29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកជំនាញ​សិទ្ធិមនុស្ស UN៖ ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ​និង​ច្បាប់​អន្តរជាតិ

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស UN ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដោយ​ថា​ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ។ ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក Vitit Muntarbhorn បន្ទាប់ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ មុន​ពេល និង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា កន្លងទៅ ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

IDEA TALK៖ អនាគត​អាស៊ាន និង​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «អនាគត​អាស៊ាន និង​កម្ពុជា»។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦​នាក់ និង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ។ ក្រុម​យុវជន​ទាំងនោះ​បាន​បង្ហោះ​ព័ត៌មាន​អំពី​យុទ្ធនាការ​បង្អត់​អាហារ​ខ្លួនឯង​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​សរសេរ​ថា ពួកគេ​ទាំង ៦​នាក់​នឹង​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល «៧​ថ្ងៃ ៧​យប់» ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤...

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​៣​ថ្ងៃ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ប្រទេស​ទាំង​ពីរ

ប្រធាន​ព្រឹទ្ធសភា​នៃ​រាជាណាចក្រ​កម្ពុជា លោក សាយ ឈុំ ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម រយៈពេល ៣​ថ្ងៃ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ទៅ​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក វឿង ឌិញហ្វេ ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ព្រឹទ្ធសភា​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម...

កូរ៉េ​ខាងជើង​បាញ់​កាំភ្លើង​ធំ​២៥០​គ្រាប់​ទៀត​ឆ្លើយតប​កូរ៉េ​ខាងត្បូង​បាញ់​គ្រាប់​រ៉ុក្កែត

នៅ​ក្នុង​ពេលនេះ ស្ថានការណ៍​សន្តិសុខ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ឡើង​កំដៅ​ដ៏​ផុយ​ស្រួយ​បំផុត។ ប្រទេស​បងប្អូន​នឹង​គ្នា កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង កំពុង​បង្ហាញ​សញ្ញា​រត់​ទៅ​រក​សង្គ្រាម​សាជាថ្មី​ទៀត។ នៅ​ថ្ងៃទី​១៩ តុលា កូរ៉េ​ខាងជើង​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់កាំភ្លើង​ធំ​ចំនួន ២៥០​គ្រាប់​ឲ្យ​ធ្លាក់​នៅ​ក្នុង​សមុទ្រ​លឿង​នៃ​សមុទ្រ​ឧបទ្វីប​កូរ៉េ។ តែ​ការ​បាញ់​គ្រាប់កាំភ្លើង​ធំ​របស់​ក្រុង​ព្យុងយ៉ាង គឺ​ជា​ការ​ឆ្លើយតប​យ៉ាង​ពិតប្រាកដ​ទៅ​នឹង​កូរ៉េ​ខាងត្បូង​ដែល​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​នឹង​អាមេរិក ហើយ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ កូរ៉េ​ខាងជើង​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន ១០០​គ្រាប់​ថែម​ទៀត បន្ទាប់ពី​បាន​បាញ់ ១៥០​គ្រាប់​កាលពី​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា...

បណ្ដាញ​សហគមន៍​ថា​ជនល្មើស​នៅ​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដដែល បន្ទាប់ពី​បាន​ចុះ​ល្បាត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ប្រទះ​ឃើញ​នូវ​បទល្មើស​ព្រៃឈើ​ជាច្រើន​ប្រភេទ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​ឱ្យ​ដឹង​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចំនួន ២៤​នាក់ បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រក​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ បាន​ប្រទះ​ឃើញ​នូវ​បទល្មើស​កាប់ និង​ដឹកជញ្ជូន​ចេញពី​តំបន់​ការពារ ដោយ​ក្រុម​កម្មករ​ក្រុមហ៊ុន​បាន​កាប់​ប្រមូល​ឈើ​ឃ្លុំ (៤​ជ្រុង) ជាច្រើន​ប្រភេទ មាន​ដូចជា​ឈើ​ឈ្លីក សុក្រំ ផ្ចឹក រាំង...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចេញ​មុខ​ជួយ​គ្នា​តតាំង​ជាមួយ​ក្រុម​ជន​ទុច្ចរិត​បំផ្លាញ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ស្រឡាញ់​សង្គម​ជាតិ​ពិតប្រាកដ ត្រូវ​ចេញ​មុខ​ជួយ​គ្នា​តតាំង​ជាមួយ​ក្រុម​ជន​ទុច្ចរិត​ដែល​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​ពលរដ្ឋ ដើម្បី​ជួយ​លុប​បំបាត់​បញ្ហា​សង្គម បើ​មិន​ដូច្នេះ​ទេ ជន​ទុច្ចរិត​នឹង​មាន​ឱកាស​បំផ្លាញ​សង្គម​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​មុខ​កាន់តែ​ខ្លាំង។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា អ្នក​មាន​គំនិត​ទុច្ចរិត​បំផ្លាញ​ផលប្រយោជន៍​របស់​សង្គម ច្រើន​តែ​ចូលចិត្ត​ប្រើ​វិធីសាស្ត្រ​ហិង្សា​ជា​មធ្យោបាយ ដើម្បី​សម្រេច​គោលដៅ​ទុច្ចរិត​របស់​ខ្លួន និង​ក្រុម​ខ្លួន​ជាទីបំផុត ដើម្បី​បង្ខំ​ឱ្យ​អ្នក​ដទៃ​អនុវត្ត​តាម​ចេតនា​អាក្រក់​របស់​ពួកគេ។ លើស​ពី​នេះ ពួកគេ​នឹង​ប្រើ​ទណ្ឌកម្ម ឬ​វិធីសាស្ត្រ​ឃោរឃៅ​ផ្សេងៗ ប្រសិនបើ​អ្នក​ទាំងឡាយ​ណា​អនុវត្ត​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ខ្លួន​ថែម​ទៀត។ លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​លុប​បំបាត់​នូវ​ទង្វើ​របស់​ជន​អគតិ​ទាំងនោះ...

លោក ហ៊ុន សែន កាត់​ដី​បឹង​តាមោក​៦៧​ហិកតារ​ទៀត​ឱ្យ​ក្រុមហ៊ុន​អ័រគីដេ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូនស្រី

លោក ហ៊ុន សែន កាត់​ផ្ទៃដី​បឹង​តាមោក​ទំហំ ៦៧​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ទៅ​ឱ្យ​នាយក​ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកស្រី ហ៊ុន ម៉ាណា។ យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ នេះ បាន​សម្រេច​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ទំហំ ៦៧​ហិកតារ នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឲ្យ​លោក នុត...

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឈ្នះ​ក្តី​រៀងៗ​ខ្លួន​ពី​តុលាការ​ប្រទេស​បារាំង

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឈ្នះ​ក្តី​រៀងៗ​ខ្លួន​លើ​បណ្តឹង «បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល» ពី​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជុំវិញ​មរណភាព​របស់​លោក ហុក ឡង់ឌី។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​ថ្ងៃទី​១១ តុលា លោក ហ៊ុន សែន បាន​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​លើ​បណ្ដឹង​ទៅ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ជុំវិញ​មរណភាព​លោក ហុក...

លោក បៃដិន ថា​អាមេរិក​ត្រូវ​បាន​រុស្ស៊ី​ទាញ​ចូល​ក្នុង​ការ​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ

ចលនា​នៃ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​បារម្ភ​ជា​ខ្លាំង។ ប្រទេស​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​លើ​វិថី​នៃ​ការ​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ។ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​អូស​បន្លាយ​ជិត ១៣០​ថ្ងៃ​មក​នេះ គឺ​ទ័ព​រុស្ស៊ី​បាន​ធ្លាក់​ដល់​ចំណុច​បរាជ័យ​ធ្ងន់ធ្ងរ ដោយ​ទ័ព​អ៊ុយក្រែន​វាយ​ឲ្យ​បាក់​ទ័ព​ក្នុង​ទ្រង់ទ្រាយ​ធំ ៣​លើក​មក​ហើយ។ ជាក់ស្ដែង​នៅ​ថ្ងៃទី​៧ តុលា នេះ សារព័ត៌មាន​អ៊ីស្រាអែល Jerusalem Post បាន​ចុះផ្សាយ​ថា កងទ័ព​រុស្ស៊ី​ជាង ២​ពាន់​នាក់ បាន​សុំ​ទម្លាក់​អាវុធ​ហើយ​ចុះចាញ់​នឹង​កងទ័ព​អ៊ុយក្រែន នៅ​លើ​សមរភូមិ​មួយ​នៃ​តំបន់ Kherson ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា កងទ័ព​អ៊ុយក្រែន...

Latest news