34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

តើ​ការ​សាមគ្គី​ផ្ទៃក្នុង​ជាតិ​របស់​កម្ពុជា​អាច​កើត​មាន​ទេ បើ​មេដឹកនាំ​នយោបាយ​នៅតែ​មិន​អាច​រួបរួម​គ្នា​ដូច​សព្វថ្ងៃ​នេះ?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ធំៗ​នៅតែ​មិន​យល់​អំពី​ស្មារតី​រួបរួម​របស់​ជាតិ​ទេ នោះ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯករាជភាព​ដែល​ជា​ក្តី​ស្រមៃ​របស់​ប្រជាជន នឹង​ត្រូវ​ឆេះ​ខ្លោច​វិនាស​ហិនហោច​អស់​នៅ​ពេល​ខាងមុខ​ជាមិនខាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ និង​ពលរដ្ឋ​អាច​សហការ​តស៊ូ​ស្វិតស្វាញ​ជាមួយ​គ្នា​ដោយ​បង្ហាញ​នូវ​ក្តី​បារម្ភ​រវាង​គ្នា​និង​គ្នា​នោះ គឺ​ប្រាកដជា​អាច​បណ្ដុះ​នូវ​ទឹកចិត្ត​ជួយ​ឈឺឆ្អាល និង​ចេះ​លះបង់​ដើម្បី​គ្នា​ទៅវិញ​ទៅមក​ជាមិនខាន។ លោក​អះអាង​ថា កម្ពុជា​ត្រូវតែ​ឈរ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​អភិបាលកិច្ច​ល្អ​តាម​គោលការណ៍​នីតិរដ្ឋ​បែប​ផែន​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​នៃ​វិនាសកម្ម​ទាំងឡាយ​ដែល​បណ្តាល​មកពី​វិបត្តិ​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។ លោក មាជ សុវណ្ណារ៉ា...

តើ​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី​ជា​ការរៀបចំ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី មែន​ដែរ​ឬ​ទេ?

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ដែល​កើត​ចេញពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ផ្តល់​នូវ​មហា​សំណាង និង​ជួយ​សម្រេច​ផែនការ​កម្ទេច​អ្នក​ប្រជាធិបតេយ្យ និង​ស្មារតី​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​វា​ដូច​គ្នា​ទៅ​នឹង​សម្ដី​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​កម្ទេច​ចលនា​ប្រឆាំង​ឲ្យ​សាបសូន្យ​ដល់​ឫសគល់។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​បាន​លាតត្រដាង​ពី​ផែនការ​នៃ​កា​របើក​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

ក្រុម​អ្នក​តស៊ូ​មតិ​សង្ស័យ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ដាក់​ការសង្ស័យ​ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន ដើម្បី​គេច​ពី​ប្រមុខ​ការទូត​របស់​ប្រទេស​អង់គ្លេស ដែល​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដ៏​ឆាប់​ខាងមុខ​ប៉ុណ្ណោះ។ ពួកគេ​និយាយ​ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន មាន​ហេតុផល​មិន​ទំនង​ច្រើន​ណាស់។ ការសង្ស័យ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​លុបចោល​កម្មវិធី​ជួប​មន្ត្រី​ការទូត​របស់​អង់គ្លេស ក្រោម​ហេតុផល​ថា លោក​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ Covid-19។ អ្នកវិភាគ​នយោបាយ សង្គម...

ចិន​បង្ហោះ​យន្តហោះ​៧​គ្រឿង​ទន្ទ្រាន​ដែនអាកាស​តៃវ៉ាន់​ជា​ថ្មី​ទៀត បន្ទាប់ពី​យន្តហោះ​២៨​គ្រឿង​បាន​បំពាន​ដូចគ្នា​នេះ​រួច​ហើយ

សារព័ត៌មាន​តៃវ៉ាន់ Taiwan News បាន​ធ្វើ​សេចក្ដី​រាយការណ៍​ដោយ​ស្រង់​ប្រភព​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ មក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មិថុនា ប្រទេស​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ចំនួន ៧​គ្រឿង​ឱ្យ​ហោះហើរ​ចូល​ដែនអាកាស​តៃវ៉ាន់ ដែល​នេះ​ជា​លើក​ទី​៦ នៃ​ការរំលោភ​ដែនអាកាស​តៃវ៉ាន់ នៅ​ក្នុង​ខែ​មិថុនា នេះ។ យោង​តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ កងទ័ព​ជើងអាកាស​រំដោះ​ប្រជាជន​ចិន បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចូល​ខាងក្នុង​ដែនអាកាស​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដែល​មាន​ចំនួន ៧​គ្រឿង​នេះ គឺជា​លើក​ទី​២ បន្ទាប់ពី​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចំនួន ២៨​គ្រឿង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា។...

ពលរដ្ឋ​រិះគន់​វិធានការ​ទប់ស្កាត់​បទល្មើស​របស់​អភិបាល​ខេត្ត​កោះកុង​គ្មាន​ប្រសិទ្ធភាព

ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​អះអាង​ថា ក្រុមហ៊ុន ឬ​ឈ្មួញ​ពុះ​ដី​ឡូត៍ បាន​ដឹក​យក​ដី​ចាក់​លុប​ចំណី​ព្រែក​ធម្មជាតិ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​កើតឡើង​យ៉ាង​អណាធិបតេយ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជីវចម្រុះ ជម្រក​មច្ឆា​សមុទ្រ និង​បណ្តាល​ឲ្យ​ទឹកសមុទ្រ​តំបន់​នោះ​ប្រែ​ជា​ល្អក់។ ប្រជា​នេសាទ​នៅ​តាម​ដងព្រែក​កោះប៉ោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ថា សកម្មភាព​របស់​ក្រុមហ៊ុន ឬ​ម្ចាស់​ដី​ឡូត៍​មួយ​ចំនួន បាន​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក ប៉ុន្តែ​មិន​ឃើញ​មាន​មន្ត្រី​ស្ថាប័ន​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទប់ស្កាត់​នោះ​ទេ។ ជាង​នេះ​ទៀត អាជ្ញាធរ​ហាក់​មាន​ចេតនា​លាក់បាំង​អត្តសញ្ញាណ​ម្ចាស់​ក្រុមហ៊ុន...

អ្នកវិភាគ​នៅតែ​គ្មាន​ជំនឿ​លើ​ប្រធាន​ថ្មី គ.ជ.ប ដែល​ទើប​ត្រូវ​បាន​តែងតាំង​ដោយ​បក្ស​កាន់​អំណាច

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា លោក ប្រាជ្ញ ចន្ទ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទើប​នឹង​ចាត់តាំង​ជា​ប្រធាន​ថ្មី គ.ជ.ប នៅ​ពេលនេះ គឺជា​បុគ្គល​មាន​ប្រវត្តិ​អាស្រូវ ដូចជា​កាល​នៅ​ជា​អភិបាល​ខេត្ត​បាត់ដំបង ខេត្ត​ត្បូងឃ្មុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជាដើម ហើយ​នៅ​ពេលនេះ​គេ​ប្រើ​គាត់​ដើម្បី​ជា​ឈ្នាន់​ប្លន់​អំណាច​តាមរយៈ​គណៈកម្មាធិការ​នេះ​តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថ្មី ត្រូវ​បាន​ជ្រើសតាំង​ដោយ​គណបក្ស​កាន់​អំណាច​ឲ្យ​ចូល​ទៅ​កាន់​តំណែង​ជំនួស​លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែល​ទើប​នឹង​លាលែង​ពី​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម...

អ្នក​ឃ្លាំមើល​ស្នើសុំ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម ស្នើសុំ​ឲ្យ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​នា​ពេល​កន្លង​មក ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា សូម​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយ​អន្តរាគមន៍​ដោះលែង​យុវជន​បរិស្ថាន​ទាំងអស់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​គ្រប់ៗ​គ្នា​ផង។ លោក​លើកឡើង​ថា យុវជន​បរិស្ថាន​ទាំងនោះ​ទើប​តែ​មាន​អាយុ​ជាង ២០​ឆ្នាំ​ប៉ុណ្ណោះ...

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បី​រូប​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ និង​បញ្ឈប់​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​បរិស្ថាន ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ដោយសារតែ​ពួកគេ​បម្រើ​ការ​ឲ្យ​អង្គការ​ចាត់តាំង​ខុសច្បាប់​មក​ពី​ក្រៅ​ប្រទេស។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ ព្រោះ​ថា​ក្នុង​នោះ​មាន​យុវជន ៣​រូប​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​យុវជន ១​រូប​ផ្សេង​ទៀត​មក​ទល់​នឹង​ពេល​នេះ ខាង​សាច់ញាតិ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅឡើយ​ទេ ក្រោយ​អាជ្ញាធរ​ស្រុក​កោះធំ...

ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី នាំឲ្យ​បិទ​បញ្ចប់​ភាព​តានតឹង​ការទូត​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​សមភាគី​រុស្ស៊ី លោក Vladimir Putin បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ ២​រូប​នេះ​កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​ឈាន​ទៅដល់​ការ​បញ្ចប់​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​មហា​អំណាច​ប្រទេស​ទាំង​ពីរ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AP មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​យល់ព្រម​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ទាំង​ពីរ​រៀងៗ​ខ្លួន​ទៅ​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋធានី​មូស្គូ វិញ។ តាម​ប្រភព​ដដែល​នេះ មេដឹកនាំ​ទាំង​ពីរ​ក៏​ឈាន​ទៅដល់​ការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​រឹតត្បិត​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក។ តែ​យ៉ាងណា មេដឹកនាំ​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​នៅឡើយ​ចំពោះ​បញ្ហា​តានតឹង​មួយ​ចំនួន ដោយ​រួម​មាន​ទាំង​បញ្ហា​វាយប្រហារ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្នុង​ជំនួប​នោះ មេដឹកនាំ​រុស្ស៊ី លោក Putin...

បណ្ឌិត សុខ ទូច ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ខ្មែរ​អស់​ត្រី​ហូប?

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ការ​ភ្ញាក់ផ្អើល​ក្រោយពី​ក្រសួង​កសិកម្ម​កម្ពុជា បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​ខ្វះ​ត្រី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​លើកឡើង​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដោយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​គ្រាន់តែ​ពលរដ្ឋ​វៀតណាម​ឡើង​គោក និង​លែង​ចិញ្ចឹម​ត្រី បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​អះអាង​ថា កម្ពុជា​ខ្វះ​ត្រី​ហូប ខណៈ​ប្រទេស​ជិតខាង​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា មាន​ពូជ​ត្រី​តិច​ជាង​កម្ពុជា ហើយ​នៅតែ​មាន​លទ្ធភាព​ដឹក​ត្រី​ចូល​មក​កម្ពុជា​ថែម​ទៀត? លោក​លើកឡើង​ទៀត​ថា បើ​ឡាវ​ខ្វះ​ត្រី​ហូប ទើប​មិន​ចម្លែក តែ​បើ​ខ្មែរ​ថា​ខ្វះ​ត្រី​ទទួលទាន វា​ដូចជា​ចម្លែក​អស្ចារ្យ​ណាស់ ព្រោះ​ខ្មែរ​មាន​ទន្លេមេគង្គ បឹងទន្លេសាប និង​ស្ទឹង...

Latest news