31 C
Phnom Penh

អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទផ្សារចាស់ជាបណ្ដោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចបិទផ្សារចាស់ ចាប់ពីថ្ងៃនេះ ក្រោយរកឃើញអាជីវករ និងអ្នកចូលផ្សារកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង   នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារចាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ រហូតមានការជូនដំណឹងជាថ្មី ។  ក្រោយពីមានការបិទផ្សារចាស់ អាជ្ញាធរបានយកសំណាកអាជីវករ និងអ្នកដើរផ្សារទៅធ្វើតេស្តមេរោគកូវីដ-១៩ ក្រោយរកឃើញអាជីវករនៅផ្សារនេះចំនួន ៤នាក់ បានឆ្លងជំងឺកូវីដ-១៩។

ក្រៅពីផ្សារចាស់នៅរាជធានីភ្នំពេញ នៅថ្ងៃនេះ ផ្សារចំនួន៨ កន្លែងទៀត នៅក្រុងបាត់ដំបង ក៏ត្រូវបានអាជ្ញាធរខេត្តសម្រេចបិទរយៈពេល ៩ ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងលិខិតរបស់អាជ្ញាធរបាត់ដំបង ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១  ឱ្យដឹងថា ផ្សារចំនួន ៨ កន្លែងដែលត្រូវចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ មានផ្សារធំបាត់ដំបង់ ឬ ផ្សារណាត់ ,ផ្សារបឹងឈូក , ផ្សារ១៣ មករា, ផ្សាររោងល្ខោន , ផ្សារភួពុយ, ផ្សារអប្សរាផ្សារលើ, ផ្សារវត្តលៀបនិងផ្សារពោធិវង្ស ។

បើអាជ្ញាធរខេត្តថា ការបិទនេះ ដោយសារ ផ្សារទាំងនោះ អនុវត្តមិនទាន់បានតាមវិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា អ្នកលក់ខ្លះមិនពាក់ម់ាស់ មិនមានអាកុលលាងដៃ ឬ ចែលតាមច្រកចេញ-ចូល និងមិនមានការរក្សាគម្លាតសុវត្ថិភាពផងដែរ។

ប្រភពដដែលថា បើទោះបីជាផ្សារទាំង ៨ ទីតាំងត្រូវបាន ប៉ុន្តែអាជ្ញាធរអនុញ្ញាតឱ្យលក់ផ្នែកខ្លះ មានដូចជា លក់បន្លែ ត្រី សាច់ ដែលជាតម្រូវការចាំបាច់សម្រាប់បរិភោគប្រចាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស