​​គេ​​​។ ធនាគារ​​​ ANZ Royal ​​​ដែល​​​ជា​​​បុត្រ​​​សម្ព័ន្ធ​​​នៃ​​​ធនាគារ​​​ ANZ របស់​​​អូស្ត្រាលី​​​ បាន​​​ផ្តល់​​​ហិរញ្ញប្បទាន​​​ដល់​​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​មួយ​​​​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ទាំង​​​អស់​​​​​​របស់​​​លោក​​​ លី យ៉ុង​​​ផាត់​​​ ដែល​​​បាន​​​សង​​​ប្រាក់​​​គ្រប់​​​ចំនួន​​​ទៅ​​​ឲ្យ​​​ធនាគារ​​​វិញ​​​កាល​​​ពី​​​ខែ​​​កក្កដា។ គ្រួសារ​​​ទាំង​​​នេះ​​​និយាយ​​​ថា ហិរញ្ញប្បទាន​​​នេះ​​​បាន​​​ជួយ​​​ឲ្យ​​​ប្រតិបត្តិការ​​​របស់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​មាន​​​ដំណើរ​​​ការ ហើយ​​​ពួក​​​គាត់​​​ចង់​​​ឲ្យ​​​ធនាគារ​​​ដែល​​​ទទួល​​​បាន​​​ការ​​​ប្រាក​​់​​​ពី​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ជួយ​​​ផ្តល់​​​​​​ប្រាក់​​​សំណង​​​​​​ដល់​​​ពួក​​​គាត់។ អ្នក​​​ភូមិ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ប្រហែល​​​១០០​​​នាក់​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​តវ៉ា​​​​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​ធនាគារ​​​នេះ​​​ ហើយ​​​បាន​​​ត្រឡប់​​​មក​​​តវ៉ា​​​ម្តង​​​ទៀត​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ។ បន្ទាប​​​់​​​ពី​​​ធ្វើ​​​ព្រងើយ​​​កន្តើយ​​​ចំពោះ​​​អ្នក​​​តវ៉ា​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១ កាល​​​ពី​​​ម្សិលមិញ​​​ ធនាគារ​​​​​​​​​​​​​បាន​​​ឲ្យ​​​បុគ្គលិក​​​របស់​​​ខ្លួន​​​ម្នាក់​​​ចេញ​​​មក​​​ក្រៅ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​ ដោយ​​​មាន​​​លិខិត​​​មួយ​​​ច្បាប់​​​ជាប់​​​មក​​​ជា​​​មួយ​​​ ។ លិខិត​​​នេះ​​​និយាយ​​​តែ​​​ពី​​​អ្វី​​​ដែល​​​ធនាគារ​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​​​​កាល​​​ពី​​​លើក​​​មុន​​​ដែល​​​ថា ធនាគារ​​​...

តំណាង​រាស្ត្រ​អនុម័ត​ដាក់​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​ជា​ឯកច្ឆន្ទ​ប្រែក្លាយ​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បំពេញ​តាម​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា​សំខាន់​ៗ ដែល​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​នា​ខែ​កក្កដា ដែល​បាន​បំបែក​ភាព​ទាល់​ច្រក​ខាង​នយោបាយនៅ​ក្នុង​ប្រទេស​​ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​១០​ខែ​។ គ.ជ.ប. បច្ចុប្បន្ន​មាន​សមាសភាព​ភាគ​ច្រើន​ជា​បុគ្គល​​ដែល​មាន​ភក្ដី​ភាព​ចំពោះ​គណបក្ស​កាន់អំណាច​...

រដ្ឋាភិបាល​ការពារ​ផែនការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូងចម្រាស

កាលពី​ម្សិលមិញ ក្រសួង​រ៉ែ​និង​ថាមពល បាន​ព្យាយាម​និយាយ​សម្រាល​អំពី​ផលប៉ះពាល់​សង្គម​និង​បរិស្ថាន ពី​សំណង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង ដោយ​តបត​ទៅ​នឹង​ការ​អះអាង​មួយ​ចំនួន​របស់​ក្រុម​បរិស្ថាន ដែល​បាន​និង​កំពុង​ប្រឆាំង​នឹង​គម្រោង​នេះ រួមជាមួយ​គ្រួសារ​ជនជាតិ​ភាគតិច​ជង​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ។​​​​​​ ទំនប់​ស្ទឹង​ជាយអារ៉ែង​កម្លាំង១០៨​មេហ្គាវ៉ាត់​នឹង​ធ្វើ​ឲ្យ​ជន់លិច​ដី​រាប់ពាន់​ហិកតា​នៃ​ជួរ​ភ្នំ​ក្រវាញ រួមទាំង​ដី​កេរដូនតា​របស់​ជនជាតិ​ភាគតិច​ជង​ជា​ច្រើន​រយ​គ្រួសារ​ផង និង​ជម្រក​សត្វ​កម្រ​ជាច្រើន​ប្រភេទ...

សុខភាព​មិន​ល្អ​និង​របប​អាហារ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​វិស័យ​កាត់ដេរ

លទ្ធផល​ដំបូង​នៃ​ការ​សិក្សា​អង្កេត​ថ្មី​បង្ហាញ​ថា ជាង​៤០​ភាគរយ​នៃ​កម្មករ​កាត់ដេរ​មាន​ជំងឺ​កង្វះ​ឈាម​ក្រហម ហើយ​មួយ​ភាគ​បី​ប៉ុណ្ណោះ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។ ការ​សិក្សា​រយៈ​ពេល​មួយ​ឆ្នាំ ដែល​ផ្តល់​មូលនិធិ​ដោយ​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង មាន​បំណង​ស្វែងយល់​អំពី​ផល​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​ដោយ​ឥត​គិត​ថ្លៃ​ដល់​កម្មករ​កាត់ដេរ​កម្ពុជា។ លទ្ធផល​បឋម​ដែល​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​កម្មករ៣.៩៨០​នាក់​ដែល​គេ​ចុះ​សាកសួរ​នៅ​១០​រោងចក្រ ១៥,៧​ភាគ​រយ​ខ្វះ​ទម្ងន់...

នគរបាល​ខេត្ត​តាកែវ​រង់ចាំដីកាចាប់ខ្លួន​អតីតនាយប៉ុស្ត​ិ៍ម្នាក់ជាប់ចោទពីបទ​សម្លាប់​ស្ត្រីខារ៉ាអូខេ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា អតីត​នាយប៉ុស្តិ៍​ឃុំ​ម្នាក់​ក្នុង​ខេត្ត​តាកែវ ដែល​ជាប់​សង្ស័យ​ថា បាន​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ខែ​មីនានោះ កំពុង​រត់​គេច​ខ្លួន​​ បន្ទាប់ពី​មាន​សេចក្ដី​រាយ​ការណ៍ព័ត៌មាន​ថា គាត់​បាន​បង់​ប្រាក់​​ដល់​គ្រួសារ​ជនរងគ្រោះ​កុំ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង។ លោក ស៊ិន ពៅ...

ព័ត៌មានថ្មីៗ