28.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5825 POSTS
0 COMMENTS

គណបក្ស​ប្រជាជន​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ

គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស​ទាំង​៣ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​កម្ពុជា ឡាវ វៀតណាម គឺជា​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព...

សកម្មជន​ការពារ​ព្រៃឈើ​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ដាក់​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​អូតាលោក ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ជាបន្ទាន់ ដោយសារ​សព្វថ្ងៃ​នេះ សកម្មភាព​ដុត​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ចេះតែ​កើត​មាន​ជា​បន្តបន្ទាប់។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញ​វីដេអូ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ មិនមែន​ដើម្បី​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ ឬ​រើសអើង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ដោយសារតែ​មើល​ឃើញ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កាន់តែ​ធំៗ​ទៅ​ស្ទើរតែ​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​រដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សុទ្ធតែ​អាច​ចុះ​ទៅ​ពិនិត្យ​មើល​ទិដ្ឋភាព​ព្រៃ​ដែល​រង​នូវ​ការ​ដុត​បំផ្លាញ​ជាក់ស្តែង ដើម្បី​ឱ្យ​ដឹង​ការពិត។ អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ...

លោក ចូ បៃដិន ប្រាប់​លោក ហ្សេឡេនស្គី ថា​ជំនួយ​សព្វាវុធ​នឹង​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​ឆាប់ៗ​នេះ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បាន​ប្រាប់​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ប្រញាប់​បញ្ជូន​ជំនួយ​យោធា​ថ្មីៗ​ដើម្បី​ជួយ​ទីក្រុង​គៀវ នៅ​ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ លោក​ថា ជំនួយ​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន ឆាប់ៗ​នេះ​ហើយ។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក បៃដិន ក៏​បាន​បញ្ជាក់​ឡើងវិញ​ផង​ដែរ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន ខណៈ​ទីក្រុង​គៀវ កំពុង​ការពារ​សេរីភាព​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។ បើ​តាម​លោក បៃដិន សហរដ្ឋ​អាមេរិក​នឹង​ប្រញាប់​បញ្ជូន​ជំនួយ​យោធា​ថ្មី​ទៅ​ឱ្យ​អ៊ុយក្រែន...

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល ថា​ចិន​ប្រើ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ឥទ្ធិពល​កាន់តែ​អាក្រក់​របស់​ចិន នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា និង​ផលវិបាក​ដែល​អាច​កើត​មាន​ចំពោះ​សិទ្ធិមនុស្ស និង​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​ចិន បាន​ប្រើ​សិទ្ធិ​ផ្ដាច់ការ​និយម​ឌីជីថល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​លើក​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ ARTICLE 19 បាន​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​វត្តមាន​របស់​ចិន អាច​ត្រូវ​បាន​មើល​ឃើញ​ស្ទើរតែ​នៅ​គ្រប់​ស្រទាប់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​កម្ពុជា ដែល​រួម​ចំណែក​ដល់​ការ​ផ្លាស់ប្ដូរ​របស់​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​កាន់តែ​តឹងរ៉ឹង ស្រដៀង​ទៅ​នឹង​ម៉ូដែល​អភិបាលកិច្ច​ឌីជីថល​របស់​ចិន។ ប្រភព​ដដែល​បាន​លើកឡើង​ថា ឧទាហរណ៍​មួយ​ដែល​ទាំងអស់​គ្នា​បាន​ឃើញ គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway - NIG) ដែល​ទទួល​បាន​ឥទ្ធិពល​ពី Great...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង វៀតណាម​នឹង​បញ្ជូន​ទ័ព​ឱ្យ​ទៅ​កាន់កាប់​ដី​ជួល​ពី​ខ្មែរ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ឬ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា នោះ​វៀតណាម នឹង​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​កម្លាំង​ទ័ព​របស់​ពួកគេ​ឱ្យ​ទៅ​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ និង​ដី​ដែល​ក្រុមហ៊ុន​វៀតណាម បាន​ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ម៉ឺន​ហិកតា ដោយ​យក​លេស​ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​គេ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​មេសា ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ជួល​ដី​ឱ្យ​បរទេស​ជិតខាង​ក្នុង​រយៈពេល​វែង គឺជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​កម្ពុជា...

លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ចិន​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​វិនិយោគ​ល្អៗ​ពី​សហរដ្ឋ​អាមេរិក​យ៉ាង​ធំធេង ដោយ​បន្ត​សហការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ម៉ាហ្វីយ៉ា​ចិន (Mafia)។ លោក សម រង្ស៊ី បញ្ជាក់​ថា មូលហេតុ​គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​បន្ត​សហការ​វិនិយោគ​ជាមួយ​ក្រុម​ចោរ​ម៉ាហ្វីយ៉ា​ចិន (Mafia) ដូចជា មេ​ឧក្រិដ្ឋជន​ចិន លោក ចេន ហ្ស៊ី (Chen Zhi) ជាដើម...

IDEA TALK៖ ដំណើរការ​បង្កើត​ក្រុង​ខ្មែរ​ក្នុង​ទីក្រុង​មែលប៊ន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «ដំណើរការ​បង្កើត​ក្រុង​ខ្មែរ​ក្នុង​ទីក្រុង​មែលប៊ន»។

អាជ្ញាធរ​កម្ពុជា​បណ្តេញ​ជនជាតិ​វៀតណាម​២៣១​នាក់​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់ ចេញពី​កម្ពុជា តាម​ច្រក​អន្តរជាតិ​ព្រែកចាក បន្ទាប់ពី​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ពី​បទល្មើស​ឆបោក​តាម​អនឡាញ​ដែល​បាន​ប្រព្រឹត្ត​នៅ ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ។ យោង​តាម​ការ​ចុះផ្សាយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៤ ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ចាប់ផ្តើម​ពី​ថ្ងៃទី​១២ ខែ​មីនា ដល់​ថ្ងៃទី​៥ ខែ​មេសា លើ​ទីតាំង​ចំនួន​៣ ដោយ​ចាប់​បាន​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៤១​នាក់។ ប្រភព​ដដែល​អះអាង​ថា ទីតាំង​ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប...

ប្រធានាធិបតី​អ៊ុយក្រែន​ជឿ​ថា​ជំនួយ​អាមេរិក​ដែល​សភា​សម្រេច​អនុម័ត នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន​ឈ្នះ​រុស្ស៊ី

នៅ​ក្នុង​រយៈពេល ៦​ខែ​ចុងក្រោយ​នេះ សមរភូមិ​ជាច្រើន​ដែល​ទ័ព​អ៊ុយក្រែន វាយ​យក​បាន​ពី​រុស្ស៊ី កាលពី​ក្នុង​យុទ្ធនាការ​វាយបក​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣ កំពុង​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី វិញ​ហើយ។ អ៊ុយក្រែន បាន​ប្រាប់​ក្រុម​ផ្ដល់​ជំនួយ​ថា អ៊ុយក្រែន​កំពុង​ចុះ​ខ្សោយ​ខ្លាំង​ណាស់​នូវ​ការ​វាយបក​វិញ ដោយសារ​ខ្វះ​គ្រាប់កាំភ្លើង​ធំ មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស។ លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ទទូច​ទៅ​ក្រុម​សមាជិក​ណាតូ ក្រុម​បស្ចិម​ប្រទេស ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ជាពិសេស​សហរដ្ឋ​អាមេរិក ត្រូវ​បន្ថែម​ជំនួយ​យោធា​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ទីតាំង​ជាច្រើន​នឹង​បន្ត​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី។ លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​ស្រប​ពេល​ប្រធានាធិបតី​រុស្ស៊ី...

អ្នក​សង្កេតការណ៍៖ ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​ជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទាំង​សេដ្ឋកិច្ច​និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បាត់បង់​អ្វី​បន្តិច​ម្តងៗ​រាប់​ចាប់តាំងពី​សេដ្ឋកិច្ច​របស់​ប្រទេស និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា រូបភាព​នានា​នៃ​ការ​គាបសង្កត់​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​ជា​មធ្យោបាយ​បំបាត់​ការ​តវ៉ា​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ​វា​ជា​ចំណុច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​ទៅវិញ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ចំណែក​អ្នក​វិនិយោគ​បរទេស​នានា ក៏​ខ្លាចរអា​មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា​ដែរ នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា កម្ពុជា​មាន​ការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​នោះ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ដ៏​ធំ​ដោយ​ខ្លួនឯង។ លោក សេក សុជាតិ...

Latest news