Tuesday, October 20, 2020
Home នយោបាយ

នយោបាយ

video

បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃចាប់ផ្ដើមខណៈបាតុកម្មគាំទ្រព្រះរាជាក៏ចាប់ផ្ដើមដែរ

ទិដ្ឋភាពបាតុកកម្មចំនួន២បានកើតឡើងនៅទីក្រុងបាងកក រាជាណាចក្រថៃ នៅថ្ងៃទី១៤តុលានេះ។ គោលដៅនៃការធ្វើបាតុកម្មទាំង២នេះ មានសកម្មភាព និងចលនាខុសគ្នា ។ ក្រុមបាតុករពាក់អាវខ្មៅ មានផែនការបីគោលដៅ គឺទីមួយ រំលឹកខូប៤៧ឆ្នាំនៃការសម្លាប់រង្គាល ទៅលើបាតុករ ទាមទារអោយរុះរើរដ្ឋធម្មនុញ្ញ និងបញ្ចប់ការគ្រប់គ្រងបែបផ្ដាច់ការ។ ទី២ ទាមទារអោយ លោកប្រាយុទ្ធចុះចេញពីតំណែង រំលាយរដ្ឋសភាបោះឆ្នោតឡើងវិញ និង កាត់បន្ថយអំណាចព្រះមហាក្សត្រ ពាក់ព័ន្ធនឹងវិស័យយោធា។
video

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលដោះលែងអតីតជំទប់ឃុំគណបក្សសង្រ្គោះជាតិម្នាក់នៅខេត្តពោធិ៍សាត់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchទាមទារឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនិងដោះលែងអតីតជំទប់ទី២ ឃុំអន្លង់រាប ខេត្តពោធិ៍សាត់ មកពីគណបក្សសង្រ្គោះជាតិមួយរូប។ កាលពីថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចាប់ខ្លួនលោកជុំ សារ៉ាត់ អតីតជំទប់ទី២ឃុំអន្លង់រាប មកពីគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានចាប់ខ្លួន...
video

លោក ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពក្នុងគ្រាជាតិជួបគ្រោះមហន្តរាយដោយធម្មជាតិ

លោក ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពពលរដ្ឋជួបគ្រោះមហន្តរាយ ពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌ចែករំលែកផងដែរ។ ក្នុងលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ លោកហ៊ុន សែន បានលើកឡើងថា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់ធម្មជាតិមានជាច្រើន។
video

លោក ស ខេង ជំរុញឱ្យមានការអនុវត្តច្បាប់ពិតប្រាដក មិនមែនធ្វើឡើងតាមមាត់បុគ្គលនោះទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានជំរុញឱ្យមានការអនុវត្តច្បាប់ពិតប្រាកដ ដោយលោកមិនចង់ឃើញការអនុវត្តច្បាប់មួយដែលធ្វើឡើងតាមតែមាត់បុគ្គលនោះឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជាដឹកនាំដោយប្រធានគណៈមេធាវី លោកមេធាវី សួន វិសាល ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែតុលា នៅទីស្ដីការក្រសួងមហាផ្ទៃ។ ទំព័រហ្វេសប៊ុករបស់លោក ស...
video

សកម្មជនការពារបរិស្ថានជំទាស់ការលុបបឹងបួរនានា តែត្រូវរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនគ្មានលើកលែង

រាជបណ្ឌិតសភាកម្ពុជាអះអាងថា ដើម្បីកាត់បន្ថយទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ត្រូតែនាំគ្នាស្តារប្រឡាយ ស្ទឹង អូរ ដៃទន្លេ ឱ្យបានជ្រៅ និងមិនត្រូវនាំគ្នាលុបបឹងបួរទាំងនោះជាដាច់ខាត។ ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា មិនត្រូវបណ្តាយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ផងដែរ...
video

