33 C
Phnom Penh

ភាគ​៤៖ តើ​ក្រុម​យុវជន​បក្ស​ប្រជាជន​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​ខ្លះ មាន​បំណង​អ្វី​នៅ​បរទេស ហើយ​អ្នក​ចូលរួម​បំពាន​ច្បាប់​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ដែល​កើត​ចេញពី​គណៈអចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ តើ​អង្គការ​ចាត់តាំង​របស់​គេ​រៀប​រចនាសម្ព័ន្ធ​ដូចម្តេច​ខ្លះ? មាន​សមាសភាព​អ្នក​ណា​ខ្លះ?

គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល (ឈប់​ប្រើ​ពាក្យ​មជ្ឈិម​បក្ស) នៃ​បក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​លោក សាយ ឈុំ ជា​អនុប្រធាន​ចុះហត្ថលេខា បាន​សម្រេច​តែងតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ចំនួន ២៣​នាក់​ថែមទៀត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០។

ការតែងតាំង​នេះ ធ្វើឡើង​មួយ​អាទិត្យ​បន្ទាប់ពី​ថ្ងៃ​តែងតាំង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ ឧសភា ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។ សមាជិក​ថ្មី​ទាំងអស់​នោះ​ដែល​នឹង​ជួយ​ពង្រឹង​ពង្រីក​ការងារ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង​បក្ស​ប្រជាជន​កម្ពុជា មាន​រាយ​នាម​បុរស និង​ស្ត្រី​ដូចតទៅ​នេះ៖

បុរស៖

  • ហួត ហាក់
  • ជ្រុន ថេរ៉ាវ៉ាត
  • យស ផានីត្តា
  • គិម សន្តិភាព
  • គិម រិទ្ធី
  • ឃុត ចាន់ដារ៉ា
  • ពៅ ប៉ូលីណែល
  • រិន វីរៈ
  • ជាវ ដាវុធ
  • ចាយ បូរិន
  • មាន ចាន់យ៉ាដា
  • ឆាយ វណ្ណា
  • ឡាវ វ៉ាន់
  • ហេង សួរ
  • គិម សុភៈ
  • ងួន រាសី
  • ហៃ រស្មី
  • គង់ បូរ៉ា
  • សារុន ឬទ្ធា
  • ហោ សេរីវឌ្ឍន៍
  • ប៉េង ពោធិ៍នា

ស្ត្រី​៖ ដាំ ដារិនី និង កុប ម៉ារីយ៉ាស។

រិន វីរៈ ជា​រដ្ឋលេខាធិការ​ក្រសួង​ផែនការ។

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា រៀប​ជា​រចនាសម្ព័ន្ធ​ជា​អង្គការ​ចាត់តាំង​រើស និង​បញ្ចូល​សមាជិក​ក្រៅ​ប្រទេស មិន​ថា​ក្មេង មិន​ថា​ចាស់​ទៅ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា ជា​សមាជិក​បក្ស​ទទួលស្គាល់​ដោយ​បក្ស មាន​អត្តសញ្ញាណប័ណ្ណ​សមាជិក​បក្ស ហើយ​រៀន​ស្លៀកពាក់​មាន​ឯកសណ្ឋាន​ក្នុង​ពិធី​អ្វី​មួយ​ដូចជា​អាវ​ពណ៌ពងក្រសារ មាន​ផ្លាក​សញ្ញា​បក្ស​រូប​ទេវតា​ជាប់​ហោប៉ៅ និង​មាន​បង់​ក​ក្រមា​បោះពុម្ព​សញ្ញា​បក្ស។

រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​យុវជន​បក្ស យោង​តាម​ការ​ប្រជុំ​រួម​តាម​ប្រព័ន្ធ​ហ៊្សូម (ZOOM) ពី​ថ្ងៃ​ទី​៣ កក្កដា ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​នេះ ចែក​ជា៖

  • កង ឬ​ផ្នែក​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ CPP Overseas Youth Division និង​ចែក​ជា​ទ្វីប (continent) និង​តំបន់ (zone)
  • កង ឬ​ផ្នែក​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ​ចែក​ជា​ក្រុម ឬ​គណៈកម្មការ​និស្សិត​អន្តរជាតិ (International Student Group)
  • ក្រុម ឬ​គណៈកម្មការ​យុទ្ធសាស្ត្រ (Strategy Group)
  • ក្រុម ឬ​គណៈកម្មការ​បច្ចេកវិទ្យា និង​ប្រមូល​ព័ត៌មាន (Technology and Data Collection Group)
  • ក្រុម ឬ​គណៈកម្មការ​សម្រួល​កិច្ច និង​ពិធីការ (Coordination and Protocol)
  • ក្រុម ឬ​គណៈកម្មការ​រដ្ឋបាល និង​ហិរញ្ញវត្ថុ (Administration and Finance)។

កង ឬ​ផ្នែក​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ជួប​ប្រជុំ​ចំនួន ១១​ដង​ក្នុង​រវាង​ជាង​មួយ​ខែ។ ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២១ ប្រជុំ​ក្រោម​អធិបតីភាព ហ៊ុន ម៉ាណែត និង​ថ្ងៃ​ទី​២៣ កក្កដា ក្រោម​អធិបតីភាព គិម សន្តិភាព។ មាន​ការ​ចោទ​សួរ​គ្នា​ក្នុង​ចំណោម​អ្នកវិភាគ​ខាង​ច្បាប់​អំពី​រឿង​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ខ្មែរ-បារាំង ខ្មែរ-អង់គ្លេស ខ្មែរ-អាល្លឺម៉ង់ ខ្មែរ-ស្វីស ខ្មែរ-កាណាដា ខ្មែរ-អូស្ត្រាលី ខ្មែរ-នូវែលហ្សេឡង់ ចូល​សមាជិកភាព​បម្រើ​បក្ស​ប្រជាជន​កម្ពុជា តាម​ច្រក​កង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ក្រោម​ការ​ដឹកនាំ​នៃ​នាយ​ទាហាន​ជាន់ខ្ពស់​បរទេស គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​ប្រទេស​កម្ពុជា។ តើ​ជា​អំពើ​ខុសច្បាប់​ចូល​សញ្ជាតិ​ចំណុច​ណា? ន័យ​ស្បថ​សច្ចាប្រណិធាន​ជម្រាប​ជូន​លើកក្រោយ។

នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រជុំ ៥​ដង​ពី​ថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃ​ទី​១៤ សីហា៖

  • រដ្ឋ Oregon ប៉ែក​ខាងលិច​ប្រជុំ​ថ្ងៃ​ទី​១៤ សីហា
  • រដ្ឋ​ដទៃ​ប៉ែក​ខាងលិច ប្រជុំ​ថ្ងៃ​ទី​៣០ កក្កដា
  • រដ្ឋ​ប៉ែក​ខាងកើត ប្រជុំ​ថ្ងៃ​ទី​២៩ កក្កដា
  • រដ្ឋ​ប៉ែក​កណ្តាល-ខាងត្បូង ប្រជុំ​ថ្ងៃ​ទី​២៨ កក្កដា
  • និង​រដ្ឋ​ប៉ែក​កណ្តាល-ខាងជើង ប្រជុំ​ថ្ងៃ​ទី​២៧ កក្កដា។

នៅ​កាណាដា មាន​កិច្ចប្រជុំ ៣​លើក ទី​១ នៅ​ថ្ងៃ​ទី​២៩ កក្កដា ប្រជុំ​នៅ​ក្រុង Alberta ប៉ែក​ខាងលិច។ ប្រជុំ​ថ្ងៃ​ទី​១ សីហា នៅ​ខេត្ត​គេបិច (Quebec) និង​ក្រុង​អុតាវ៉ា (Ottawa) ខេត្ត​អុងតារីយ៉ូ ប៉ែក​ខាងកើត ក្រោម​អធិបតីភាព​ឈ្មោះ សៅ ជីវ៉ាន់

មាន​សំណួរ​ថា តើ​កង ឬ​ផ្នែក​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ​មាន​ធនធាន​ពី​ប្រភព​ណា ដើម្បី​ធ្វើ​សកម្មភាព​បំពេញ​បេសកកម្ម​រើស​សមាជិក​ចូល​បក្ស​របស់​គេ? តើ​សមាជិក​ម្នាក់​គេ​ស្ម័គ្រចិត្ត​ចូល​បម្រើ​បក្ស​ដោយ​ឥត​លក្ខខណ្ឌ ចាយវាយ​ខ្លួនឯង​ឥតប្រយោជន៍ ឬ​ដូចម្តេច?

តទៅ​នេះ យើង​សូម​រាយ​នាម​សមាសភាព​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​ដែល​មាន​មុខ​នាទី​ក្នុង​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​ខាង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ យោង​តាម​ការ​ចូលរួម​ប្រជុំ​នៃ​ក្រុម ឬ​គណៈកម្មការ​យុទ្ធសាស្ត្រ​ថ្ងៃ​ទី​៩ សីហា ២០២១៖

