28 C
Phnom Penh

មន្ត្រីសុខាភិបាលម្នាក់នៃប្រទេសចិនទទួលស្គាល់ថាវ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពខ្លាំងនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកត្រួតពិនិត្យជំងឺនៃប្រទេសចិន បានឲ្យដឹងដោយកម្រថា វ៉ាក់ចិនដែលកំពុង ចាក់លើប្រជាជនចិននិងប្រទេសមួយចំនួនមានប្រសិទ្ធភាពទាប ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវិដ ដែលចាំបាច់ត្រូវបង្កើនប្រសិទ្ធថែមទៀត។

ពីទីក្រុងប៉េកាំង ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសានេះថា លោកGao Fu  ដែលជានាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ សប្ដាហ៍មកនេះថា ដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំងចិនការពារជំងឺកូវិដ១៩ នៅមានប្រសិទ្ធភាពទាប គឺចាំបាច់ណាស់ ត្រូវធ្វើអោយមានប្រសិទ្ធភាពខ្ពស់។

លោកបញ្ចាក់ទៀតថា ដោយសារវ៉ាក់សាំងរបស់ចិននៅ មានប្រសិទ្ធភាពទាបដូចនេះ គឺចិនបានកំពុងស្វែងរកវ៉ាក់សាំងណាផ្សេងទៀតមកជំនួស។ ប្រទេសចិន ដែលបានឆ្លងជំងឺកូវិដ19-មុនគេ គឺប្រទេសនេះ មានអ្នកស្លាប់ តិចជាងគេបើ ធៀបនឹងបណ្ដាប្រទេសនៅអឺរ៉ុប ឥណ្ឌានិងសហរដ្ឋអាមេរិក។

លោក Gao Fu  បានសរសើរ វ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិកគឺវ៉ាក់សាំង Pfizer-BioNTech និង Moderna។ វ៉ាក់សាំង Pfizer-BioNTech និង Moderna របស់សហរដ្ឋអាមេរិក ទាំង២នេះ មានប្រសិទ្ធភាពដល់៩៥% ហើយមិនបានប៉ះពាល់សុខភាពខ្លាំងរបស់អ្នកដែលបានចាក់ហើយនោះទេ។ សហរដ្ឋអាមេរិកបាន ចាក់វ៉ាក់សាំងទាំង២នេះ ដល់ប្រជាជនអាមេរិក ១៨៧លាននាក់ក្នុងលើកទី១ និងលើកទី២ បានជាង៧២លាននាក់ នៃប្រជាជនអាមេរិក ជាង៣៣០លាននាក់។

នៅក្នុងសារមួយផ្ញើទៅឲ្យ ទីភ្នាក់ងារសារព័ត៌មាន AP លោក Gao Fu   បាននិយាយថា លោកកំពុងពិភាក្សារឿងនេះ ជាមួយអង្គការ និងក្រុមហ៊ុនសុខភាពនៃប្រទេសផ្សេងៗ អំពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវិដ។ ប៉ុន្តែលោក Gao Fu  មិនបានអោយដឹងថាតើវ៉ាក់សាំងប្រទេសណាមួយដែលលោកនិយាយយោងដល់នោះទេ។ តែនៅក្នុងបទសម្ភាសមួយ ជាមួយនឹងកាសែត Global Times, ដែលជាកាសែតរបស់បក្សកុម្មុយនិស្តចិន លោក Gao Fu  បាន និយាយយោងទៅលើវ៉ាក់សាំងរបស់អាមេរិកវ៉ាក់សាំង Pfizer-BioNTech ។

ទីក្រុងប៉េកាំង ដើមឡើយ បានអះអាងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនដោយប្រៀបធៀបនឹងវ៉ាក់របស់អាមេរិក Pfizer-BioNTech និង Moderna។

ប៉ុន្តែ បើតាមមន្ត្រីម្នាក់ទៀតរបស់ចិនគឺលោក Wang Huaqing មកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺគឺក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន បានកំពុងសំឡឹងមើល វ៉ាក់សាំងមួយទៀត គឺ MRNA ដែលកំពុង ធ្វើតេស្តលើកទី៣ ដែលជាដំណាក់កាលចែកចាយទៅកាន់កន្លែងប្រើប្រាស់។

បើទោះជា វ៉ាក់សាំងរបស់ប្រទេសចិនមានប្រសិទ្ធភាពទាបក៏ដោយ ប៉ុន្តែចិន បានលក់និងផ្ដល់ជាជំនួយទៅអោយប្រទេស ជាច្រើន នៅលើពិភពលោកជាពិសេស ប្រទេសក្រីក្រនៅអាហ្វ្រិក អាស៊ី និងអឺរ៉ុបមួយចំនួន។

មកដល់ពេលនេះ អង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងតែបីប្រភេទប៉ុណ្ណោះ គឺវ៉ាក់សាំង Pfizer-BioNTech និង Moderna,និង AstraZeneca នៃប្រទេសអង់គ្លេស។

ចំណែក វ៉ាក់សាំង Sinovac, និង Sinopharm, នៅមិនទាន់ទទួលស្គាល់នៅឡើយ គឺគ្រាន់តែ ចាត់ទុកថាអាចប្រើបាន ក្នុងស្ថានភាពអាសន្ន។

ទាំងSinovac, និង Sinopharm, មានប្រសិទ្ធភាព ពី៥០ ទៅ៧៩ភាគរយ។សម្រាប់ លោក Gao Fu  មិនបាននិយាយប្រាប់អ្នកកាសែតអំពីរយៈពេលប៉ុន្មានខែដែលវ៉ាក់សាំងទាំង២នេះ មានប្រសិទ្ធភាពនៅពេលវានៅក្នុងសារពាង្គកាយរបស់មនុស្ស។តែអ្នកនាំពាក្យ ក្រុមហ៊ុន វ៉ាក់សាំង  គឺលោកLiu Peicheng,និយាយថា ក្រោយពីចាក់ហើយ ១៤ថៃ្ង  គឺ ប្រសិទ្ធរបស់វ៉ាក់សាងនេះ នឹងចាប់មាន ដោយវាចាប់ផ្ដើមបង្កើតប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់មនុស្ស។

 ប្រជាជនចិន មានជាង១៤០០លាននាក់ ប៉ុន្តែ គិតមកដល់ថ្ងៃទី២មេសា  ប្រជាជនចិន បានចាក់វ៉ាក់សាំងរបស់ខ្លួនបានចំនួន២លើកមានតែ ៣៤លាននាក់ប៉ុណ្ណោះ ហើយ ជាមួយគ្នានេះ ៦៥លាននាក់ផ្សេងទៀត បានទទួលលើកទី១។

អ្នកជំនាញសុខភាពសាធារណៈ បាននិយាយថា ទោះជាមានប្រសិទ្ធភាព៥០ភាគឡើងទៅ គឺអាចមានអត្ថប្រយោជន៍ ។ ប៉ុន្តែអ្នកជំនាញទាំងនេះ បែរជាទទួលស្គាល់ថា ប្រទេសអ្នកមាន គេប្រើតែវ៉ាក់សាំងរបស់អាមេរិក Pfizer-BioNTech និង Moderna ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស