40.9 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5808 POSTS
0 COMMENTS

លោក ហ៊ុន សែន កាត់​ផ្ទៃ​បឹង​ជើងឯក​ជាង​១០​ហិកតារ​ទៀត​ទៅ​ឲ្យ​ឧកញ៉ា​និង​ក្រសួង​មហាផ្ទៃ

បុរស​ខ្លាំង​ខាង​ការ​ដឹកនាំ​បែប​លុប​បឹង និង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១០​ហិកតារ​ចេញពី​ផ្ទៃ​បឹង​ជើងឯក ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ឧកញ៉ា ឡោក ហ៊ួរ ធ្វើជា​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ដី​ទំហំ​ជិត ២​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ពន្ធ និង​អាករ​ផ្សេង​ទៀត​គឺជា​បន្ទុក​របស់​រដ្ឋ។ បុរស​ខ្លាំង​រូប​នេះ​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​ផ្ទៃដី​បឹង​ជើងឯក ស្ថិត​នៅ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២​ទីតាំង​សរុប​ជាង ១០​ម៉ឺន​ម៉ែត្រ​ក្រឡា ឬ​ស្មើ​នឹង​ទំហំ​ជាង...

លោក ស ខេង ថា​កម្ពុជា​មិន​ដកថយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទោះបីជា​អាមេរិក​ទម្លាក់​មក​កម្រិត​អាក្រក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្ដែង​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​អាក្រក់ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​អន្តរជាតិ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ​មិន​ដកថយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយ​នឹង​ខិតខំ​រក​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្សោយ​ដើម្បី​ដោះស្រាយ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​សាលា​បឋមសិក្សា​មួយ និង​សមិទ្ធផល​នានា​នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រូបលោក​តែង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ជាពិសេស​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក​តែម្ដង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ និង​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ នៃ​ប្រទេស​ដែល​មាន​ឈ្មោះ​អាក្រក់​ខាង​អំពើ​ជួញដូរ​មនុស្ស។...

GDP៖ ការ​ចង​សម្ព័ន្ធ​រវាង​បក្ស​ក្រៅ​រដ្ឋាភិបាល​គឺ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាង​ថា ការ​សហការ​ចង​សម្ពន្ធភាព​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មុន​ពេល​បោះឆ្នោត គឺ​មាន​ផលប្រយោជន៍​សម្រាប់​គណបក្ស​នីមួយៗ និង​ស្ដារ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ពលរដ្ឋ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា តាម​បទពិសោធន៍ គណបក្ស សម រង្ស៊ី ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ធ្លាប់​ទទួល​បាន​ជាង ២​ពាន់​អាសនៈ​ឃុំ-សង្កាត់ និង​ទទួល ២៦​អាសនៈ​រដ្ឋសភា​ជាតិ​ក្នុង​ឆ្នាំ​២០០៨...

រដ្ឋសភា​នឹង​ប្រជុំ​ពេញ​អង្គ​ដើម្បី​ពិភាក្សា​លើ​ការ​សុំ​កែ​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃទី​២៨ កក្កដា

រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ខណៈ​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​មិន​បាន​បម្រើ​ដល់​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ បាន​ឱ្យ​ដឹង​ថា របៀបវារៈ​ដែល​អង្គប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​យក​មក​ពិភាក្សា​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ក្នុង​នោះ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល​បាន​ស្នើ។ សភា​បញ្ជាក់​ថា សេចក្ដី​ព្រាងច្បាប់​សុំ​កែ​រដ្ឋធម្មនុញ្ញ​មាត្រា​ចំនួន ៦ ក្នុង​នោះ​មាន​មាត្រា​១៩​ថ្មី (មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី...

លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម

ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំងអស់​ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​បាន​ដាច់ខាត​ដោយ​គ្មាន​ករណី​លើកលែង​ឡើយ ចំពោះ​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម។ លោក ហេង សំរិន បាន​ព្រមាន​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា ត្រូវ​ការពារ​ឱ្យ​មាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​បង្ហាញ​ពី​ភាព​ចាស់ទុំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។ លោក ហេង សំរិន អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​កាន់​អំណាច​គ្រប់​ជាន់ថ្នាក់​របស់​ខ្លួន...

IDEA TALK៖ តើ​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ ប៉ះពាល់​អ្វី​ខ្លះ​ដល់​អនាគត​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ ប៉ះពាល់​អ្វី​ខ្លះ​ដល់​អនាគត​កម្ពុជា?»។

កិច្ចសម្ភាសន៍​ពិសេស៖ តើ​មាន​វិធី​ណា​ដើម្បី​ទប់ស្កាត់​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ?

កិច្ចសម្ភាសន៍​ពិសេស​សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​មាន​វិធី​ណា​ដើម្បី​ទប់ស្កាត់​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ?»។

ចិន​អាច​នឹង​ប្រកាស​ហាម​ហោះហើរ​លើ​លំហ​អាកាស​តៃវ៉ាន់ បើ​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​តៃវ៉ាន់

គម្រោង​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ នៅ​ខែ​សីហា ខាងមុខ​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​លំហ​អាកាស​តៃវ៉ាន់ អាច​នឹង​ត្រូវ​ចិន​ប្រកាស​ហាម​ហោះហើរ ដោយសារតែ​ក្រុង​ប៉េកាំង​ប្រឆាំង ហើយ​ប្រើ​វិធានការ​ដោយ​បង្ខំ ឬ​កម្លាំង​បាយ បើ​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដាក់​កាលបរិច្ឆេទ​ទៅកាន់​ដែន​កោះ​មួយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នៃ​គេហទំព័រ International Business Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២២ កក្កដា នេះ។ International Business Times បាន​បញ្ជាក់​ថា បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ស្រង់​ប្រភព​របស់​មន្ត្រី​សេតវិមាន​ម្នាក់​ដែល​បាន​និយាយ​ថា...

កម្ពុជា​ថា​សមាជិក​អាស៊ាន​ទាំង​៩​បដិសេធ​មិន​ឲ្យ​តំណាង​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៥៥

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា សមាជិក​អាស៊ាន​ទាំង​៩ មិន​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក​ភូមា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ទេ ដោយសារតែ​ភូមា​មិនទាន់​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​នា​ពេល​កន្លងមក។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដោយ​មាន​ការ​បដិសេធ​ពី​សមាជិក​អាស៊ាន រដ្ឋាភិបាល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​សម្រេច​មិន​អញ្ជើញ​តំណាង​របប​សឹក​ភូមា លោក វ៉ុនណា ម៉ោងល្វីន...

អភិបាល​ខេត្ត​ព្រះវិហារ​ថា​ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ

អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើង​ថា ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ និង​បាត់បង់​សត្វព្រៃ ខណៈ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។ អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​លើកឡើង​ក្នុង​ពិធី​ដាំ​កូនឈើ​ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ដែល​បាន​ប្រារព្ធ​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ថា ព្រៃឈើ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​គ្រប់​ទិដ្ឋភាព​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ធានា​សន្តិសុខ​ស្បៀង បណ្ដាញ​សុវត្ថិភាព លើក​កម្ពស់​ជីវភាព និង​ផ្តល់​មុខរបរ​ដល់​ពលរដ្ឋ​ផង​ដែរ។ អភិបាល​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់...

Latest news