លោក កឹម សុខា បង្ហាញក្តីបារម្ភចំពោះស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលពុំទាន់មានសេរីភាពពេញលេញនៅឡើយនោះ បានបង្ហាញនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ។ លើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោកកឹម សុខា ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានបានឱ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម ដែលស្ថានភាពបច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។
video

លោក ហ៊ុន សែន ថា EBA គង់នឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងមានជាអមតៈ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប គង់តែនឹងបាត់បង់ ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬ FTA នឹងមានជាអមតៈ។ ការលើកឡើងនេះក្រោយពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារចំនួន៣ទៀតរវាងរដ្ឋាភិបាភិបាលកម្ពុជា និងមហាមិត្តចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។
video

ក្រុមអ្នកឃ្លាំមើលថា កម្ពុជាប្រឹងខ្ចីលុយចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈវិស័យឯកជនបន្តបិទទ្វារជាបន្តបន្ទាប់

ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររិះគន់ថា រដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់ថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែធ្លាក់ចុះឲ្យបានល្អប្រសើរជាងនេះ ជាជាងការចំណាថវិកាទាំងនោះទៅលើទីប្រឹក្សា និងគណៈរដ្ឋមន្ត្រីដ៏ច្រើនលើសលុប ដែលបណ្តាលឲ្យខាតបង់ថវិកាជាតិធ្ងន់ធ្ងរ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)  លោក មឿន តុលា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរបញ្ច្រាសពីប្រទេសជឿនលឿនលើសកលលោក ក្នុងពេលប្រឈមវិបត្តិកូវីដ១៩ ដែលពួកគេបានត្រៀម និងបង្កើនការចំណាយថវិកាជាតិកាន់តែខ្លាំងដើម្បីជួយដល់វិស័យឯកជន និងពលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយថវិកាជាតិមកនៅត្រឹមពាក់កណ្តាលទៅវិញ។ លោកបន្តថា...
video

សមាជិកអាស៊ានមួយថ្លែងថា ប្រទេសតូចៗរងសម្ពាធពីមហាអំណាច តែសមាជិកអាស៊ានខ្លះទៀតស្រវ៉ាអោបអាមេរិក

នៅក្នុងសន្ទរកថា ថ្លែងទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥សម្រាប់ឆ្នាំ២០២០ កាលពីចុងខែកញ្ញា   មានការអង្កេតឃើញ មេដឹកនាំនៃសមាគមអាស៊ាន មួយចំនួន បានលើកឡើងអំពីបញ្ហាតំបន់និងការព្រួយបារម្ភដែលប្រទេស ធំមួយនៅអាស៊ី គឺប្រទេសចិន ប្រើប្រាស់អំណាចកងទ័ពបង្កការបំពានលើដែនអធិបតេយ្យនៃ ប្រទេសជិតខាង។ ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន បានថ្លែង ទៅកាន់មហាសន្និបាតថា ប្រទេស ធំៗ...
video

ច្បាប់ស្តីពី ពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បណ្តាលឲ្យកម្ពុជាបាត់បង់ទឹកដី

ក្រុមអ្នកឃ្លាំមើលព្រំដែនរិះគន់ថា  លោក ហ៊ុន សែន ប្រឹងព្យាយាមការពារអំណាចដើម្បីបន្តវង្សត្រកូលរបស់ខ្លួន ដោយមិនបានខ្វល់ពីការបោះបង្គោលព្រំដែនរវាង កម្ពុជា វៀតណាម ចូលក្នុងដីរបស់កម្ពុជាប៉ុណ្ណានោះទេ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រតិកម្មថា ការធ្វើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម របស់លោក ហ៊ុន...

MEDIA FEEDS

Popular

video

IDEA TALK៖ តើវត្តមានលោក វ៉ាង យី នៅកម្ពុជានាំឲ្យមាន ការរំជើបរំជួលយ៉ាងណាដល់សមាគមអាស៊ាន?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើវត្តមាននៃរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅកម្ពុជានាំឲ្យមាន ការរំជើបរំជួលយ៉ាងណាដែរដល់សមាជិកសមាគមអាស៊ាន?