38 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុម​មន្ត្រី​កម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ណូរូ​​ ដើម្បីសួរសុខទុក្ខ​​​ជន​​​ភៀស​​​ខ្លួន

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​ជន​​​ភៀស​​​ខ្លួន​​​អូស្ត្រាល​​​ី​​​បាន​​​លើក​​​ឡើង​​​ថា គណៈ​​​ប្រតិភូ​​​នៃមន្ត្រី​​កម្ពុជា​​​ បាន​​​មក​​​​​​ដល់​​​​​​ប្រទេស​​​ណូរូ ជា​​​ប្រទេស​​​ដែន​​​កោះ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទី​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឃុំ​​​ខ្លួន​​​អ្នក​​​​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​រាប់​​​រយ​​​នាក់​​​ ហើយ​​​សង្ឃឹម​​​ថា យ៉ាងហោចណាស់​នឹង​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​​​​គេ​​​មួយ​​​ចំនួន​​​ឲ្យ​​​មក​​​តាំង​​​ទី​​​លំនៅ​​​​​ក្នុង​​​ប្រទេស​​​​កម្ពុជា។ កាល​​​ពី​​​ខែ​​​កញ្ញា​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​ជា​​​ថ្នូរ​​​នឹងប្រាក់​​​​ជំនួយ​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​​​​​សម្រាប់​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្រោយ​​​។ នេះ​​​ជា​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​មន្ត្រី​​​កម្ពុជា​​​លើក​​​ទី​​​១​​​ហើយ​​​​​​ទៅ​​​ប្រទេស​​​ដែន​​​កោះ​​​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អ្វី​​​ដែល​​​អាច​​​ជា​​​ក្រុម​​​អ្នកស្ម័គ្រ​​​ចិត្ត​​​លើក​​​ដំបូង​​​។ លោក Ian Rintoul អ្នក​​​នាំ​​​ពាក្យ​​​សម្ព័ន្ធ​​​សកម្មភាព​​​ជន​​​ភៀសខ្លួន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​មន្ត្រី​​​កម្ពុជា​​​បាន​​​មក​​​ដល់​​​ប្រទេស​​​ណូរូ​​​ហើយ។ ពួក​​​​​​គាត់​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ម្សិល​មិញ"។ អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​អះ​​​អាង​​​ថា តំណាង​​​របស់​​​ខ្លួន​​​ក៏​​​បាន​​​មក​​​ដល់​​​ប្រទេស​​​ណូរូ​​​ជាមួយ​​​មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាលី​​​ផង​​​ដែរ​​​។ លោក ចូ ឡូរី អ្នក​​​នាំពាក្យ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ពី​​​ទី​​​ក្រុង​​​បាង​​​កក​​​ថា "យើង​​​ទៅ​​​ទី​​​នោះ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​នៃ​​​ជំនួប​​​រវាង​​​រដ្ឋាភិបាល​​​កម្ពុជា​ អូស្ត្រាលី និង​ ណូរូ"។ លោក ឡូរី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក Leul Mekonnen ដែល​​​ជា​​​ប្រធាន​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិភូ​​​របស់​​​អង្គការ​​​នេះ​​​។ បច្ចុប្បន្ន​​​នេះ​​​​​​អង្គការ​​​អន្ត​រជាតិទេសន្តរប្រវេសន៍​​​កំពុង​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​​ចូលរួម​​​​​​​ក្នុង​​​កម្មវិធី​​​​​​​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដែល​​​បាន​​​ពិភាក្សា​​រវាង​​​ប្រទេសកម្ពុជា​​​និង​​​ប្រទេស​​​អូស្ត្រាលី​​​ជា​​​សម្ងាត់​​​ និង​​​ដោយ​​​មិន​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ទីភ្នាក់​​​ងារ​​​ជំនួយ​​​ណាមួយ ឬអង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។​ មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាល​​​ី ដែល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពីម្សិល​​​មិញ មិន​​​បាន​បញ្ជាក់​​​ ឬ​​​ក៏​​​បដិសេធ​​​ពី​​​ការ​​​ធ្វើ​​​ដំណើរ​​​នោះ​​​ឡើយ​​​។ លោក សុខ ផល មន្ត្រី​​​អន្តោប្រវេសន៍​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ អ៊ុក គឹមឡេក អនុរដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល វិញ។ លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​​​​ដឹង​​​​​​ពីការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ណូរូ​​​ទេ​​​។ អ្នក​​​នាំពាក្យ​​​ក្រសួង​​​អន្តោប្រវេសន៍​​​អូស្ត្រាលី​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ប្រចាំ​​​រាជធានី​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ទេ។ កាសែត​​​ The Age របស់​​​អូស្ត្រាលី​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​អូស្ត្រា​លី ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​ការ​ធ្វើដំណើរ​​​នោះ​​​រួម​​​មាន​​​ ឧត្តមសេនីយ៍​​​ឯក Angus...

អ្នកភូមិ​ និង​ក្រុមហ៊ុន​​ដែលជាប់ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដាក់ពាក្យ​បណ្តឹង​តបត​គ្នា

អ្នកភូមិ​ក្នុង​​ខេត្ត​កោះកុង ​និង​បុគ្គលិក​ក្រុម​ហ៊ុន​ចិន ដែល​ពួកគាត់​​ចោទ​ប្រកាន់​ថា បាន​ប៉ុនប៉ង​បណ្ដេញ​ពួកគាត់​ចេញ​​​ពីដីធ្លី​ បានដាក់ពាក្យ​បណ្ត​ឹង​តបត​គ្នា​ទៅវិញ​ទៅ​មក​ទៅ​​​នគរ​បាល​មូលដ្ឋាន​ជុំវិញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​​កាលពី​សប្ដាហ៍​មុន ដែល​អំឡុង​ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​គប់​ដុំថ្ម និង​គ្រាប់​បែក​​សាំង​ដាក់​គ្នា​។ ការ​ប៉ះទង្គិច​គ្នា​នោះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ក្រុម​ហ៊ុន​ Union...

តុលាការ​បើក​សវនា​ការ​ជំនុំជម្រះ​រឿង​ក្តី​មនុស្ស​ប្រាំ​នាក់​មាន​គម្រោង​ជួញដូរ​ស្ត្រី​ខ្មែរ ទៅ​ប្រទេស​ចិន

សាលា​ដំបូង​រាជធានី​​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​ជនជាតិ​ចិន​ពី​រនាក់​​ និង​​ស្ត្រី​ជនជាតិ​ខ្មែរ​បី​នាក់ ដែល​ជាប់​ចោទ​ពីបទ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ខែ​ឧសភា ពីបទ​សម្រប​សម្រួល​ឲ្យ​មាន​ការ​រៀប​ការ​រវាង​ស្ត្រី​ខ្មែរ និង​កូន​កម្លោះ​ក្នុង​ប្រទេស​ចិន​។ ចុង​ចោទ​ទាំង​នេះ​គឺ​ឈ្មោះ លី ស៊ីគីង អាយុ​៣២​ឆ្នាំ...

ស្ថានីយ​វិទ្យុ​ដែល​ផ្ដោត​លើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ត្រូវ​បាន​បើក​ដំណើរ​ការ​​

ស្ថានីយ​វិទ្យុ​ឯកជន​ថ្មីមួយ​​ដែល​​មាន​គោលដៅ​លើ​សហគមន៍​ជនជាតិ​ភាគតិច​​នៅ​តំបន់​ភាគឦសាន​​ប្រទេស ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​ការ​ផ្សាយ​សាកល្បង​​កាលពី​ខែមុន​។ លោក​ ក្លាន ឃឿង ប្រធាន​រដ្ឋបាល និង​​គណនេយ្យ​​នៅ​ស្ថានីយ​វិទ្យុ​នេះ​​បាន​ឲ្យ​ដឹង​ថា...

សកម្ម​​​ជន​​​ព្រះ​​​សង្ឃដែល​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៃ​​​វត្ត​​​សាមគ្គីរង្សី​​​ ត្រូវ​​​សាមណេរ​​​ចាក់​​​សម្លាប់​​​

សាមណេរ​​​មួយ​​​អង្គ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​ប្រើ​​​កាំបិត​​​ចិត​​​បន្លែ​​​ចាក់​​​សម្លាប់​​​ភិក្ខុ​​​​​​​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​នគរ​​​បាល​​​ និង​​​អ្នក​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​​​​។ វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​ស្នាក់​​​អាស្រ័យ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ជួប​​​ការ​​​លំបាក​​​ដែល​​​ស្វែង​​​រក​​​កន្លែង​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ និង​​​ជា​​​កន្លែង​​​គង់​​​នៅ​​​​​​របស់​​​ព្រះ​​​សង្ឃ​​​​​​ខ្មែរ​​​ក្រោម​​​​​​ជា​​​ច្រើន​​​អង្គ ដែល​​​ធ្វើ​​​សកម្មភាព​​​នយោបាយ​​​យ៉ាង​​​សកម្ម​​​ រួ​​​ម​​​ទាំង​​​ព្រះ​​​សង្ឃ​​​​​​រងគ្រោះ​​​នៃ​​​ការ​​​ចាក់​​​សម្លាប់​​​កាល​​​ពីម្សិល​​​មិញ​​​ផង​​​។ លោក ជឹម សីុថា អធិការ​​​រង​​​នគរបាល​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាមណេរខ្មែរ​​​​​​ក្រោម​​​មួួ​​​យ​​​អង្គ​​​ព្រះ​​​នាម​​​​​​ ចាន់ សុភ័ក្រ​​​ ព្រះ​​​ជន្ម​​​១៨​​​វស្សា ហៅ​​​ លី ទឹង បាន​​​ឈ្លោះ​​គ្នា​​​ជាមួយ​​​ព្រះ​​​តេជគុណ​​​ ថាច់​​​ ខាន់ ព្រះ​​​ជន្ម​​​៣៧​​​វស្សា​​​ ដែល​​​ត្រូវ​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៃ​​​វត្ត​​​សាមគ្គីរង្សី នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ម្សិលមិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គ្រាន់​​​តែ​​​ទទួល​​​បាន​​​​​​ចម្លើយសារភាព​​​​​​ពី​​​ព្រះ​សង្ឃ​​​អង្គ​​​នេះ​​​ថា ព្រះ​​​តេជ​​​គុណ​​​ ថាច់ ខាន់ បានដាល់​​​លោក​​​មុន​​​ចំ​​​ថ្គាម​​​ខាង​​​ស្ដាំ។ មាន​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ ហើយ​​​សាមណេរ​​​អង្គ​​​នេះ​​​​​​  ក៏​​​ចាក់​​​ព្រះ​​​សង្ឃ​​​រង​​​គ្រោះ​​​​​​តែ​​​ម្តង​​​។ សាមណេរ​​​​​​អង្គ​​​នេះ​​​ថា លោក​​​​​​មិន​​​ដឹង​​​ថា លោក​​​ចាក់​​​ព្រះ​​​សង្ឃ​​​រង​​​គ្រោះទេ​​​ គឺ​​​លោក​​​​​​គ្រាន់​​​តែ​​​កាន់​​​កាំបិត​​​នៅ​​​ក្នុង​​​ដៃ​​​ប៉ុណ្ណោះ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ព្រះតេជគុណ​​​ ថាច់​​​ ខាន់ បាន​​​សុគត​​​នៅ​​​ពេល​​​បន្តិច​​​ក្រោយ​​​មក​​​​​​ដោយសារ​​​តែ​​​របួស​​​ រួម​​​ទាំង​​​របួស​​​ចាក់​​​ក​​​ផង​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខ្មែរ​​​-សូវៀត​​​។ សាមណេរ​​​ ចាន់​​​ សុភ័ក្រ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពីវត្ត​​​សាមគ្គី​​​រង្សី​​​ បន្ទាប់​​​ពី​​​ការ​​​វាយ​​​តប​​​គ្នា​​​ ហើយ​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​សាមណេរ​​​អង្គ​​​នេះ​​​នៅ​​​ផ្ទះ​​​មួយ​​​ក្បែរ​​​នោះ​​​ ដែល​​​លោក​​​​​​កំពុង​​​លាក់​​​ខ្លួន​​​​​​​។ លោក​​​ ជឹម ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា "នគរ​​​បាល​​របស់​​​យើង​​​ និង​​​មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​ធម្មការ​​​ និងសាសនា​​​បាន​​​ទៅដល់​​​ទី​​​នោះ ហើយ​​​ផ្សឹក​​​សាមណេរ​​​អង្គ​​​នេះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​កំពុង​​សរសេរ​​​កំណត់​​​ហេតុ​​​ស្តី​​​ពី​​​ហេតុ​​​ការណ៍​​​នេះ ហើយ​​​នឹង​​​នាំ​​​ខ្លួន​​​សាមណេ​រ ចាន់ សុភ័ក្រ ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ថ្ងៃ​​​នេះ​​​។ ព្រះ​​​តេជគុណ ទីប ប៉ូលី  ព្រះ​​​ជន្ម​​​២៥​​​វស្សា​​​ ដែល​​​បាន​​​ឃើញ​​​ហេតុការណ៍​​​វាយ​​​តប​​​គ្នា​​​នេះ​​​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​របស់​​​ជន​​​សង្ស័យ​​​ ដោយ​​​លោក​​​មាន​​​សង្ឃដីកា​​​ថា សាមណេរ​​​ ចាន់ សុភ័ក្រ បានដាល់​​​ព្រះ​​​សង្ឃរងគ្រោះ​​​មុន ហើយ​​​បន្ទាប់មក​​​បានដក​​​កាំបិត​​​ចេញ​​​។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា "សាមណេរ​​​អង្គ​​​នេះ​​​បាន​​​ដាល់​​​​​​ព្រះ​​​តេជគុណ ថាច់​​​ ខាន់ ហើយ​​​ព្រះ​​​តេជគុណ ថាច់ ខាន់ បាន​​​ព្យាយាម​​​ការ​​​ពារ​​​ខ្លួន​​​។ សាមណេរ​​​អង្គ​​​នេះ​​​បានដក​​​កាំបិត​​​ចេញ​​​ពី​​​ស្បង់ចីពរ​​​ ហើយ​​​បាន​​​ចាក់​​​លោក​​​ត្រូវ​​​ដៃ​​​ និង​​​ក​​​ ហើយ​​​​​​ឈាម​​​បាន​​​បាញ់​​​គ្រប់​​​កន្លែង​​​។ លោក​​​  បាន​​​ព្យាយាម​​​រត់​​​គេច ប៉ុន្តែ បាន​​​ដួល​​​ទៅ​​​នឹង​​​ដី​​​ភ្លាមៗ​​​"។ ព្រះ​​​តេជគុណ សៀង សុវណ្ណារ៉ា ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះតេជគុណ​​​ ថាច់ ខាន់ បាន​​​ព្យាយាម​​​ទាញ​​​សាមណេរ​​​ ចាន់ សុភ័ក្រ​​​ ចូល​​​ក្នុង​​​បន្ទប់​​​របស់​​​លោក ដើម្បី​​​អប់រំ​​​ណែ​​​នាំ​​​ចំពោះ​​​ការ​​​​​​មិន​​​ស្តាប់​​​បង្គាប់ ហើយ​​​ពេល​​​នោះ​​​ការ​​​វាយ​​​តប់​​​គ្នា​​​ក៏​​​បាន​​​ផ្ទុះ​​​ឡើង។​​​ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​​​​ថា "ពីមុន​​​ សាមណេរ​​​អង្គ​​​នេះ​​​មិន​​​មែន​​​បែប​​​នេះ​​​ទេ​​​ លោក​​​ស្លូត​​​បូត​​​ និង​​​មិន​​​សូវ​​​មាត់​​​ក​​​ ប៉ុន្តែ ថ្មី​​​ៗ​​​នេះ​​​យើង​​​សង្កេត​​​ឃើញ​​​ថា លោក​​​ឆេវឆាវ"។ ព្រះ​​​តេជគុណ សៀង សុវណ្ណារ៉ា បាន​​​មាន​​​សង្ឃដីកា​​​បន្ត​​​ថា កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ សាមណេរ​​​ ចាន់ សុភ័ក្រ បាន​​​ហែក​​​សេចក្តី​​​ប្រកាស​​​មួយ​​​បិទ​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​សរសេរ​​​ដាស់​​​តឿន​​​ព្រះ​​​សង្ឃ​​​ឲ្យ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​ជន​​​ស៊ីវិល​​​ម្នាក់​​​ដែល​​​​​​ដើរ​​​រៃអង្គាស​​​ដោយ​​​ប្រើ​​​ឈ្មោះ​​​វត្ត​​​នេះ​​​។ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ព្រះ​​​តេជគុណ ថាន់​​​ ខាន់ ហៅ​​​សាមណេរ​​​អង្គ​​​នេះ​​​ទៅ​​​ស្តី​​​ឲ្យ​​​។ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ដែល​​​សុគត​​​​​​​​​ គឺ​​​ជា​​អ្នក​​​តស៊ូ​​​មតិដើម្បីការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​ចូល​​​រួម​​​ហែ​​​ក្បួន​​​ជា​​​ញឹក​​​ញាប់​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​​​​ដែល​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ ដូច​​​ជា​​​ការ​​​ហែ​​​ក្បូន​​​ទៅ​​​កាន់​​​ស្ថាប័ន​​​នានា​​​របស់​​​រដ្ឋាភិបាល ដើម្បី​​​តវ៉ា​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​ដើម​​​។ ព្រះ​​​តេជគុណ ថាច់ ហាសំអាង ព្រះ​​​គ្រូ​​​សូត្រ​​​ស្តាំ​​​នៅ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​ជឿ​​​ថា ឃាតកម្ម​​​នេះ​​​មាន​​​ការ​​​រៀប​​​ចំ​​​ទុក​​​ជា​​​មុន​​​ គឺ​​​មិន​​​មែន​​​កើត​​​ឡើង​​​ដោយសារផ្ទុះ​​​​​​កំហឹង​​​អំឡុង​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​នោះ​​​ទេ​​​។ ព្រះ​​​អង្គ​​​មាន​​​សង្ឃដីការ​​​ថា "វា​​​ជា​​​ឃាត​​​កម្ម​​​គ្រោង​​​ទុក​​​ ពីព្រោះ​​​សាមណេរ​​​អង្គ​​​នេះ​​​មាន​​​កាំបិត​​​រួចទុក​​​​​​ជា​​​ស្រេច​​​ ហើយ​​​មាន​​​បំណង​​​សម្លាប់​​​លោក​​​"។ ព្រះ​​​អង្គ​​​បាន​​​បន្ត​​​ថា សាមណេរ​​​ ចាន់ សុភ័ក្រ ហាក់​​​ដូច​​​ជា "ស្លូត​​បូត​​​" ហើយ​​​ឃាត​​​កម្ម​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ទាំង​​​អស់​​​​​​ដែល​​​គង់​​​នៅ​ក្នុង​​​​​វត្ត​​​សាមគ្គីរង្សី មាន​​​ការ​​​តក់​​​ស្លុត​​​យ៉ាង​​​ខ្លាំង​​​។ ព្រះ​​​អង្គ​​​បាន​​​បន្ត​​​ថា "​​​អាច​​​មាន​​​នរណា​​​ម្នាក់​​​​​​នៅ​​​ក្រៅ​​​វត្ត​​​​​​​​​​​​​​​ញុះញង់​​​ឲ្យ​​​សាមណេរ​​​អង្គ​​​នេះ​​​បង្ក​​​បញ្ហា​​​នៅ​​​ក្នុង​​​វត្ត​​​ ពីព្រោះ​​​បើ​​​វត្ត​​​នេះ​​​មាន​​​ឧប្បត្តិហេតុ​​​កើត​​​ឡើង​​​ ពួក​​​គេ​​​ ​​​​​​ អាច​​​បិទ​​​វត្ត​​​នេះ​​​ចោល​​​បាន​​​​​​"។ សូម​​​រំឭក​​​ថា ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​ពីរ​​​អង្គ​​​គង់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ខណៈ​​​លោក​​​ព្យាយាម​​ដឹក​​​ជញ្ជូន​​​ទង់​​​ជាតិ​​​ទៅ​​​ចែក​​​ឲ្យ​​​អ្នក​​​ភូមិ​​​តវ៉ា​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​ដែល​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ សាលា​​​ឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​​ដោះ​​​លេង​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​ព្រះ​​​សង្ឃ​​​​​​​​​ទាំង​​​ពីរ​​​អង្គ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​​​​ក្នុង​​អង្គការ​​​ទុច្ចរិត​​​៕សុខុម​​​    

អតីត​នាយករដ្ឋមន្ត្រី​បញ្ជាក់​ពី​បម្រាម​​ដែល​ហាម​ខ្លួន​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​​

លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ​លោក​​ត្រូវ​បាន​​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​ ដោយ​សារ​តែ​ជំនួយ​ការ​ម្នាក់​​របស់​លោក​​ដែល​​បាន​ស្នាក់​នៅ​ទីនោះ​​​ជាង​១​ទសវត្សរ៍​កន្លង​មក​ហើយ​ បន្ទាប់ពី​​ទិដ្ឋាកា​ហួស​​សុពលភាព ​ហើយ​លោក​បាន​ចុះ​ទៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ដើម្បី​​ខិត​ខំ​ដោះ​ស្រាយ​​បញ្ហា​​នេះ​។ ការ​ប្រកាស​របស់​លោក​...

នគរ​​​បាល​​​គំរាម​​​ចាប់ខ្លួន​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ ពេល​​​​​​បន្ត​​​តាម​​​ស្វែង​​​រក​​​​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា

កាល​​​ពីម្សិលមិញ ខណៈ​​​ពេល​​​អាជ្ញាធរ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​​​​បន្ត​​​តាម​​​ស្វែង​​​រក​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​​​​ប្រាំ​​​នាក់​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ អធិការ​​​នគរ​​​បាល​​​ស្រុក​​​មួយ​​​រូប​​​បាន​​​ព្រមាន​​​ថា ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​ រក​​​ឃើញ​​​ថា ផ្តល់​​​​កន្លែង​​​ជ្រក​​​កោន​​​ដល់​​​ក្រុម​​​នេះ នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​។ អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ឈ្មោះ​​​​​​ រចំ ជីប អាយុ​​​៤៨​​​ឆ្នាំ​​​ ដែល​​​បាន​​​ជួយ​​​​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជាង​​​៣០០នាក់​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០៤​​​ដល់​​​ឆ្នាំ​​​២០០៦​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​បាន​​​ទៅ​​​ដល់​​​ផ្ទះ​​​របស់គាត់​​​​​​ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​អូរ​​​យ៉ាដាវ កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ហើយ​​​បាន​​​ប្រាប់​​គាត់​​​ឲ្យ​​​ផ្តិត​​​មេដាយ​​​លើ​​​ឯកសារ​​​មួយ​​​ដោយ​​​សន្យា​​​មិន​​​លាក់​​​បំពួន​​​ក្រុម​​​នេះ​​​។ គាត់​​​និយាយ​​​ថា "លោក​​​អធិការ​​​ស្រុក​​​បាន​​​ប្រាប់​​​ឲ្យ​​​ខ្ញុំ​​​ផ្តិត​​​មេដាយ​​​ បើ​​​ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​ជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​នោះ​​​  ទេ ប៉ុន្តែ ខ្ញុំ​​​បដិសេធ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​មនុស្ស​​​ទាំង​​​នោះ​​​ទេ​​​"។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា នគរ​​​បាល​​​បាន​​​គំរាម​​​ចាប់ខ្លួន​​​គាត់​​​​​​ មុន​​​ពេល​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​។ លោក​​​ ម៉ៅ ស៊ុន អធិការ​​​នគរ​​​បាល​​​ស្រុក​​​បរកែវ​​​ បាន​​​បញ្ជាក់​​​ថា លោក​​​ និង​​​នគរ​​​បាល​​​បួន​​​ូរូប​​​ទៀតពិត​​​ជា​​​​​​បាន​​​ប្រាប់​​​ឲ្យ​​​លោក​​​ រចំ ជីប ផ្តិត​​​មេដាយ​​​លើ​​​ឯកសារ​​​មួយ​​​ប្រាកដ​​​មែន​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​លើក​​​​​​ឡើង​​​ថា នៅ​​​ក្នុង​​​លិខិត​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​អ្វី​​​ខ្លះ​​​​​​ទេ​​​។ លោក​​​ ម៉ៅ ស៊ុន ដែល​​​នគរ​​​​​​បាល​​​របស់​​​លោក​​​បាន​​​ជួយ​​​នគរ​​​បាល​​​ស្រុក​​​អូរយ៉ាដាវ ដើម្បី​​​ស្វែង​​​រក​​​​​​​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ បាន​​​មាន​​​ប្រសាសន៍​​៍​​​បន្ថែម​​​ថា ជន​​​ជាតិ​​​ចារ៉ាយ​​​ណា​​​ដែលតាម​​​អាជ្ញាធរ​​​រក​​​ឃើញ​​​​​​ថា លាក​​់​​​បំពួន​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​។ លោក​​​បាន​​​បន្ត​​​ថា "យើង​​​នឹង​​​ចាប់ខ្លួន​​​ បើ​​​យើង​​​រក​​​ឃើញ​​​អ្នក​​​ដែល​​​យក​​​រក្សា​​​ជន​​​អន្តោប្រវេសន៍​​​វៀតណាម​​​ខុស​​​ច្បាប់​​​ទាំង​​​នេះ ពីព្រោះ​​​ពួក​​​គេ​​​កំពុង​​​លាក់​​​បំពួន​​​មនុស្ស​​​ពី​​​អាជ្ញាធរ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​"។ កាល​​​ពី​​​​​ថ្ងៃ​​ព្រហស្បតិ៍ នគរ​​​បាល​​​បាន​​​ចាប់​​​ផ្តើម​​​​​​ចុះ​​​ឆែក​​​ឆេរ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​មួយ​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​ ជា​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​មួយ​​​ដែល​​​រង​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​។ ប៉ុន្តែ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ អាជ្ញាធរ​​​ងាក​​​ទៅ​​​ឆែក​​​ឆេរ​​​តាម​​​ផ្ទះ​​​របស់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ ជា​​​កុល​​​សម្ព័ន្ធ​​​មួយ​​​ក្នុង​​​ចំណោម​​​កុល​​​សម្ព័ន្ធ​​​ជាង​​​៣០​​​ ដែល​​​កន្លង​​​មក​​​​​​បាន​​​ជួយ​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា។ លោក ងួន គឿន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា នគរ​​​បាល​​​កំពុង​​​តាម​​​ប្រមាញ់ "ជន​​​អន្តោប្រវេសន​​​៍​​​ខុស​​​ច្បាប់​​​ទាំង​​​េនះ​​​" នៅឡើយ​​​ដោយ​​​ផ្តោត​​​​​​ការ​​​រុក​​​រក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​​​​ភូមិ​​​ឡុំ ឃុំ​​​ប៉ក់​​​ញៃ ស្រុក​​​អូរយ៉ាដាវ​​​ ហើយ​​ "នឹង​​​ចាប់​​​វិធាន​​​ការ​​​តាម​​​ច្បាប់​​​" ប្រសិន​​​បើ​​​រក​​​ឃើញ​​​ពួក​​គេ​​​។ លោក​​​ស្រី វែន ហៀលី​​​ (Wan-Hea Lee) នាយក​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ប្រចាំ​​​ប្រទេសកម្ពុជា​​​ ដែល​​​បាន​​​ជួយ​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​១៣​​​នាក់​​​ផ្សេង​​​ទៀត​​​ឲ្យ​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​សុំ​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​គិត​​​ថា ការ​​​ជួយ​​​ជន​​​ជាតិ​​​ម៉ុង​​​តាញ៉ា​​​មិន​​​ខុស​​​ច្បាប់​​​នោះ​​​ទេ​​​។ លោក​​​ស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "តាម​​​ដែល​​​ខ្ញុំ​​​ដឹង ​​​ការ​​​ជួយ​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឲ្យ​​​ទទួល​​​បាន​​​ដំណើរ​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​​​សិទ្ធិ​​​ជ្រក​​​កោន ​​​មិន​​​មែន​​​ជា​​​បទ​​​ល្មើស​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​​​​​​​មិន​​​អាច​​​យក​​​វា​​​ធ្វើ​​​ជា​​​មូល​​​ដ្ឋាន​​​ច្បាប់​​​សម្រាប់​​​ការ​​​ចាប់ខ្លួន ឬ​​​សវនាការ​​​បាន​​​ឡើយ​​​"៕សុខុម​​​​​​  

គណបក្ស​សង្គ្រោះ​ជាតិ​​ជ្រើស​តាំង​លោក សម រង្ស៊ី ​​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ភាគ​តិច​ជា​ផ្លូវ​ការ​

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើស​តាំង​លោក​​​ឲ្យ​ធ្វើ​ជា​ "មេដឹកនាំ​ក្រុម​ភាគ​តិច​ថ្មី" នៃ​រដ្ឋសភា​ជា​ផ្លូវ​ការហើយ​។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា លោក​...

លោក ហ៊ុន សែន និង​​​លោក ហោ ណាំ​​​ហុង ចុះ​ហត្ថ​លេខា​លើ​លិខិត​​ចូល​​​រួម​​​រំលែក​​​ទុក​​្ខ ​​​ចំពោះ​​​ការ​​​សម្លាប់​​​​​​អ្នក​​​កាសែត​បារាំង

កាលពី​​​ម្សិលមិញ លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន និង​​​លោក ហោ ណាំហុង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ទៅ​​​ស្ថាន​​​ទូត​​​បារាំង​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​លិខិត​​ចូល​រួម​​​រំលែក​ទុក្ខ​​​​​​មនុស្ស​១២នាក់​ដែលត្រូវ​ក្រុម​ភេវរករ​​បាញ់សម្លាប់​កាល​​​ពី​សប្តាហ៍​​​មុន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ប៉ារីស​។ លោក ហ៊ុន​​​ សែន បាន​​​​​​ទៅ​​​ស្ថាន​​​ទូត​​​នេះ​​​នា​​​ពេល​​​រសៀល​​​​​ដើម្បី​ចុះ​​​ហត្ថលេខា​​​លើ​​​លិខិត​​​ចូលរួមរំលែកទុក​្ខ ហើយ​លោក​​​បាន​​​និយាយ​​​ជាមួយ​​​លោក Jean-Claude Poimboeuf ឯក​អគ្គ រដ្ឋទូត​​​បារាំង​​​។ លិខិត​​​របស់លោក​​​នាយក​​​រដ្ឋមន្ត្រី​​​មាន​​​ខ្លឹមសារថា ការ​​​វាយ​​​ប្រហារ​​​កាល​​​ពី​​​ថ្ងៃពុធ​សប្តាហ៍មុនដែល​ក្នុងនោះ​អ្នក​កាសែត​ជន​ជាតិបារាំង​ និង​អ្នកកាសែត​នៅ​ទស្សនាវដ្តី Charlie Hebdo ត្រូវ​បាន​ក្រុម​ជ្រុលនិយមអីុស្លាម​បាញ់សម្លាប់​នោះ...

តុលាការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​ពីបទ​ប៉ុន​ប៉ង​ជួញដូរ​ថ្នាំ​មេតំហ្វេ​តាមីន​ចូលពន្ធនាគារ​

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​ចោទ​​​ប្រកាន់​​​ស្ត្រី​​​អាយុ​​​៣៣​​​ឆ្នាំ​​​ម្នាក់​​​ពីបទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ពីបទប៉ុនប៉ង​​​​ជួញ​​​ដូរ​​​ម៉ាទឹក​​​កក​​​មួយ​​​ចំនួន​​​តូច​​​ចូល​​​​​ក្នុង​​​ពន្ធនាគារ​​​ដោយ​​​លាក់​​​​​​ក្នុង​​​កមាន់​​​ ដែល​​​នាង​​​បាន​​​ស្ល​​​យក​​​ទៅឲ្យ​​​អ្នក​​​ទោស​​​។ លោក ចាត ស៊ីនាង​​​ ប្រធាន​​​ពន្ធនាគារ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ស្ត្រីឈ្មោះ សេត យ៉ា អាយុ​​​៣៣​​​ឆ្នាំ បាន​​​យួរសម្ល​​​ទៅ​​​ពន្ធនាគារ​​​ ហើយ​​​បាន​​​សុំ​​​យក​​​ទៅ​​​ឲ្យ​​​ជន​​​ជាប់​​​ពន្ធនាគារ​​​ពីបទ​​​រំលោភ​​​ឈ្មោះ ខៀវ រង្សី អាយុ​​​២៩​​​ឆ្នាំ​​​។ លោក​​​ ស៊ីនាង បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​ស្ត្រី​​​រូប​​​នេះ​​​ទៅ​​​សួរ​​សុខ​​​ទុក្ខ​​​អ្នក​​​ទោស​​​រូប​​​នេះ​​​នៅ ម៉ោង​​​៩​​​ព្រឹក​​​ យើង​​​បាន​​​សុំ​​​​​ពិនិត្យ​​​សម្ល​​​ដែល​​​គាត់​​​បាន​កាន់។ ពេល​​​នោះ​​​យើង​​​បាន​​​រក​​​ឃើញ​​​ម៉ាទឹក​​​កក​​​មួយ​​​​​​កញ្ចប់​​​តូច​​​នៅ​​​ក្នុង​​​ក​​​មាន់​​​​​​​​​ក្នុង​​​សម្ល​​​នោះ​​​"។ លោក ស៊ីនាង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្នាំ​​​មេតំហ្វេ​​​តាមីន​​​កន្លះក្រាម​​​ត្រូវ​​​បាន​​​លាក់​​​នៅ​​​ក្នុង​​​ថង់​​​ប្លាស្ទីក​​​ពីរ​​​ រុំ​​​បង់​​​ស្អិត​​​យ៉ាង​​​ណែន​​​ ហើយ​​​ញាត់​​​ក្នុ​​​ងកមាន​​​់​​​។ លោក​​​បាន​​​បន្ថែម​​​ថា ស្ត្រីឈ្មោះ ​ យ៉ា ត្រូវ​​​សន្តិ​​​សុខ​​​ពន្ធនាគារ​​​ឃាត់​ខ្លួនភ្លាម​​​ៗ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន ហើយ​​​បាន​​​ប្រគល់​​​ទៅ ឲ្យ​​​នគរ​​​បាល​​​ខេត្ត​​​។ លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា សន្តិសុខ​​​មាន​​​ការ​​​សង្ស័យ​​​លើ​​​ស្ត្រីឈ្មោះ ​ យ៉ា នេះ រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​ខែ​​​មក​​​ហើយ​​​ នៅ​​​ពេល​​​គាត់​​​បាន​​​ទៅ​​​​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុម​​​ទៅ ពន្ធនាគារ​​​នេះ​​​ដើម្បី​​​សួរ​​​សុខ​​​ទុក្ខ​​​សមាជិក​​​គ្រួសារ​​​របស់​​​​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រយៈ​​​ពេល​​​ប្រហែល​​​ពីរ​​​សប្តាហ៍​​​មុន ស្ត្រី​​​រូប​​​នេះ​​​បាន​​​ជួប​​​អ្នក​​​​​​ទោស​​​ម្នាក់​​​ឈ្មោះ មុត បូរ៉ា អាយុ​​​២៩​​​ឆ្នាំ ដែល​​​ជាប់​​​ពន្ធនាគារ​​​ពីបទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​ស្រឡាញ់​​​គ្នា​​​។ យោង​​​តាម​​​លោក ស៊ីនាង​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ ស្ត្រីឈ្មោះ ​ យ៉ា នេះស្ទើរ​​​តែ​​​មិន​​​ដែល​​មក​​​​សួរ​​​សុខ​​​​​​ទុក្ខ​​​មិត្ត​​​ប្រុស​​​ថ្មី​​​របស់​​​ខ្លួន​​​ឡើយ តែបាន​​​យក​​​ម្ហូប​​​អាហារ​ទៅ​​​ឲ្យ​​​អ្នក​​​ទោស​​​ផ្សេងទៅវិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​សង្ស័យ​​​ថា គាត់​​​យក​​​ថ្នាំ​​​ញៀន​​​ចូល​​​ ពី​​​ព្រោះ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​មិន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន?។...

ព័ត៌មានថ្មីៗ