34 C
Phnom Penh

ចិនព្យាយាមបដិសេធថា ខ្លួនមិនបាននៅពីក្រោយរដ្ឋប្រហារនៅភូមានោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតរដ្ឋាភិបាលចិននៅប្រទេសភូមា បានបដិសេធជុំវិញការចោទថា ជាអ្នករុញអោយមានរដ្ឋប្រហារនៅភូមាកាលពីថ្ងៃទី១កុម្ភៈ ផ្ដួលរំលំរបបប្រជាធិបតេយ្យ នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រីសូជី។

នៅក្នុងការឆ្លើយ តបទៅនឹងសំនួរពីបណ្ដាសារព័ត៌មាន កាលពីថ្ងៃអង្គារទី១៦ ខែកុម្ភៈ ស្ថានទូតចិនប្រចាំប្រទេសភូមា បានជំរុញឱ្យគណបក្សនយោបាយទាំងអស់ នៅក្នុងប្រទេស នេះ ទំលាក់ជំហររឹងរុសហើយមកចូលរួមក្នុងកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែល ក្រុងប៉េកាំងបានហៅថាជាការខ្វែងគំនិតគ្នា ។

នៅក្នុងការបញ្ជូនសារឆ្លើយតប តាមសារអេឡិចត្រូនិច ស្ថានទូច ប្រទេស ចិន បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមជាច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គមដែលចោទចិនថា កំពុងជួយយោធាភូមាអោយមានលំនឹងក្នុងការកាន់អំណាចក្រោយរដ្ឋប្រហារ។

សាររបស់សា្ថទូតចិន បញ្ជាក់ថា ភូមាគឺជាមិត្តជិតខាងរបស់ចិន។ ចិនពិតជាមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្វីដែលកំពុងកើតឡើងក្នុងប្រទេសភូមា ហើយចិនបានដឹងពីជម្លោះនៅក្នុងស្រុក ពាក់ព័ន្ធនឹងការបោះឆ្នោត តែមិនបានដឹងមុនពីការផ្លាស់ប្ដូរនយោបាយនៅក្នុង ប្រទេសនេះទេ។

យោងតាមសារព័ត៌មានរបស់ចិន Global Times  ឯកអគ្គរដ្ឋទូចចិន ប្រចាំប្រទេសភូមា លោក Chen Hai បាន និយាយថា ស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសភូមា គឺមិនអាក្រក់ពេកទេ ដែលចិនមើល            ឃើញ។ តែពិតណាស់ ចិនចង់អោយភាគីពាក់ព័ន្ធទាំងអស់ មកកាន់តុចរចា នូវការខ្វែងគំនិតគ្នានេះ ដោយអនុលោមតាមច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសភូមា ហើយ គួរតែរក្សាអោយបាននូវស្ថិរភាព នយោបាយ និងសង្គម។ លោកទទូចសុំអោយភាគី ព្យាយាមអត់ធ្មត់ ហើយ កុំបង្កើនភាពតានតឹង។

តាមតំណាងចិន រូបនេះ គឺទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងពួកយោធា គឺនៅតែរក្សាទំនាក់ទំនងមិត្តភាពជាមួយចិហើយ អ្វីដែលបានកើតឡើង មិនមែន ចិនចង់បាន នោះទេ ហើយចិនសង្ឃឹមថា គណបក្សនយោបាយទាំងអស់ អាចនឹងដោះស្រាយនូវការខ្វែងគំនិតគ្នា ព្រោះ ជាបញ្ហាផ្ទៃក្នុង។

សម្រាប់ចិនគំាទ្រកិច្ចខិតខំសម្របសម្រួលដោយក្រុមអាស៊ាន និងបេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសភូមា។

ក្នុងចំណោមប្រទេស សមាគមអាស៊ាន គឺប្រទេស ឥណ្ឌូនេស៊ី សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី និងវៀតណាម លិចមុខជាងគេ សម្ដែងការព្រួយបារម្ភ អំពីស្ថានការណ៍ក្រោយរដ្ឋប្រហារនៅ ប្រទេសភូមាដែលជាសមាជិកមួយនៃសមាគមនេះ។ សមាគម១០ប្រទេសនេះ ពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ័អ្វីនៅឡើយទេ ចំពោះ ប្រទេសភូមា។

