31 C
Phnom Penh

គណៈកម្មការជាតិរៀបចំការបោះឆ្នោត ប្រជុំពិគ្រោះយោបល់ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងប្រជុំពិគ្រោះយោបល់ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។

សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា នេះ គឺដើម្បីអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានចូលរួមក្នុងកម្មវិធីនេះ។

គ.ជ.ប. ក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ក្នុងខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងបូកគោ ជាក្រុងថ្មី នេះមានគណបក្សនយោបាយចំនួន ៤បានចូលរួមប្រកួតប្រជែងបោះឆ្នោត គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។

ក្រុងបូកគោ ស្ថិតនៅក្នុងខេត្តកំពត ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១។

តាមមាត្រា ៣ នៃអនុក្រឹត្យដែលទាក់ទងនឹងការបង្កើតក្រុងនេះបានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ចំណែកមាត្រា ៤ បានចែងថា ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូត្រូវអនុលោមតាមមាត្រា ១៨ ថ្មីនៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា ៣ ថ្មីនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ក្រុងបូកគោ ដែលជាក្រុងថ្មី ត្រូវកាត់យកឃុំចំនួន ៣ ចេញពីស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស