33 C
Phnom Penh

សារ​បែក​ធ្លាយ​របស់​លោក​ហ៊ុន សែន​ប្រកាស​មិន​លើក​លែង​ទោស​ឲ្យ​លោក​សមរង្ស៊ី ​និង​លោក​កឹម សុខា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​អះអាង​ជា​ថ្មី​ថា​ គ្មាន​ផ្លូវ​ណាមួយ​ដែល​លោក​ត្រូវ​លើកលែង​ទោស​ឲ្យ​លោក​កឹម សុខា ​និង​លោក​សម រង្ស៊ី​បាន​ជា​ដាច់ខាត​ហើយ​ថា​ រាល់​កម្លាំង​ទាំងឡាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​កំចាត់​ចោល​ទាំងអស់​ តាម​រយៈ​ការ​ផ្តាច់​ខ្សែ​រយៈ​ទាក់ទង​មិន​ឲ្យ​រស់​បាន​ជា​ដាច់ខាត។​

ជាង​នេះ​ទៅ​ទៀត​លោក​ហ៊ុន សែន​អះអាង​ថា​ លោក​នឹង​មិន​អត់ឱន​ឲ្យ​ជន​ណា​ដែល​ហ៊ាន​អម​ដំណើរ​​លោក​សម រង្ស៊ី​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​ប៉ុន្តែ​លោក​អនុញ្ញាត​ឲ្យជន​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចូល​ស្រុក​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ទៅ​វិញ។​

ជាង​នេះ​ទៅ​ទៀត​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​អង្គភាព​ហ្វេ្រសញូវ​ (Fresh News)​របស់​លោក​យក​លោក​សុខ សុគន់​ហៅ ​JamesSok​មក​ធ្វើ​ការ​វិភាគ​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក​សម រង្ស៊ី។​

សារ​ព័ត៌មាន​The Cambodia Daily​ នៅមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​សុខ សុគន្ធ​ហៅ ​James Sok​បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទទួល​ការហៅ​ចូល​បាន។​

សារ​ជា​សំឡេង​ជាង​១២​នាទី​របស់​លោក​ហ៊ុន សែន​ដែល​បាន​បែក​ធ្លាយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ហ៊ុន សែន​ ក៏បាន​អះអាង​ដែរ​ថា ​ការ​ដក​ EBA​ គឺ​ស្មើ​នឹង​ការ​សម្លាប់​បក្ស​ប្រឆាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស