27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ​ប្រកាស​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម បាន​ប្រកាស​ពី​ការ​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ដោយ​ថា​បង្រួបបង្រួម ផ្សះផ្សា​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​បុព្វហេតុ​ជាតិ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម ចុះ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​នេះ នឹង​ជួប​ពិភាក្សា​គ្នា​ស្ដីពី​ការ​រួបរួម​គ្នា​ដើម្បី​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ក្នុង​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ។ ប្រភព​ដដែល​បន្ត​ថា ការ​បង្កើត​ប៉ូល​នយោបាយ​ថ្មី​នេះ​មាន​សមាសភាព​ចូលរួម​ចម្រុះ​ពី​និស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូ​មតិ​ដើម្បី​បុព្វហេតុ​ជាតិ អ្នក​ជាតិ​និយម អ្នក​ប្រជាធិបតេយ្យ​សេរី​និយម។ បើ​តាម​សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា ការ​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ធ្វើឡើង​ក្នុង​គោលដៅ​បង្រួបបង្រួម ផ្សះផ្សា​អ្នក​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ...

កម្ពុជា​ប្ដេជ្ញា​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៀត។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ក្នុង​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ បន្ទាប់ពី​ចូលរួម​កិច្ច​សន្ទនា​អន្តរជាតិ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​មាន​ភាព​រស់​រវើក​ដោយ​ការ​ធ្វើ​ប្រតិបត្តិការ​លើ​ការងារ​របស់​ពួកគេ ដែល​មាន​រហូត​ដល់​ទៅ​ជាង ២​ពាន់​អង្គភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​ជា​មុន​នោះ​ទេ​នា​ពេល​កន្លងមក។ ប្រភព​ដដែល​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​ប្រភព​ព័ត៌មាន​ចម្រុះ ហើយ​ការ​ផ្តល់​ព័ត៌មាន​ដោយ​សេរី​ក៏​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើងៗ​ផង​ដែរ ដោយសារតែ​កម្ពុជា​បាន​ធ្វើ​ឱ្យ​តម្លៃ​អ៊ីនធឺណិត​ស្ថិត​ក្នុង​កម្រិត​ទាប ក្នុង​គោលបំណង​ជួយ​ឱ្យ​ពលរដ្ឋ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​ទូរស័ព្ទ​កាន់តែ​ច្រើន ដើម្បី​ទទួល​បាន​នូវ​ការ​ផ្សព្វផ្សាយ​នានា​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា...

អ្នក​ឃ្លាំមើល​ថា​អ្នក​នយោបាយ​ប្រឆាំង​មិន​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​យុវជន ថែល ធីលែន

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង​ផល​ប្រយោជន៍​ជាតិ ដោយ​នាំគ្នា​លាក់​ខ្លួន​មិន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​យុវជន ថែល ធីលែន ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។ អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​តុលា ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បច្ចុប្បន្ន​នេះ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិតគូរ​ ពី​ផលប្រយោជន៍​ជាតិ ដូច្នេះ​ទាំង​សកម្មជន...

ពលរដ្ឋ​ចោទ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស​ដឹក​ឈើ​ទៅ​លក់​នៅ​វៀតណាម

ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម អះអាង​ថា លោក​វរសេនីយ៍ត្រី ហាក់ ប៊ុន្នី ដែល​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី កំពុងតែ​មមាញឹក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នៅ​ក្នុង​តំបន់​នោះ​ក្នុង​ការ​រត់ពន្ធ។ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ស្រុក​អណ្ដូងមាស បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី​៦ ខែ​តុលា ថា លោក​បាន​ឃើញ​ពលរដ្ឋ​ដឹកជញ្ជូន​ឈើ​មក​ដាក់​នៅ​ខាងក្រោយ​សាលាស្រុក​អណ្ដូងមាស ដោយ​ពួកគេ​អះអាង​ថា​ជា​ឈើ​របស់​លោក​វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អណ្ដូងមាស។ លោក​បាន​បន្ត​ទៀត​ថា ឈើ​ទាំងនេះ​គឺ​ក្រុម​ប្រជាពលរដ្ឋ​បាន​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ...

ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​ភាគី​កម្មករ​និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​យោគយល់​គ្នា​បញ្ចប់​វិវាទ

ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដែល​បាន​អូស​បន្លាយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លងមក។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ភាគី​ទាំង​សងខាង​នៅតែ​មិនទាន់​រក​ឃើញ​ដំណោះស្រាយ​ដែល​ពួកគេ​អាច​ទទួល​យក​បាន​នៅឡើយ ព្រោះ​ភាគី​តំណាង​កម្មករ​និយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​នៅតែ​បដិសេធ​ពី​ការ​ទាមទារ​នេះ។ ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​ការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី និង​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ផង​ដែរ។ ចំណែក​បុគ្គល​ផ្សេង​ទៀត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​នៃ​វិវាទ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​តវ៉ា​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា យោង​តាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បាន​ដោយ​ការ​ផ្សះផ្សា​គ្នា​ទេ...