  • វង្ស ប៊ុនឥន្រ្ទាវុទ្ធ អគ្គនាយក​នៃ​នាយកដ្ឋាន​រតនាគារ​ជាតិ ជា​ប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ ជា​ប្រធាន​ក្រុម ឬ​គណៈកម្មការ​យុទ្ធសាស្ត្រ​គណៈកម្មការ​បច្ចេកវិទ្យា និង​ប្រមូល​ព័ត៌មាន និង​គណៈកម្មការ​និស្សិត​អន្តរជាតិ ជា​អតីត​នាយ​ទាហាន​ថ្នាក់​ឧត្តម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ។
  • គុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អតីត​ឯកអគ្គរាជទូត​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី ជា​ប្រធាន​សាខា​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់ ជា​អតីត​និស្សិត​រៀន​នៅ​សកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី។
  • ស៊ូ សុជាតិ ប្រធាន​អគ្គនាយក​ផ្សារ​ហ៊ុន​ផ្លាស់ប្ដូរ ឬ​ផ្សារ​មូលប័ត្រ (Securities & Exchange Commission) ជា​អនុប្រធាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់។
  • ចាន់ ណារិទ្ធ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ការពារ​សង្គម ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • ឆុន ណាវី អគ្គនាយក​រង​នៃ​ក្រសួង​ព័ត៌មានវិទ្យា។
  • មាស សុខសែនសាន្ត អគ្គលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អតីត​លេខា​ទី​១ ប្រចាំ​ស្ថានទូត​រាជាណាចក្រ​កម្ពុជា​នៅ​ប្រទេស​បារាំង ជា​អតីត​នាយក​ពិធីការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
  • ហ៊ុយ វត្ថារោ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា និង​នាយក​ចាត់ចែង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ថ្មី​កម្ពុជា។
  • សុខ តារា អគ្គនាយក​រង​ផ្សារ​ហ៊ុន​ផ្លាស់ប្ដូរ ឬ​ផ្សារ​មូលប័ត្រ (Securities & Exchange Commission)។
  • ណី (ន័យ) សំអុល អគ្គនាយក​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អតីត​តំណាង​អចិន្ត្រៃយ៍​នៃ​រាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​នា​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។
  • សម្បូរ ភក្តី មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ការពារ​សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • សោម ចំណាន ទីប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់​រៀន​នៅ​សកលវិទ្យាល័យ​ម៉ែលប៊ន អូស្ត្រាលី ក្រោម​កិច្ច​ឧបត្ថម្ភ​រង្វាន់​ជា​អ្នក​ដឹកនាំ​ពី​ឆ្នាំ​២០១៣-២០១៤។
  • ប៊ិន កក្កដា មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • វិន ភក្តី មន្ត្រី​ផ្នែក​ផ្សារ​ហ៊ុន​ផ្លាស់ប្ដូរ ឬ​ផ្សារ​មូលប័ត្រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • ពុម ហ៊ួយ មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • ទ្រី សុខខេង ឬ សុខហេង មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ។
  • ហ៊ូ វាសនា មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំណែក​ឯ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម ឬ​គណៈកម្មការ​សម្រួល​កិច្ច និង​ពិធីការ (Coordination and Protocol) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ចូលរួម​មាន​សមាសភាព​ដូចតទៅ​នេះ៖

  • ស៊ុយ ជីហ៊ាង ប្រធាន​គណៈកម្មការ​សម្រួល​កិច្ច និង​ពិធីការ​នៃ​កង ឬ​ផ្នែក​ក្រុម​ការងារ​យុវជន​បក្ស​ខាង​នាយ​សមុទ្រ ជា​លេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា។
  • ថូ សំណាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អតីត​លេខាធិការ​ទី​១ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​រាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បុរី​ញីវយ៉ក ពី​ឆ្នាំ​២០១០-២០១៥។
  • កែវ គន្ធាដួងចន្ទ មន្ត្រី​អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា ជា​ទីប្រឹក្សា​ឲ្យ​គណៈកម្មាធិការ​ជាតិ​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ​២០១៩។
  • ហ៊ុន ឧសភា មន្ត្រី​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
  • សាយ ម៉េងឈាង ឧត្តមសេនីយ៍ឯក​នគរបាល អគ្គនាយក​រង និង​អ្នក​នាំពាក្យ​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​នៃ​ក្រសួង​មហាផ្ទៃ។
  • សាយ ម៉េងគិម ចៅហ្វាយ​ខេត្ត​រង​ខេត្ត​រតនគិរី ជា​សមាជិក​គណៈអចិន្ត្រៃយ៍​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។
  • លឹម ហួរពៅ ហៅ ចន លឹម (John Lim) ពាណិជ្ជករ។

កិច្ចប្រជុំ​តាម​ហ៊្សូម នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២១ ក្នុង​ក្រុម ឬ​គណៈកម្មការ​យុទ្ធសាស្ត្រ​ដឹកនាំ​ដោយ ហួន ភានុត មាន​អ្នក​ចូលរួម ៥០​នាក់ មាន​សមាសភាព​ដូចតទៅ​នេះ៖

  • ឡាយ ណារ៉ា មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អតីត​មន្ត្រី​សាលា​ក្តី​ខ្មែរក្រហម។
  • ភា សុធារី
  • ខែម តារា
  • ប៊ិន ស្រីទូច
  • ឈាង ដាមី
  • ស សុភាវត្តី
  • តាន់ ឡានីន
  • វ៉ែន បញ្ញា

ភាគ​បន្ត​នៅ​សប្តាហ៍​ក្រោយៗ យើង​នឹង​ពិនិត្យ​សកម្មភាព​ក្រុម​ការងារ​យុវជន​បក្ស​ស៊ីភីភី (CPP) នៅ​ទ្វីប និង​ប្រទេស​ដទៃ ការ​អះអាង​អំពី​មូលហេតុ​បង្កើត​បណ្ដាញ ថវិកា​ចំណាយ និង​ច្បាប់​ចែង​អំពី​សមាជិកភាព​បក្ស​កាន់​អំណាច​ផ្ដាច់ការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស