29 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ទោះបី​ចិន​មិន​ចង់​ត្រួត​ខ្មែរ​ ប៉ុន្តែ​ចិន​ចង់​មាន​ឥទ្ធិពល​មក​លើ​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​ទោះបី​ជា​ប្រទេស​ចិន​មិន​ចង់​ត្រួត​ត្រា​កម្ពុជា​ក៏​ដោយ​ប៉ុន្តែ​ចិន​តែង​មាន​មហិច្ឆតា​ក្នុង​ការ​ក្តោប​កា្តប់​កម្ពុជា​ទៅ​វិញ។​

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ថា ​ចិន​មិន​ត្រួត​ត្រា​ប្រទេស​ណា​ទេ​ ប៉ុន្តែ​ចិន​ចង់​មាន​ឥទ្ធិ​ពល​លើ​វិស័យ​សេដ្ឋ​កិច្ច ​ពាណិជ្ជ​កម្ម ​និង​នយោបាយ​ទៅ​លើ​ប្រទេស​ក្រីក្រ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ហើយ​ជា​ពិសេស​ប្រទេស​ដែល​ជំពាក់​បំណុល​របស់​ចិន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​វិញ​ទេ។​

ការ​អះអាង​របស់​លោក​ព្រាប កុល​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ហ៊ុន សែន​បាន​ប្រកាស​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​មន្ទីរ​ពេទ្យ​ មិត្ត​ភាព​កម្ពុជា-ចិន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​កាលពី​ព្រឹកមិញ​ថា ​ខ្មែរ​មិន​ព្រម​ឲ្យ​ចិន​ត្រួត​ត្រា​ប្រទេស​របស់​ខ្លួន​នោះ​ទេ​ ​ហើយ​ចិន​ក៏​មិន​ចង់​ត្រួត​ត្រា​ខ្មែរ​ដែរ។ ​លោក​បន្ត​ថា​ ចិន​គ្រាន់​តែ​ចង់​ធ្វើ​ មិត្ត​ជាមួយ​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ប៉ុណ្ណោះ។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ លោក​ព្រាប កុល​អះអាង​ថា​ ប្រសិន​បើ​ចិន​ហ៊ាន​ចេញ​មុខ​ត្រួត​ត្រា​ប្រទេស​អធិបតេយ្យ​មួយ​ទៀត​ វា​ខុស​ច្បាប់​អន្តរ​ជាតិ​ជាខ្លាំង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស