35 C
Phnom Penh

CATEGORY

បទវិភាគ

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC...

បទវិភាគ៖ ប្រទេស​ដែល​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​ជា​ប្រភព​នៃ​ការ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ក្លែងក្លាយ និង​បំបាត់​សំឡេង​គូប្រកួត

នៅ​លើ​ពិភពលោក​នេះ ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​របប​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស បាន​កំពុង​រអិល​ធ្លាក់​នៅ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ។ របប​ផ្ដាច់ការ​ជា​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មេដឹកនាំ​កំពុង​កាន់​អំណាច ប្រើ​តុលាការ កងទ័ព កង​សន្តិសុខ ជាពិសេស​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ឧបករណ៍​ប្រថាប់ត្រា​នៃ​ការ​តោង​អំណាច​របស់​ខ្លួន។ យ៉ាងណា លើកលែង​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ប៉ុណ្ណោះ​ដែល​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នោះ​មិន​បាន​ចែង​ពី​សេរីភាព​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ក្នុង​ការ​ប្រើ​សិទ្ធិ​នោះ​ទេ។...

បទវិភាគ៖ បក្ស​ប្រឆាំង​នៅ​ថៃ​ឡើង​កាន់​អំណាច បាន​ទាញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ទូលំទូលាយ

សំណុំរឿង​ចោទប្រកាន់​បែប​នយោបាយ ត្រូវ​បាន​រំលាយ​ចោល​នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​មកពី​បក្ស​ប្រឆាំង ជា​បក្ស​ប្រកាន់​គោលការណ៍​ដឹកនាំ​បែប​ប្រជាធិបតេយ្យ។ នៅ​ពេលនេះ រាជាណាចក្រ​ថៃ បាន​ឈ្លាន​ដល់​ការ​ផ្សះផ្សា​ជាតិ និង​នយោបាយ​មួយ​ដំណាក់កាល​ថ្មី​ទៀត ដោយ​តុលាការ​កំពូល​របស់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ កាលពី​ថ្ងៃ​អង្គារ ទី​២៦...

បទវិភាគ៖ ហ្វីលីពីន​លេង​ហ្គេម​ជាមួយ​ចិន​ដើម្បី​អូស​ចិន​ទៅ​កាន់​តុលាការ​អន្តរជាតិ​សាជាថ្មី​ទៀត​ករណី​ជម្លោះ​ដែន​សមុទ្រ

កាលពី​ឆ្នាំ​២០១៦ តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​របស់​អង្គការ​សហប្រជាជាតិ បាន​កាត់​សេចក្ដី​ឱ្យ​ក្រុង​ម៉ានីល មាន​សិទ្ធិ​ចូល​កាន់កាប់​នៅ​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​តំបន់​នៃ​ប្រជុំ​កោះ​ស្ព្រាលី ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដែល​ថា​ករណី​ដោះស្រាយ​ជម្លោះ​ដូចនេះ ត្រូវ​យោង​លើ​រយៈ​ចម្ងាយ​នៃ​ដែន​ទឹក​របស់​ប្រទេស​មួយ​ទៅ​នឹង​តំបន់​ជម្លោះ។ ដោយ​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ...

បទវិភាគ៖ ពិភពលោក​ទំនង​មិន​អាច​ជួយ​បញ្ចប់​ភ្លើង​កំហឹង​របស់​អ៊ីស្រាអែល​បាន​ទេ

សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៩ ហើយ។ ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​តំបន់​ហ្កាហ្សា ដែល​ជា​សម្បុក​របស់​ពួក​ហាម៉ាស បាន​បន្ត​ស្លាប់​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។ គិត​ត្រឹម​ថ្ងៃទី​២៦...

អត្ថបទ​វិភាគ៖ ដំណោះស្រាយ​នយោបាយ​តឹងតែង

ខ្មែរ​ចេះ​រួបរួម ចេះ​សាមគ្គី​ក្នុង​គ្រា​មួយ​ដែល​ប្រទេស​ជាតិ​មាតុភូមិ​មាន​ទុក្ខ​ភ័យ​ដោយ​សត្រូវ​បរទេស​ឈ្លានពាន​កាន់កាប់។ បណ្ឌិត ហ្គាហ្វា ពាងម៉េត កាល​លោក​នៅ​មាន​ជីវិត លោក​បាន​សរសេរ​អត្ថបទ​រំឭក​អំពី​គំនិត​ដែល​លោក​និង​សហការី​ផ្គុំ​គ្នា​គិត​រក​ដំណោះស្រាយ​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​ក្នុង​កាលៈទេសៈ​លំបាក។ យោង​លើ​ក្របខ័ណ្ឌ “ពណ៌នា-វិភាគ-ព្យាករណ៍” ខ្ញុំ​បាន​អនុវត្ត​រូបមន្ត​ដែល​ព្រះពុទ្ធ​បាន​ប្រៀន​ប្រដៅ​មនុស្ស​ជាតិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា...

បទ​វិភាគ៖ បក្ស​កាន់​អំណាច​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​១០​ឆ្នាំ​មក​ហើយ

រាជាណាចក្រ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បក្ស​តែ​មួយ​ជិត ៤០​ឆ្នាំ ក្លាយ​ជា​ប្រទេស​មួយ​ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ទុក្ខបុកម្នេញ​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រលក​សំឡេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​សម័យ​ទំនើប។

បទវិភាគ៖ អាស៊ាន​បារម្ភ​ពី​រដ្ឋប្រហារ​នៅ​ថៃ តែ​ព្រងើយ​កន្តើយ​ការ​ទាញ​ទម្លាក់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចេញពី​សង្វៀន

នៅ​ពេល​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា ត្រូវ​បាន​ពួក​យោធា​រំលាយ​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០២១ មក​ដល់​ពេលនេះ​ការ​រុញ​ឱ្យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​រក​ច្រក​ចេញ​ពុំ​ទាន់​រួច​នោះ​ទេ។ ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ ឃើញ​សន្ទុះ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ខ្នះខ្នែង​ជា​ខ្លាំង​ដាក់​សម្ពាធ​ទៅ​លើ​ពួក​យោធា​រហូត​ចេញ​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​២៦៦៩ ទាមទារ​ឱ្យ​ពួក​យោធា​បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​ដែល​ងើប​ឡើង​ប្រឆាំង​របប​សឹក។ ចំណែក​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ដែរ។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ​២៦៦៩ នេះ...

បទវិភាគ៖ បើ​បក្ស​ប្រឆាំង​នៅ​ថៃ​ឈ្នះ​ឆ្នោត តើ​ពលរដ្ឋ​កម្ពុជា​គួរ​បង្ហាញ​ឆន្ទៈ​បោះឆ្នោត​ដូចម្តេច​នៅ​ខែ​កក្កដា?

នៅ​សល់​តែ​ជាង ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​នៃ​រាជាណាចក្រ​ថៃ នឹង​ចាប់ផ្ដើម។ ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា។ នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​នេះ គេ​រំពឹង​ថា​បក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​អាច​មាន​លើស​ពី ១០​គណបក្ស ប៉ុន្តែ​គណបក្ស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ទទួល​សំឡេង​ឆ្នោត​ពី​ប្រជាជន​បាន​ច្រើន​ជាងគេ...

បទវិភាគ៖ អ្វី​នៅ​ពីក្រោយ​មេដឹកនាំ​ចិន​សម្រេច​លើក​ទូរសព្ទ​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី?

ទីបំផុត ប្រធានាធិបតី​ចិន សម្រេច​ចិត្ត​និយាយ​ទៅ​រក​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃទី​២៦ ខែ​មេសា ដោយ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ។ តែ​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រទេស​រុស្ស៊ី...

ព័ត៌មានថ្មីៗ