38.8 C
Phnom Penh

សមត្ថកិច្ចខេត្តតាកែវ ឃាត់ក្រុមយុវជនដែលផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តតាកែវ បានឃាត់ខ្លួនយុវជនមួយក្រុមដែលផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅលើបណ្តាញសង្គមហ្វេសប៊ុកពីភូមិសាស្ត្រស្រុកបាទី។

ការចាប់ខ្លួនក្រុមយុវជននេះ ដោយអាជ្ញាធរអះអាងថា  សកម្មភាពផ្សព្វផ្សាយខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ពួកគេធ្វើឡើងដោយខុសច្បាប់ឬមិនបានជូនដំណឹងមកអាជ្ញាធរជាមុន។

ប្រជាពលរដ្ឋសារព័ត៌មានម្នាក់ គឺ លោក ហ៊ុន ឌីម៉ូ បានលើកឡើងនៅគណនីហ្វេសប៊ុកនៅថ្ងៃទី២៣ ខែកញ្ញាថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជនមួយក្រុមដែលផ្សព្វផ្សាយអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងបារីសនៅព្រឹកនេះ។ 

អ្នកដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គេដឹងថា មានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភួង សោភា កញ្ញា ភួង សោភ័ណ្ឌ និងមនុស្សមួយចំនួនទៀត។

យ៉ាងនេះក្តី រហូតដល់រសៀលថ្ងៃទី ២៣ខែកញ្ញានេះ លោក ហ៊ុន ឌីម៉ូ បញ្ជាក់ថា ក្រុមយុវជនទាំងនោះត្រូវបានសមត្ថកិច្ចខេត្តតាកែវដោះលែងវិញហើយ ក្រោយពេលសាកសួរជាច្រើនម៉ោង។

ជាមួយគ្នានេះ ក្រុមយុវជនក៏បានធ្វើការផ្សព្វផ្សាយអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិសភាពក្រុងបារីស ឡើងវិញដែរ នៅយប់ថ្ងៃពុធនេះ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស២៣តុលាឆ្នាំ១៩៩១ ត្រូវបានក្រុមយុវជន ដោយក្នុងនោះគឺ លោក ស្រ៊ុន ស្រ៊ន ដែលគេស្គាល់ច្បាស់ក្នុងចំណោមយុវជនដទៃទៀត ដែលសកម្ម និងមានវោហារ              សាស្ត្រ តែងលើកយកមកនិយាយបកស្រាយអំពីខ្លឹមសារនោះជូន                 ជនរួមភាសាជារើយៗ ។

ក្រុមរបស់លោក តែងចុះទៅតាមខេត្ត ស្រុក រហូតដល់ភូមិឋានមួយចំនួននៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនេះ តាមរយៈទំព័រហ្វេសប៊ុកសន្ធិសញ្ញាសន្តិភាពក្រុងបារីស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស