31.8 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

ស្ថាប័ន​បោះឆ្នោត​ថៃ​ប្រកាស​ថា​បក្ស​ប្រឆាំង​ចលនា​ឆ្ពោះ​ទៅ​មុខ​ជា​បក្ស​ឈ្នះ​ឆ្នោត ខណៈ​លោក ប្រាយុទ្ធ ធានា​ការ​ផ្ទេរ​អំណាច

គណៈកម្មាធិការ​បោះឆ្នោត​របស់​រាជាណាចក្រ​ថៃ ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ឧសភា។ យោង​តាម​សារព័ត៌មាន The Star នៃ​ប្រទេស​ម៉ាឡេស៊ី គណៈកម្មាធិការ​បោះឆ្នោត​នៃ​ប្រទេស​ថៃ...

មេក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី​ថា​ទ័ព​របស់​លោក ពូទីន ស្លាប់​២​ម៉ឺន​នាក់​នៅ​សមរភូមិ​បាកមូត

មេក្រុម​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី លោក Yevgeny Prigozhin បាន​និយាយ​ថា ទាហាន​របស់​លោក​ប្រហែល...

លោក ប្រាយុទ្ធ ចេញ​មុខ​ធានា​ពី​ការ​ផ្ទេរ​អំណាច​តាម​ស្មារតី​ប្រជាធិបតេយ្យ

ការ​បោះឆ្នោត​សភា​ថៃ បាន​បិទ​បញ្ចប់​ដោយ​ពុំ​មាន​ហិង្សា​នយោបាយ​កើតឡើង​នោះ​ទេ។ ក្នុង​ការ​បោះឆ្នោត​នេះ ជ័យជម្នះ​បាន​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង​រួបរួម​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដែល​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា។ គណបក្ស​ចលនា​ទៅ​មុខ (Move Forward) ដឹកនាំ​ដោយ​អ្នក​នយោបាយ​វ័យក្មេង លោក ភិថា...

លោក ហ្សេឡេនស្គី ទៅ​សួរ​សុខទុក្ខ​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ​ក្រោយពី​លោក​វិល​ចូល​ប្រទេស​វិញ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​កងទ័ព​អ៊ុយក្រែន នៅ​ឯ​សមរភូមិ​ជួរ​មុខ​ក្នុង​តំបន់​ដូណេត ភាគ​ខាងកើត​ប្រទេស ជា​ទី​ដែល​កងកម្លាំង​របស់​រុស្ស៊ី បើក​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ពង្រីក​ទឹកដី​បន្ថែម​ទៀត...

អ្នក​សង្កេត​ការណ៍៖ បោះឆ្នោត​នៅ​ថៃ​ជា​ផ្ទាំង​ប្រជាធិបតេយ្យ​ដ៏​ស្រស់​បំព្រង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ឧសភា ប្រជាជន​ថៃ​ជិត ៧៥% នៃ​ចំនួន ៥២​លាន​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ចេញ​ទៅ​បោះឆ្នោត។ ការ​បោះឆ្នោត​ចាប់ផ្ដើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង...

អ៊ុយក្រែន​សច្ចា​វាយ​យក​គ្រីមៀរ​មក​វិញ ខណៈ​ប្រាប់​ប្រេសិត​ចិន​ថា​កុំ​បង្ខំ​ឱ្យ​អ៊ុយក្រែន​កាត់​ដី​ឱ្យ​រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ឧសភា បាន​សច្ចា​វាយ​រំដោះ​ដែនដី​នៃ​ឧបទ្វីប​គ្រីមៀរ ពី​រុស្ស៊ី​មក​វិញ​ដោយ​បញ្ជាក់​ថា...

តុល្យការ​នៃ​សង្គ្រាម​៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ហក់​ឡើង​ជាង​២០​ម៉ឺន​នាក់

តុល្យការ​នៃ​សង្គ្រាម​ឈាន​ដល់ ៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​នៅ​លើ​សមរភូមិ​ហក់​ឡើង ២០១១០០​នាក់ ដែល​ចំនួន​នេះ​ធំ​ជាង ២០​ដង បើ​ធៀប​នឹង​សង្គ្រាម​សហភាព​សូវៀត​លើក​ទ័ព​ជួយ​ការពារ​រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​ដែនដី​អាហ្វហ្គានីស្ថាន កាលពី​អំឡុង​ទសវត្ស​១៩៨០។ អ្នក​ស្រាវជ្រាវ​ឱ្យ​សារព័ត៌មាន Forbes...

បរាជ័យ​របស់​ពួក​យោធា​ថៃ គឺជា​ការ​វាយ​សំពង​ពួក​យោធា​ភូមា​និង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់

ក្រោយពី​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា បក្ស​ប្រឆាំង​រួម​កម្លាំង​គ្នា​យក​ឈ្នះ​ដោយ​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​បាន​បេះដូង​ពី​ប្រជាជន​ថៃ ផ្ដួល​បក្ស​របស់​ពួក​យោធា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ព្រឹត្តិការណ៍​វិវឌ្ឍ​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​របស់​រាជាណាចក្រ​ថៃ ផង និង​នៅ​ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន​ផង​ដែរ។ ជ័យជម្នះ​របស់​អ្នក​ប្រជាធិបតេយ្យ​ថៃ គឺជា​សញ្ញា​នៃ​ការ​វាយ​សំពង​យ៉ាង​ខ្លាំង​ទៅ​លើ​មេដឹកនាំ​យោធា​ភូមា...

បក្ស​ប្រឆាំង​នៅ​ថៃ​ផ្ដួល​ពួក​យោធា​បាន​ហើយ​តាមរយៈ​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤​ឧសភា

បក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ថៃ សន្យា​រួម​គ្នា​ផ្ដួល​បក្ស​របស់​ពួក​យោធា​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា នោះ កំពុង​ក្លាយ​ជា​ការពិត​ហើយ។ កាលពី​ថ្ងៃ​អាទិត្យ ប្រជាជន​ថៃ ប្រមាណ​ជា...

មេទ័ព​កំពូល​ថៃ​ហាម​កងទ័ព​ពាក់ព័ន្ធ​នយោបាយ​ដោយ​សន្យា​មិន​ធ្វើ​រដ្ឋប្រហារ​ទៀត​ឡើយ

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រាជាណាចក្រ​ថៃ បិទ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែ​ឧសភា នេះ ខណៈ​ការ​បោះឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា។ នេះ​ជា​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​ទី​២ បន្ទាប់ពី​រាជាណាចក្រ​មួយ​នេះ​បាន​បោះឆ្នោត​ដំបូង​កាលពី​ខែ​មីនា ឆ្នាំ​២០១៩...

ព័ត៌មានថ្មីៗ