40.6 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បក្សក្រៅរដ្ឋាភិបាលថា ការចម្លងវីរុស Covid-19 នឹងថយចុះ ប្រសិនបើក្រសួងសុខាភិបាលគ្រប់គ្រងអ្នកឆ្លងចាស់ជាចង្កោមបានល្អ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បានអះអាងថា ប្រសិនបើក្រសួងសុខាភិបាល អាចគ្រប់គ្រងការឆ្លងដែលមានលក្ខណៈជាចង្កោមនេះបានត្រឹមត្រូវ នោះការឆ្លងវីរុស Covid-19 អាចនឹងកាត់បន្ថយយ៉ាងឆាប់រហ័សនៅពេលខាងមុខ។ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែមិនា នេះថា ការឆ្លងនៅកម្ពុជា ពិតជាមិនមានច្រើនមែនក្នុងសហគមន៍ ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែការឆ្លងនេះនៅជាបណ្ដុំនៅឡើយ...

សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពិចារណាចំពោះការអនុញ្ញាតឱ្យឈប់សម្រាកបុណ្យចូលឆ្នាំ

អស់រយៈពេលជាង ១ ខែ មកកន្លងមកនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើង ខណៈចំនួនអ្នកឆ្លងជំងឺនេះ ក៏មិនទាន់ថយចុះនៅឡើយ។ ទោះបីជាមានអ្នកស្លាប់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកើនឡើងក្ដី  ប៉ុន្តែនៅខែមីនា នេះ លោក ហ៊ុន សែន បានចេញសារាចរណែនាំមួយដោយសម្រេចឱ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយអនុវត្តទៅតាមវិធានសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ការអនុញ្ញាតឱ្យឈប់សម្រាករយៈពេល ៣...

IDEA TALK៖ ការព្យាករណ៍អំពីទិដ្ឋភាពនយោបាយសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្តីអំពី៖ ការព្យាករណ៍អំពីទិដ្ឋភាពនយោបាយសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣

ពិភពលោកហៅការបាញ់សម្លាប់បាតុករ១១៤កាលពីទី២៧មីនានៅភូមាគឺជាអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ

ប្រធានាធិបតីអាមេរិក សហភាពអឺរ៉ុប និងរដ្ឋមន្រ្តីការពារជាតិមកពីជុំវិញពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងលើយោធាភូមាបន្ទាប់ពីក្រុមបាតុករ១១៤ នាក់រួមទាំងកុមារផងត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅថ្ងៃក្នុងព្រឹត្តិការណ៍ ពួកយោធាប្រារព្ធខួបកំណើតកងទ័ពលើកទី៧៦ ។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងថា ជារឿងឈឺចាប់ណាស់ ដែលពួកយោធាភូមា មិនត្រាប្រណីក្នុងការបាញ់សម្លាប់ជនស៊ីវិល ហើយសូម្បីតែកុមារ ក៏មិនលើកលែងផងដែរ។ មេដឹកនាំនៃប្រទេសមហាអំណាចមួយនេះ បានហៅ ព្រឹត្តិការណ៍ ២៧មីនា ថាជាការសម្លាប់បង្ហូរឈាមយ៉ាងរង្គាល។ សេចក្ដីថ្លែងថ្កោលទោស របស់លោក ប្រធានាធីបតី ចូរ...

រដ្ឋាភិបាលកម្ពុជា គ្រោងចាក់វ៉ាក់សាំងឲ្យបាន១លានដូសក្នុង១ខែ

ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីថ្ងៃទី២៨ ខែមីនា ម្សិលម៉ិញនេះ បានសរសេរលើទំព័រ Facebook របស់ ខ្លួនដោយដកស្រង់សម្តី នាយកប្រតិបត្តិឱសថ ជនជាតិចិន របស់ក្រុមហ៊ុន ស៊ីណូហ្វាម ចុះផ្សាយថា ក្រុមហ៊ុននឹងចាំបាច់ត្រូវវាយតម្លៃលទ្ធផលពីការសាកល្បងដំណាក់កាលទី៣ នៅក្រៅប្រទេសជាមុនសិនដើម្បីសម្រេចថាតើ គួរតែត្រូវចាក់វ៉ាក់សាំងបង្ការរោគបន្ថែមលើវ៉ាក់បង្ការជម្ងឺកូវីដ១៩ ដែលត្រូវចាក់ពីរដូសរបស់ខ្លួនឬយ៉ាងណា។ ប៉ុន្តែការចុះផ្សាយអំពីវ៉ាក់សាំងលើទំព័រ Facebook របស់ទូរទស្សន៍ជាតិកម្ពុជា នេះ ត្រូវបានលុបវិញជាភ្លាមៗក្រោយពីបង្ហោះព័ត៌មាននេះបាន ២ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែសារព័ត៌មានអន្តរជាតិ រ៉យទ័រ កាលពីថ្ងៃទី២៨...

សង្គមស៊ីវិលថា រដ្ឋាភិបាលគួរពិចារណាជួលមន្ទីរសម្រាកព្យាបាល ស្រ្តីនគរទេព សម្រាប់អ្នកជំងឺកូវីដ១៩ ជាជាងការទិញយកតែម្តង

មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបង្កើនចំនួនមន្ទីរសម្រាកព្យាបាលបានកាន់តែច្រើនជារឿងល្អហើយ ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាលើការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅទិញមន្ទីរសម្រាក នគរទេព នេះទេ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ក្នុងស្ថានភាពនេះកម្ពុជាពិតជាត្រូវការនូវទីកន្លែងមានស្តង់ដាត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាលដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកជំងឺកូវីដ១៩ ពិតប្រាកដណាស់ ប៉ុន្តែរដ្ឋាភិបាលអាចជួលអាគារទាំងនោះក្នុងដំណាក់កាលនៃជំងឺកូវីដ ដើម្បីសន្សំសំចៃថវិការជាតិសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលកំពុងជួបវិបត្តិ               សេដ្ឋកិច្ចអំឡុងវិបត្តិជំងឺជាសកល នេះផងដែរ។ លោក...

រដ្ឋបាលខេត្តព្រះសីហនុ បន្តបិទទីតាំង៦កន្លែងទៀត និងស្នើឲ្យបុគ្គលកម្មករត្រៀមចាក់វ៉ាក់សាំងការពារជំងឺCovid-19

អាជ្ញាធរព្រះសីហនុ បានបន្តបិទទីតាំងចំនួន ០៦កន្លែងទៀត ក្នុងក្រុងព្រះសីហនុ ហើយផ្អាកបើកធ្វើអាជីវកម្ម បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញទីតាំងទាំងនោះ មានជាប់ពាក់ព័ន្ធ ជាមួយអ្នកមានវិជ្ជមានជំងឺCovid-19។ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ថា ទីតាំងដែលបានផ្អាកធ្វើអាជីវកម្មទាំង ០៦កន្លែងនេះ ត្រូវបានមន្ត្រីក្រសួងសុខាភិបាល ដាក់ជាកន្លែងធ្វើចត្តាឡឺស័ករួមមាន គ្លីនិកសុខសាន មន្ទីរពិសោធន៍វេជ្ជសាស្ត្រ រីដាផ្សារលើ មន្ទីរពិសោធន៍មេឌីកាល់ ផ្ទះមានបន្ទប់ជួល ច្រកចូលស្ថានីយប្រេង លឹមឡុង ផ្ទះមានបន្ទប់ជួល...

CYN អះអាងថា ការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារកើតឡើងយ៉ាងអាណាធិបតេយ្យ

សមាគមបណ្តាញយុវជនកម្ពុជា CYN  រកឃើញថា អំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការរារាំងប្រជាសហគមន៍មិនឱ្យចុះល្បាត ព្រៃបានធ្វើឱ្យការបំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការកើតឡើងយ៉ាងណាធិបតេយ្យ។  ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារគម្រោង អ្នកការពារព្រៃឈើរបស់បណ្តាញយុវជនកម្ពុជា បានរកឃើញបទល្មើសចំនួន ១០០ ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្ថិតនៅស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ចន្លោះពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ សមាគម...

ខេមបូចាជំរុញទៅរដ្ឋាភិបាលឱ្យធានាសុវត្ថិភាពនិងសន្តិសុខអ្នកសារព័ត៌មាន

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានជំរុញទៅរដ្ឋាភិបាលឱ្យធានាសុវត្ថិភាព និងការពារសន្តិសុខរបស់អ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការរាយការណ៍ព័ត៌មានដោយសេរី និងគ្មានការភ័យខ្លាច។ ការជំរុញនេះ ក្រោយពេលខេមបូចា រកឃើញថាអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួននៅតែរងអំពើហិង្សា ការចោទក្រកាន់អំពីបទល្មើសព្រហ្មទណ្ឌផ្សេងៗ  និងការចាប់ឃុំខ្លួនតាមផ្លូវតុលាការជាដើម។ ក្នុងរបាយការណ៍របស់ខ្លួនកម្រាស់ជិត៣០ទំព័រដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា អំពីស្ថានភាពសារព័ត៌មាននៅកម្ពុជាកាលពីឆ្នាំ២០២០ ខេមបូចា បានរកឃើញថា កាលពីឆ្នាំ២០២០ មានការយាយីប្រឆាំងអ្នកសារព័ត៌មានចំនួន៣៥ករណី ឬស្មើនឹង៧២នាក់ ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ៥៣នាក់ ក្នុងចំណោម៧២នាក់ត្រូវបានចាប់ឃុំខ្លួន និងរងអំពើហិង្សា។ លើសពីនេះ ពួកគេ...

IDEA TALK៖ ឧបសគ្គរបស់សិល្បករខ្មែរ ក្នុងអំឡុងវិបត្តិ កូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងចូលសហគមន៍

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្តីអំពី៖ ឧបសគ្គរបស់សិល្បករខ្មែរ ក្នុងអំឡុងវិបត្តិ កូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងចូលសហគមន៍។

Latest news