36 C
Phnom Penh

អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ

ដោយ៖ ហាស់ សាន សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ទាំង ១៣​នាក់​របស់​ក្រុមហ៊ុន​នេះ សង​លុយ​ពួកគេ​វិញ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​វិនិយោគ​ដែល​ដាក់​លុយ​រកស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អះអាង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ជិត ២០ មាន​រចនាសម្ព័ន្ធ​ដូចជា​សម្បុក​ពីងពាង និង​ជា​ថៅកែ​ហាង ផាកកាហ្វេ (Park Café) គឺ​លោក គុយ វ៉ាត បាន​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ ដែល​ជា​លុយ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន។ ពួកគេ​និយាយ​ថា លោក គុយ...
លោក ជុំ ឈាង

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

ការ​បោះឆ្នោត​នៅ​រុស្ស៊ី៖ លោក ពូទីន ត្រូវ​បាន​កំណត់​ថា​ជា​អ្នក​ឈ្នះ​រួច​ទៅ​ហើយ ព្រោះ​គ្មាន​គូប្រកួត

គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ទោះបីជា​លោក វ៉្លាឌីមៀរ ពូទីន ឈ្នះ​ឆ្នោត​មួយ​អាណត្តិ​ថ្មី​ទៀត​ក៏ដោយ ព្រោះ​គូប្រកួត​ដែល​មាន​ថាមពល មាន​ប្រជាប្រិយភាព ត្រូវ​បាន​រដ្ឋ​អំណាច​របស់​លោក ពូទីន កម្ចាត់​អស់​ហើយ។ មេ​បក្ស​ប្រឆាំង​មួយ​ដ៏​ល្បី គឺ​លោក អាឡេចហ្សេ ណាវាលនី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ពន្ធនាគារ ដែល​ក្រុម​ប្រឆាំង និង​ក្រុម​បស្ចិម​ប្រទេស​ចោទ​ថា​ជា​ការ​សម្លាប់​ដោយ​រដ្ឋអំណាច​របស់​វិមាន​ក្រឹមឡាំង ព្រោះ​អ្នក​នយោបាយ​រូប​នេះ​មិន​ត្រូវ​បាន​គេ​ទុក​ជីវិត​ឱ្យ​រស់​ឡើយ។ មាន​អ្នក​នយោបាយ​ជាច្រើន​រូប មាន​ទាំង​ស្ត្រី​ផង ដែល​ស្នើ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ត្រូវ​ស្ថាប័ន​ជាតិ​បោះឆ្នោត​របស់​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ បាន​ឃារឃាំង​អ្នក​នយោបាយ​ទាំងនោះ ក្រោម​ហេតុផល​ថា ពុំ​មាន​លក្ខណៈ​សម្បត្តិ​ត្រឹមត្រូវ និង​អ្នក​ខ្លះ​មាន​ជាប់​ពិរុទ្ធភាព។...

លោក ពូទីន ព្រមាន​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សង្គ្រាម​វោហារសាស្ត្រ​ពី​មេដឹកនាំ​វិមាន​ក្រឹមឡាំង និង​ក្រុម​បស្ចិម​ប្រទេស​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង រហូត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជា​បុរស​ខ្លាំង​បំផុត​នៅ​វិមាន​ក្រឹមឡាំង ចេញ​សារ​គំរាម​ញឹកញាប់​អំពី​ការ​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ឬ​អាវុធ​ប្រល័យ​លោក​ដ៏​រង្គាល។ នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​ជានិច្ច ហើយ​ត្រៀម​លក្ខណៈ​ពេញលេញ​ទាំងស្រុង​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា នេះ។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ រ៉ូស្ស៊ីយ៉ា​១...

នាយកដ្ឋាន​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក​ថា​ចិន​កំពុង​រក​ទីតាំង​ដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​ជំពាក់​បំណុល​ចិន

ក្រុម​ចារកម្ម​សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ទៀត​ដែល​ទាក់ទង​ប្រទេស​ចិន កំពុង​ស្វែងរក​ការ​ស្ថាបនា​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត​នៅ​បណ្ដា​ប្រទេស​ដែល​ជា​កូនបំណុល​របស់​ខ្លួន​ពាន់​លាន​ដុល្លារ និង​ជា​ប្រទេស​មាន​ចំណង​ទាក់ទង​ម៉ឺន​ឆ្នាំ។ ការ​វាយតម្លៃ​ក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​ពី​ក្រុម​ភ្នាក់ងារ​នៃ​ការិយាល័យ​របស់​នាយក​មជ្ឈមណ្ឌល​ចារកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​បោះពុម្ព​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បាន​បង្ហាញ​អំពី​មហិច្ឆតា​ក្រុង​ប៉េកាំង ដែល​មាន​ផែនការ​ពង្រីក​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក។ តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវដី្ត​អាមេរិកាំង Newsweek បាន​ស្រង់​សេចក្តី​រាយការណ៍​នោះ​មក​ចុះផ្សាយ​ថា ប្រទេស​ចិន មាន​ការ​ពង្រីក​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ឱ្យ​ដល់​គោលដៅ ដែល​ជា​ការ​ពង្រឹង​ភូមិសាស្ត្រ​យោធា និង​នយោបាយ​នៃ​ប្រទេស​ដ៏​ធំ​មួយ​នេះ។ ប្រទេស​ណា​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន ហើយ​គ្មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​ឱ្យ​ចិន វិញ គឺ​ប្រទេស​នោះ​ជា​គោលដៅ​ដែល​ចិន ត្រូវ​ទូទាត់​ជាមួយ​នឹង​ការ​ផ្ដល់​ដី​ឱ្យ​ចិន ជួល​ស្ថាបនា​មូលដ្ឋាន​ទ័ព​របស់​ចិន។ ប្រទេស​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា​អាច​ផ្ដល់​ឱ្យ​ចិន ស្ថាបនា​មូលដ្ឋាន​ទ័ព មាន​កម្ពុជា មាន​ភូមា គុយបា ប៉ាគីស្ថាន ប្រទេស​ដែន​កោះ...

រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន បន្ទាប់ពី​បន្ទូល​របស់​សម្ដេច ប៉ាប Francis ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន​ចុះចាញ់​សង្គ្រាម

Cardinal Pietro Parolin រដ្ឋមន្ត្រី​នៃ​បុរី​វ៉ាទីកង់ នៃ​គ្រិស្តសាសនា​និកាយ​កាតូលិក បាន​ចេញ​មុខ​ឆ្លើយតប​នឹង​អ្នកកាសែត ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន។ ការ​ថ្លែង​ពី​រដ្ឋមន្ត្រី​បុរី​វ៉ាទីកង់ គឺជា​ការ​ថ្លែង​បន្ទាប់ពី​បន្ទូល​របស់​សម្ដេច ប៉ាប Francis ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី ក្រោម​ហេតុផល​ថា លើក​ទង់​ស និង​ការ​ទៅ​រក​តុ​ចរចា​ជា​ការ​ល្អ​ជាង​បន្ត​ទុក​ឱ្យ​ប្រជាជន​អ៊ុយក្រែន ស្លាប់​ដោយ​សង្គ្រាម រង​ការ​វាយបក​ខ្លាំង​ពី​សំណាក់​អ៊ុយក្រែន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​បុរី​វ៉ាទីកង់ Cardinal Pietro Parolin បាន​ប្រាប់​ទិនានុប្បវត្តិ​ថា...

សម្តេច ប៉ាប មេ​គ្រិស្ត​សាសនា​និកាយ​កាតូលិក ចង់​ឱ្យ​អ៊ុយក្រែន​លើក​ទង់​ស​ចុះចាញ់​រុស្ស៊ី

ប្រទេស​អ៊ុយក្រែន បើក​ការ​រិះគន់​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​សុន្ទរកថា​សម្តេច ប៉ាប Francis ដែល​ប្រាប់​ឱ្យ​អ៊ុយក្រែន យល់ព្រម​ចរចា​ជាមួយ​នឹង​រុស្ស៊ី ព្រោះតែ​សង្គ្រាម​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​សិប​ម៉ឺន​នាក់ ហេដ្ឋារចនាសម្ព័ន្ធ​បាន​រង​ការ​ខូចខាត​ស្ទើរ​ខ្ទេចខ្ទី និង​ពលរដ្ឋ​ភៀស​ខ្លួន​មាន​ច្រើន​លាន​នាក់​ថែម​ទៀត។ ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វីស RSI ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​អាទិត្យ ទី​១០ ខែ​មីនា សម្តេច ប៉ាប Pope Francis បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​អ៊ុយក្រែន...

ព្រំដែន