ចំណូល​ពន្ធ​គយ​ប្រឈម​នឹង​ការ​បាត់​ចន្លោះ ៣៧០-៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារតែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​ក្នុង​ប្រទេស​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដូចជា​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន ជាដើម នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ចំណូល​ពន្ធ​គយ​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​នា​ពេល​ខាងមុខ​នេះ។ លោក គុណ...

លោក ហ៊ុន សែន ឱ្យ​ក្រុមហ៊ុន Naga អភិវឌ្ឍ​រមណីយដ្ឋាន​ជុំវិញ​ប្រាសាទ​អង្គរវត្ត​៥០​ឆ្នាំ

បុរស​ខ្លាំង លោក ហ៊ុន សែន ទាមទារ​ឲ្យ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន Naga Group Global Limited ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ NagaCorp ដើម្បី​ធ្វើការ​អភិវឌ្ឍ​រមណីយដ្ឋាន​លើ​ផ្ទៃដី​ទំហំ ៧៥​ហិកតារ​ក្នុង​រយៈពេល ៥០​ឆ្នាំ ដែល​មាន​ទីតាំង​ចម្ងាយ ៥០០​ម៉ែត្រ​ខាងត្បូង​នៃ​តំបន់​ហាមឃាត់​ខាង​ក្រៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត។ បើ​តាម​ការ​ចុះផ្សាយ​របស់ Inside Asian Gaming ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​រួចរាល់​ទៅ​ឲ្យ​ក្រុមហ៊ុន Naga...

សង្គម​ស៊ីវិល​ស្វាគមន៍​រដ្ឋាភិបាល​បន្ត​ឧបត្ថម្ភ​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ បើ​មិន​កេង​ចំណេញ​នយោបាយ

សង្គម​ស៊ីវិល​ស្វាគមន៍​រដ្ឋាភិបាល​កម្ពុជា​ដែល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​កូវីដ-១៩ និង​ពលរដ្ឋ​ក្រីក្រ ប្រសិនបើ​ការ​ជួយ​នោះ​ធ្វើឡើង​ដោយ​មិន​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ តុលា នេះ​ថា វិបត្តិ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ-១៩ គឺជា​រឿង​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា។ ដោយឡែក​ការ​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​លើ​ការ​ដោះស្រាយ​បញ្ហា​នេះ សង្គម​ស៊ីវិល​ក៏​មាន​ការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​តាមរយៈ​ភស្តុតាង​ដែល​ខ្លួន​ទទួល​បាន​ច្បាស់លាស់​ដែរ មិនមែន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចេះ​តែ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ចំពោះ​ពលរដ្ឋ​ដូច​អ្វី​ដែល​ខ្លួន​បាន​អះអាង​បន្ត​ទៀត ព្រោះ​ថា​អង្គការ​សង្គម​ស៊ីវិល​នឹង​អបអរ​សាទរ​ជានិច្ច​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល ដែល​មាន​បំណង​ជួយ​ទៅ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​ពិតប្រាកដ។...

មន្ត្រី​សិទ្ធិមនុស្ស UN បារម្ភ​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ដោយសារ​បរិយាកាស​នយោបាយ​មិន​ល្អ

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​នេះ ដោយសារ​លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចាប់តាំងពី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៥១ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​៥ តុលា ដោយ​បាន​រំលឹក​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​អយុត្តិធម៌ ខណៈ​ការ​កាត់ទោស​ទ្រង់ទ្រាយ​ធំ​លើ​ក្រុម​បក្ស​ប្រឆាំង​ក៏​នៅតែ​បន្ត​ធ្វើ​នា​ពេល​បច្ចុប្បន្ន។ លោក វីទិត ម៉ុនតាប៊ន អះអាង​ថា ការ​បន្ត​កាត់ទោស​ទ្រង់ទ្រាយ​ធំ​នេះ បាន​និង​កំពុង​រារាំង​ដល់​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ របស់​ពួកគេ ខណៈ​លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចាប់តាំងពី​តុលាការ​កំពូល​កម្ពុជា...

លោក ហ៊ុន សែន បដិសេធ​ការ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ព្រះដាក់​ខេត្ត​សៀមរាប

បុរស​ខ្លាំង លោក ហ៊ុន សែន អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​បដិសេធ​នូវ​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​មាន​ផែនការ​រុះរើ​លំនៅឋាន​របស់​ពួកគេ​ឱ្យ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​បញ្ជា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌...

Latest news