តែសម្រាប់វៀតណាម ត្បិតជាប្រទេសសង្គមនិយម តែប្រទេសមួយនេះ ដែលជាសមាជិកនៃសមាគមអាស៊ីអាគ្នេយ៍បាន សម្ដែងការព្រួយបារម្ភជាខ្លាំងថា ស្ថានការណ៍នយោបាយនៅប្រទេសភូមា ក្រោយពីរដ្ឋប្រហារ គឺនឹងនាំឲ្យអាស៊ាន មានអស្ថិរភាពក្នុងតំបន់។ វៀតណាម បានបង្ហាញ ជំហររបស់ខ្លួនដូចនេះគឺតាមរយៈតំណាងរបស់ខ្លួន នៅឯអង្គការសហប្រជាជាតិ ត្រូវបានមើលឃើញថា ប្រទេសសមាជិកអាស៊ានមួយ កំពុងដើរលើផ្លូវនៃប្រទេស ប្រជាធិបតេយ្យជឿន លឿន ដែល បានថ្កោលទោស របបរដ្ឋប្រហាររបស់ពួកយោធា។

វៀតណាមបានអំពាវនាវឱ្យសហគមន៍អន្ដរជាតិ និងដៃគូអាភិវឌ្ឍចូលរួមគាំទ្រទៅមុខនូវដំណើរការប្រជាធិបតេយ្យនៅភូមា ដោយអមនូវពាក្យពេចន៍ជូនពរនិង ផលប្រយោជន៍នៃប្រជាជនភូមា។

វៀតណាមថ្លែងយ៉ាងដូច្នោះដោយឯកអគ្គរដ្ឋទូត Le Thi Tuyet Maiដែលជាតំណាងរបស់វៀតណាមអចិន្ដ្រៃយ៍នៅអង្គការសហប្រជាជាតិ បានចូលរួមអំឡុង កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីសប្ដាហ៍មុន។ 

វៀតណាមចេញសេចក្ដីថ្លែងការណ៍ថា ក្នុងនាមជាសមាជិកមួយរូបរបស់សមាគមអាស៊ាន វៀតណាមបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ការវិវត្តនៅភូមាហើយសង្ឃឹមថាប្រទេសនេះនឹងមានស្ថេរភាពសម្រាប់ការអភិវឌ្ឍ ក៏ដូចជាមានសន្ដិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ហើយនឹងធ្វើការវិភាគទានបន្ថែមទៀតមកកាន់ការកសាងសហគមន៍អាស៊ាន។  

ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បន្ដថា ភូមាគឺកំពុងតែប្រឈមបញ្ហាដ៏លំបាកក្នុងដំណាក់ការអន្ដរកាលនេះ ហើយភូមា ត្រូវការកិច្ចសហប្រតិការ និងស្ថាបនាពីសហគមន៍អន្ដរជាតិ ដោយលោកជឿជាក់ថា ភូមានឹងបន្ដកិច្ចសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ និងអង្គការតំបន់អាស៊ានក្នុងការស្ថាបនាសន្ដិភាព និងស្ថេរភាពរយៈពេលយូរអង្វែងជាប្រយោជន៍ដល់ប្រជាជនភូមា។

មកដល់ពេលនេះក្រុមបាតុករ ប្រឆាំង រដ្ឋប្រហារ នៅភូមា បានបន្តប្រមូលគ្នា និងដើរក្បួន ចូលដល់ថ្ងៃទី១២ហើយ នៅថ្ងៃនេះ។ តែព្រឹត្តិការណ៍ថ្ងៃនេះ កំពុងស្ថិតក្នុងភាពផុយស្រួយ ជាខ្លាំង ខណៈពួកយោធាបាន រំកិលរថពាសដែក មកដាក់ពង្រាយនៅ តាមដងផ្លូវនិង ទីសាធារណៈ នៅ ទីក្រុងធំរបស់ប្រទេសដែលជាសញ្ញា ប្រាប់ថាពួកយោធា នឹងបង្រ្កាបទៅលើបាតុករ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស