Sunday, June 13, 2021
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​បារាំង​ត្រូវ​ពលរដ្ឋ​ខ្លួនឯង​ទះ​មួយ​កំផ្លៀង

នៅ​លើ​ពិភពលោក​នេះ​មាន​រឿង​ប្លែកៗ​ជាច្រើន​ទៅលើ​មេដឹកនាំ។ មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ពលរដ្ឋ​នាំគ្នា​ដាក់​បណ្ដាសា​ដោយសារ​ទង្វើ​ក្បត់​ជាតិ និង​កំហុស​ផ្សេងៗ​ទៀត។ មេដឹកនាំ​ខ្លះ​គឺ​យ៉ាងហោចណាស់​ក៏​ត្រូវ​បាន​ពលរដ្ឋ​គប់​ពងមាន់​ស្អុយ​ដាក់ ឬ​គប់​ស្បែកជើង និង​ធ្វើ​បាតុកម្ម​ដេញ​ចុះ​ពី​តំណែង។ មេដឹកនាំ​ខ្លះ ពលរដ្ឋ​ខ្លួនឯង​បន់ស្រន់​ឱ្យ​តែ​អស់​អំណាច។ តែ​ក៏​មាន​មេដឹកនាំ​ខ្លះ ពលរដ្ឋ​យំសោក​សម្រែក​ព្រោះ​តែ​ស្ដាយ​មេដឹកនាំ​រូប​នោះ។ ទាំងនេះ​សុទ្ធតែ​មាន​រឿង​ផ្សេងៗ​គ្នា​កើត​ឡើង​នៅ​លើ​ពិភពលោក។ សម្រាប់​ប្រធានាធិបតី​បារាំង Emmanuel Macron មិន​ត្រូវ​បាន​ពលរដ្ឋ​ប្រទេស​នេះ​ដាក់​បណ្ដាសា​ថា​ជា​មេដឹកនាំ​ក្បត់ជាតិ​នោះ​ទេ ប៉ុន្តែ​មេដឹកនាំ​បារាំង​វ័យក្មេង​ជាងគេ​នេះ រង​មួយ​កំផ្លៀង​យ៉ាង​អាម៉ាស់​ពី​ពលរដ្ឋ​ខ្លួនឯង។

មេធាវី​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំ​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន

អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា និង​ជា​មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ស្នើសុំ​ស្បៀង និង​ថវិកា ខណៈ​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។ គេហទំព័រ​នៃ​សារព័ត៌មាន Coconuts Yangon បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា អ្នកស្រី ស៊ូជី បាន​ប្រាប់​មេធាវី​របស់​អ្នកស្រី​ថា រយៈពេល ២​សប្ដាហ៍​មក​នេះ...

ប៉ាគីស្ថាន​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ក្រោម​បំណុល​ចិន​ពាន់​លាន​ដុល្លារ​សង​មិន​រួច

ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន គឺ​ច្រើនតែ​បង្វិល​ប្រាក់សំណង​ទៅវិញ​មិន​រួច ហើយ​ត្រូវ​បាន​ចិន​រឹបអូស​ទ្រព្យសម្បត្តិ។ ស្រីលង្កា ត្រូវ​បាន​មើលឃើញ​ថា​ជា​ប្រទេស​ដំបូង​គេ​ធ្លាក់​ខ្លួន​ជា​កូនបំណុល​ចិន​រើ​មិន​រួច។ ដោយសារ​ករណី​នេះ យ៉ាងហោចណាស់​កំពង់ផែ​សមុទ្រ​ចំនួន​ពីរ​កន្លែង​របស់​ប្រទេស​នេះ ត្រូវ​បាន​ចិន​រឹបអូស​យក​មក​ធ្វើ​ជា​ភាគហ៊ុន​របស់​ខ្លួន​ផ្ទាល់។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ដែល​ជា​កូនបំណុល​នៃ​ប្រទេស​ចិន កំពុង​សិក្សា​ឡើងវិញ​ពី​ហានិភ័យ​ខ្លាច​ដូច​ប្រទេស​ស្រីលង្កា។ ដែន​កោះ​ម៉ាឌីវ ជា​ប្រទេស​តូច​មួយ​សម្រេច​ខ្ចី​ប្រាក់​ពី​ឥណ្ឌា ១៥០០​លាន​ដុល្លារ ដោយ​ប្រគល់​ឱ្យ​ចិន​វិញ ខណៈ​ចិន​គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​ភាគហ៊ុន​មួយ​ចំនួន។...

ម៉ាឡេស៊ី​បញ្ចេញ​យន្តហោះ​ច្រើន​គ្រឿង​ដេញ​ស្ទាក់​យន្តហោះ​ចម្បាំង​ចិន​ហោះ​រំលោភ​ដែនអាកាស

យន្តហោះ​របស់​ចិន​ពីរ​គ្រឿង​ដែល​មាន​អត្តសញ្ញាណIlyshin 1l-76s និង Xian Y-20s បាន​ហោះហើរ​លើ​លំហ​អាកាស​នៃ​ប្រទេស​ម៉ាឡេស៊ី នៃ​រដ្ឋ​សារ៉ាវ៉ាក់ ហើយ​ភ្លាមៗ​នោះ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​តវ៉ា​តាម​ផ្លូវ​ទូត​ជាបន្ទាន់។ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី Hishammuddin Hussain បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១ មិថុនា ថា លោក​បាន​សម្រេច​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​តវ៉ា​ចំពោះ​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ចិន បាន​ហោះហើរ​លើ​លំហ​អាកាស​នៅ​ក្បែរ​រដ្ឋ​សារ៉ាវ៉ាក់​ភាគ​ខាងកើត​នៃ​ប្រទេស​ម៉ាឡេស៊ី ដោយ​ចោទ​ថា​ជា​ការ​បំពាន​លំហ​អាកាស...

សហគមន៍​អឺរ៉ុប​ថ្កោលទោស​យោធា​ភូមា​ដែល​មាន​ផែនការ​រំលាយ​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា របប​សឹក​ភូមា​មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី សហភាព​អឺរ៉ុប​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រកាស​ថ្កោលទោស​ពួក​យោធា​ដោយ​គំរាម​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​របប​សឹក​មួយ​នេះ។គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NLD នៃ​ប្រទេស​ភូមា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​លើក​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ហៅថា​ជា​អច្ឆរិយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ពួក​យោធា​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​រំលាយ​ឆន្ទៈ​ប្រជាជន​ភូមា​រាប់​លាន​នាក់។ពី​ទីក្រុង​ព្រុយហ្សែល ប្រទេស​បែលហ្សិក ការិយាល័យ​អ្នក​នាំពាក្យ​សម្រាប់​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ពួក​យោធា​ភូមា ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​រំលាយ​បក្ស​នយោបាយ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា។អ្នក​នាំ​ពាក្យ​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប...

វៀតណាម​សុំ​វ៉ាក់សាំង​COVID-19​ពី​អាមេរិក ខណៈ​សមាជិក​អាស៊ាន​មួយ​នេះ​ពុំ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ចិន​ជា​ប្រទេស​ជាប់​របង​នឹង​គ្នា

វៀតណាម ជា​ប្រទេស​មួយ​ដ៏​ធំ​នៃ​សមាគម​អាស៊ាន ១០​ប្រទេស។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនិស្ត​ដែល​មាន​របង​ព្រំដែន​ជាប់​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​ប្រទេស​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ វ៉ាក់សាំង​ចិន ដែល​កំពុង​ចាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​សឹងតែ​ទាំងអស់​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ ប្រទេស​ដែល​ពុំ​បាន​ឮ​ថា​ប្រើ​វ៉ាក់សាំង​ចិន មាន​សិង្ហបុរី និង​វៀតណាម។ សម្រាប់​សិង្ហបុរី ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់ កំពុង​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។...

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីពិភាក្សាស៊ីជម្រៅអំពីភូមាជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ

វិបត្តិនយោបាយនៅក្នុងប្រទេសភូមាត្រូវបានចាត់ទុកថាធ្លាក់ក្នុងកម្រិតវិបត្តិអន្ដរជាតិធ្ងន់ធ្ងរមួយក្នុងចំណោមវិបត្តិជាច្រើនទៀតដែលពិភពលោកជួបប្រទះ។ រដ្ឋប្រហារដែលពួកយោធាបានប្រព្រឹត្តឡើងនោះត្រូវ បានចាត់ទុកថាដើរផ្ទុយនឹងចរន្ដប្រជាធិបតេយ្យសកល។ ប្រទេសសមាគមអាស៊ានមួយនេះទើបឆ្លងកាត់ប្រជាធិបតេយ្យជាលើកដំបូងរយៈពេល៥០ឆ្នាំទើបស្គាល់ប្រជាធិបតេយ្យបាន៥ឆ្នាំប៉ុណ្ណោះក៏រលាយទៅវិញ។ សមាគមអាស៊ានបានសម្រេចចូលពាក់ព័ន្ធក្នុងសំណុំរឿងនេះដោយសារតែភូមាជាសមាជិកក្នុងតំបន់ផងដែរ។ យ៉ាងណាក៏ដោយនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីបានទទូចថា បញ្ហាប្រទេសភូមាត្រូវតែអន្ដរាគមន៍ដូចនឹងសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ។ ពីទីក្រុងកូឡាឡុំពួរ សារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយថានាយករដ្ឋ មន្ដ្រី ម៉ូហីឌីនយ៉ាស៊ីន បានពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីញ៉ូហ្គូតារ៉េស...

ពួកយោធាភូមាកាត់ទោសបាតុករ២៨នាក់ ម្នាក់ៗមានទោស២៨ឆ្នាំករណីបំផ្លាញទ្រព្យសម្បត្តិចិន

តុលាការរបបរដ្ឋប្រហារនៃប្រទេសភូមាបានកាត់ទោសពលរដ្ឋរបស់ខ្លួនយ៉ាងតិច២៨នាក់ ឱ្យមនាទោសម្នាក់២០ឆ្នាំដោយក្នុងនោះទទួលរងទារុណកម្មបង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរទៀតផង។ កាសែតចិន Global Times បានចុះផ្សាយដោយស្រង់ប្រភពសារព័ត៌មានក្នុងស្រុក នៃប្រទេសភូមាកាលពីថ្ងៃទី២៦ ខែឧសភាថា តាមប្រភពដដែលនេះពលរដ្ឋភូមា ដែលមានទោសទាំងនោះ ដោយសារ ជាប់ពាក់ព័ន្ធ នឹងការដុតបំផ្លាញរោងចក្រ របស់ក្រុមហ៊ុនចិន ក្នុងប្រទេសភូមាកាលពីខែមិនា។...

ចិន សុំអោយតែវ៉ាន់ទទួលជំនួយវ៉ាក់របស់ចិនក្រោមហេតុផលសាច់ឈាមតែមួយ ប៉ុន្តែតៃវ៉ាន់មិនស្វាគមន៍ឡើយ

នៅខណៈនេះដែនដីកោះតៃវ៉ាកំពុងឆ្លងរីករាលដោយ ជំងឺកូវិដ ១៩ ក្នុងរលកទី២ ដែនកោះមួយនេះ ក៏កំពុងរងការវាយកាន់កាប់ដោយប្រទេសចិនជាសាច់ឈាមនឹងគ្នាដែរ។ ក្នុងរយៈពេល ចុងក្រោយនេះ តៃវ៉ាន់ ជាកូនកោះតូចមួយមានប្រជាជន ជាង២៣លាននាក់ រងការភ័យខ្លាំងណាស់ ដោយសារចិន ជាបងប្អួនតែមួយ បានធ្វើសមយុទ្ធទាំងទ័ពជើងទឹក...

អ្នកស្រីអង់សានស៊ូជីថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅតែរស់បើពលរដ្ឋនៅតែមានស្មារតីសាមគ្គីគ្នាក្នុងបុព្វហេតុប្រជាធិបតេយ្យ

ស្របពេលដែលរបបយោធាភូមា មានផែនការក្នុងការរំលាយគណបក្សសម្ព័ន្ធជាតិប្រជាជាធិបតេយ្យ NLD គឺអ្នកនយោបាយកំពូលរបស់បក្សនេះ ដែលជាស្រ្ដីជើងឯកប្រជាធិបតេយ្យ គឺអ្នក អង់សាន ស៊ូជីដែលជាទីប្រឹក្សារដ្ឋត្រូវបានពួកយោធា ចាប់ឃុំខ្លួនបានចេញសារតស៊ូមតិភ្លាមៗថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនឹងនៅតែខ្លាំង នៅតែរស់ដរាបណាពលរដ្ឋនៅតែមានឆន្ទៈសាមគ្គីគ្នា។ អ្នកស្រីបានបញ្ជាក់បន្ថែមថា គណបក្សរបស់អ្នកស្រីបង្កើតឡើងដើម្បីប្រជាជន និងដើម្បីប្រជាធិបតេយ្យ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុនគណៈកម្មាធិការរៀបចំការបោះឆ្នោត...

MEDIA FEEDS

Popular

video

អនុព័ន្ធយោធា​អាមេរិក៖ មន្ត្រី​កម្ពុជា​រឹតត្បិត​ពួកគេ​ត្រួតពិនិត្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

អនុព័ន្ធយោធា​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក​វរសេនីយ៍ឯក Marcus M. Ferrara សម្ដែង​ការ​សោកស្តាយ​ចំពោះ​មន្ត្រី​យោធា​កម្ពុជា ដែល​បាន​រឹតត្បិត​ការ​ត្រួតពិនិត្យ​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជា​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​នៅ​មូលដ្ឋាន​នោះ។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា លោក Marcus M. Ferrara បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា​នៅ​សមុទ្រ​រាម...